backup og meta

ធ្លាក់សរ៉ាំរ៉ៃ ស្ត្រីអាចប្រឈមនឹងការអត់មានកូនទេ?

ធ្លាក់សរ៉ាំរ៉ៃ ស្ត្រីអាចប្រឈមនឹងការអត់មានកូនទេ?

ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ តែង​តែ​មាន​ធ្លាក់​ស​ធម្មជាតិ បែប​អន្ធិល​ដូច​ពង​មាន់​ផ្នែកស តែមិន​មាន​ធុំ​ក្លិន រមាស់​នោះ​ទេ ដែល​ស​ប្រភេទ​នេះ​នឹង​ធ្លាក់​មក​ជា​រៀង​រាល់​ខែ ពេល​ជិត​មក​រដូវ។ ចំណែក​ធ្លាក់​ស​ម្យ៉ាង​ទៀត​បង្ក​ឡើង​ដោយ​មេរោគ ដូច​ជា​មេរោគ​ជំងឺ​កាមរោគ ផ្សិត ឬ​មេរោគ​អ្វី​ផ្សេង​ទៀត។ ការ​ដែល​ស្ត្រី​ធ្លាក់​ស​រ៉ាំរ៉ៃ​បង្ក​ឡើង​ដោយ​មេរោគ អាច​ប្រឈម​នឹង​បញ្ហា​អត់​កូន​ទេ?

ការ​ធ្លាក់ស​រ៉ាំរ៉ៃ​ដោយសារ​មេរោគ​អ្វី​ក៏​ដោយ​មិន​ពាក់​ព័ន្ធ​នឹង​ការ​គ្មាន​កូន​នោះ​ទេ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូបនេះ​បញ្ជាក់​ថា ដ្បិត​ការ​ធ្លាក់​ស​រ៉ាំរ៉ៃ​មិន​បណ្តាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​អត់​មាន​កូន​ពិត​មែន តែ​ការ​ធ្លាក់​ស​ដោយសារ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ប្រមេះ​ទឹកបាយ-ទឹកថ្លា ពេល​មាន​ផ្ទៃពោះ​អាច​ឲ្យ​ស្ត្រី​មាន​កូន​នៅ​ក្រៅ​ស្បូន អាច​បែក​ទឹក​ភ្លោះ​មុន​ពេល​សម្រាល កូន​ឈឺភ្នែកពេល​កើត​មក។

យើង​អាច​សម្គាល់​ការ​ធ្លាក់​ស​ដោយ​ឆ្លង​ជំងឺ​កាមរោគ​បាន ដោយ​ស​ប្រភេទ​នេះ​មាន​ក្លិនឆ្អាប ឬ​ស្អុយ មាន​សភាព​ដូច​​ខ្ទុះ ថែម​ទាំង​មាន​​ពណ៌​ប្រផេះ ឬ​បៃតង ចំណែក​ទ្វារ​មាស​រមាស់ ក្ដៅ ហើម ឡើង​ក្រហម។ ក្រៅ​ពី​សម្គាល់​តាម​ប៉ុន្មាន​ចំណុច​នេះ គ្រូពេទ្យ​អាច​នឹង​បៀក​ទឹក​រម្អិល​នៅ​ទ្វារមាស​យក​ទៅ​ពិនិត្យ។

ចំពោះ​វិធី​ការពារ​ធ្លាក់​សរ៉ាំរ៉ៃ លោកស្រី​​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មាន​ធ្លាក់​ស​មិន​ប្រក្រតី​ណាមួយ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។

– អនាម័យ​ទ្វារមាស​ជា​ប្រចាំ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​អនាម័យ​មាន​កម្រិត pH ទាប

– លាង​សម្អាត​ទ្វារមាស​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ខាង​ក្នុង​នោះ​ទេ

– បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ

– មិន​ត្រូវ​ស្លៀក​ខោ​រឹប​ខ្លាំង​ពេក។

វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា
វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!

ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម