backup og meta

ខែធ្លាក់ខ្យល់ស្ងួត! ធ្វើតាមក្បួនធម្មជាតិនេះ ស្បែកស្ងួតលែងជាបញ្ហាទៀត

ខែធ្លាក់ខ្យល់ស្ងួត! ធ្វើតាមក្បួនធម្មជាតិនេះ ស្បែកស្ងួតលែងជាបញ្ហាទៀត

បញ្ហា​ស្បែក​ស្ងួត​កើត​ឡើង​នៅ​ពេល​ដែល​យើង​ទទួល​បាន​សំណើម ឬ​ជាតិ​ទឹកមិន​គ្រប់​គ្រាន់ ដើម្បី​ផ្គត់​ផ្គង់​ស្បែក ហើយ​វា​ទម្លាប់​ដែល​យើង​ធ្វើ​មួយ​ចំនួន​ក៏​បណ្ដាល​ឲ្យ​មាន​ស្បែក​ស្ងួត​ដែរ​ដូច​ជា ងូត​ទឹក​ញឹក​ញាប់​ពេក ប្រើ​សាប៊ូ​មាន​ជាតិ​កាត់​ច្រើន កា​វិវត្ត​ទៅ​រក​វ័យចំណាស់ ឬ​ការ​ប្រើ​ប្រភេទ​ថ្នាំ​មួយ​ចំនួន។

មួយ​វិញ​ទៀត នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ព្រោះ​ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត គ្មាន​សំណើម ប៉ុន្តែគ្នា​យើង​មិន​ចាំបាច់​ចំណាយ​ច្រើន​ដើម្បី​ការពារ​ស្បែក​ទេ ក្បួន​ធម្មជាតិ​ៗ​ប៉ុន្មាន​នេះ សុទ្ធ​តែ​អាច​ទប់​ទល់​នឹង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ពេញ​ចិត្ត​។

តិចនិកធម្មជាតិការពារ ស្បែកស្ងួតក្នុងរដូវធ្លាក់ខ្យល់

  • ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ បើ​អាច
  • ងូត​ទឹក​៥-១០នាទី/ថ្ងៃ ព្រោះ​បើ​ងូត​យូរ​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​លើ​ស្បែក
  • កុំ​ងូត​ទឹក​ក្ដៅ​ខ្លាំង គួរ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ចៀសវាង​បាត់​បង់​ប្រេង​ធម្មជាតិ​លើ​ស្បែក
  • កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សាប៊ូ (ប្រើ​តិចៗ​បាន​ហើយ)
  • ចៀស​ឆ្ងាយ​ពី​សាប៊ូ​មាន​ក្លិន​ទឹក​អប់ ឬ​ផលិតផល​មាន​ជាតិ​អាល់កុល ព្រោះ​វា​អាច​កាត់បន្ថយ​ប្រេង​ធម្មជាតិ​ស្បែក​យើង
  • ចៀស​វាង​ប្រើ​ប៉ុង ឬ​ច្រាស​រឹង​មក​ដុស​ខាត់​ស្បែក
  • ពេល​ជូត​ខ្លួន ផ្ដិតៗ​លើ​ស្បែក កុំ​ជូត​អូស​ខ្លាំងៗ
  • ក្រោយ​ងូត​ទឹក​ហើយ លាប​ឡេ​ផ្ដល់​សំណើម​ភ្លាម កុំ​ទុក​ទាល់​ស្បែក​ស្ងួត​ខ្លាំង
  • លាប​ឡេ​ផ្ដល់​សំណើម​លើ​ប្រអប់ដៃ រាល់​ពេល​លាង​ដៃ​ហើយ
  • បើ​ស្បែក​រមាស់ មិន​ត្រូវ​អេះ គួរ​ប្រើ​របស់​ត្រជាក់ៗ​ស្អំ
  • មិន​ត្រូវ​ចោល​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន
  • លាប​ឡេ​ផ្ដល់​សំណើម​ទាំង​ព្រឹក និង​យប់
  • អ្វី​កាន់​តែ​សំខាន់ គឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ល។

បើ​គ្នា​យើង​ចង់​បាន​ស្បែក​រលោង​ស្អាត​ក្នុង​រដូវ​ត្រជាក់​បែប​នេះ អាច​ធ្វើ​តាម​តិចនិក​ខាង​លើ និង​អាច​ការពារ​មិន​ឲ្យ​យើង​ជួប​បញ្ហា​ស្បែក​ឧស្សាហ៍​កើត​ក្នុង​រដូវ​ត្រជាក់​ដូចជា ស្បែក​ស្ងួត ប្រេះ រលាក​ស្បែក រមាស់ ឡើង​ក្រហម តឹង​ខ្លាំង ឬ​ងាយ​ប្រតិកម្ម។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.harvard.edu/womens-health/what-to-do-about-dry-skin-in-winter

កំណែ​ប្រែបច្ចុប្បន្ន

18/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ចាស់ៗឲ្យស្ត្រីសម្រាលកូនរួចឆ្ពុងល្អ តែពេទ្យថាបើខ្លាំងពេកខូចស្បែកលើសដើម

ចង់ឲ្យ​ស្បែកមាន​សុខភាពល្អ កុំ​រំលងអាហារទាំង ៥ នេះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម