នៅកម្ពុជាស្ត្រីប្រមាណ ៣០% មានជំងឺស្រុតស្បូនជាពិសេសស្ត្រីវ័យចំណាស់ និងអស់រដូវ។ នេះជាការលើកឡើងរបស់ផេកមន្ទីរពេទ្យកាល់ម៉ែត ហើយជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។
១- មូលហេតុបណ្ដាលបណ្តាលឲ្យស្រុតស្បូន
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមាន៖
– ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក
– ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត
– ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក
– ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក។
– ទល់លាមកញឹកញាប់
– ធ្វើការ ឬលើករបស់របរធ្ងន់ៗ
– ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអ័ម៉ូន
– ស្ត្រីធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក
២- រោគសញ្ញាស្រុតស្បូន
ទូទៅជំងឺនេះមានរោគសញ្ញាដូចជា៖
– មានផលរំខានលើមុខងារបង្ហូរទឹកនោម
– អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើច ឬលើករបស់ធ្ងន់
– អ្នកជំងឺមានអារម្មណ៍ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស
– អ្នកជំងឺមានផលរំខានក្នុងការបន្ទោបង់លាមក
– អ្នកជំងឺអាចជ្រាបលាមក ឬលេចផោម ដោយឯកឯង
– ឈឺនៅអាងត្រគាក
– មានធ្លាក់ស
– រលាកទ្វារមាស
– ផលរំខានក្នុងការរួមភេទ
ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូន ទ្វារលាមក តាមទ្វារមាសចេញមកក្រៅ។
៣- ការព្យាបាលជំងឺស្រុតស្បូន
វិធីព្យាបាលជំងឺនេះមាន ៣ ប្រភេទ
– ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអ័រម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
– វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។
– វិធីវះកាត់៖
- ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ប្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
- ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជ ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានកូនទៅថ្ងៃក្រោយ។
[embed-health-tool-ovulation]