កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ

    កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ

    គ្នា​យើង​មាន​ឆ្ងល់​អត់ ​អ្នក​ខ្លះ​កើត​មុន មុខ​ទៅ​ជា​ខូងៗ ឯ​អ្នក​ផ្សេង​ទៀត​កើត​មុន​ដែរ តែ​មុខ​មិន​ខូង​សោះ? តើ​មក​ពី​មូលហេតុ​អី?

    បើ​តាម​លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺ​ស្បែក និង​សម្ផស្ស បញ្ហា​កើត​មុខ​ហើយ​ទៅ​ជា​មុខ​ខូង​នេះ មាន​ពី​បញ្ហា​ធំៗ​ចំនួន​៣ ទី១ កើត​មុន​ហើយ​ឧស្សាហ៍​កេះ​ញេច ទី២ កើត​មុន​ទុក​យូរ​មិន​ព្រម​ទៅ​ព្យាបាល និង​ទី៣ កើត​មុន​មាន​ក្បាល ឬ​ក្រហម​ខ្ទុះ។

    ១- ឧស្សាហ៍​កេះ​ញេច​មុន

    តាម​ទម្លាប់​ឲ្យ​តែ​កើត​មុន​ហើយ គ្នា​យើង​នៅ​មិន​សុខ​ទេ រពឹស​ដៃ​កេះ​ញេច​មិន​ឈប់​សោះ ធ្វើ​ឲ្យ​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ ស្បែក​មុខ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ គួបផ្សំ​នឹង​ក្រចក​យើង​កខ្វក់​ទៀត​នេះ ស្បែក​មុខ​ទៅ​ជា​ក្រហម ឬ​ហើម ឯ​មុន​កាន់​កើត​មុន​ច្រើន​ឡើងៗ។

    អត្ថបទពាក់ព័ន្ធ៖ ​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាលមុន​មិនជា​សោះ

    កើតមុន

    ២- កើត​មុន​មិន​ឆាប់​ព្យាបាល

    អាង​តែ​មុន ជា​ជំងឺ​សើ​ស្បែក កើត​ឡើង​ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល គ្នា​យើង​មួយ​ចំនួន​មិនខ្វាយ​ខ្វល់​រឿង​ព្យាបាល​អី​ទេ គិត​ងាយ​ថា គ្រាន់​តែ​ទិញ​ម្សៅ​លាប​ទៅមុន​ជា​បាត់​ហើយ។ ការ​បណ្តែត​បណ្តោយ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​មុខ​កាន់​តែ​យ៉ាប់ ហើយ​បើ​ទិញ​ម្សៅ​លាយ​ព្យាបាល​មុន​ដោយ​ខ្លួន​ទៀត មុខ​កែ​លែង​ឡើង​តែ​ម្តង។

    ៣- កើត​មុន​មាន​ក្បាល​ធំៗ ខ្ទុះ មាន​ដុំ​ពក ឬ​ដុំ​គីស

    បញ្ហា​ទី៣​នេះ ច្បាស់​ណាស់ មុន​យើង​នឹង​បន្សល់​ស្លាក​ស្នាម ស្បែក​គ្រើម ឬ​ទៅ​ជា​ខូងៗ​មិន​ខាន យក​ល្អ​កុំញេច ឆ្កឹះអី ត្រូវ​ប្រញាប់​ទៅ​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖ មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 19/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត