backup og meta

តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

    តិចនិកជួយរក្សាក្លិនខ្លួន ឲ្យក្រអូបប្រហើរបានពេញមួយថ្ងៃ

    ក្លិន​ខ្លួន​ក្រអូប ជា​ផ្នែក​សំខាន់​មួយ​ជួយ​យើង​លើក​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្ពស់ ។ ស្រី​ៗ​គ្នា​យើង​ត្រូវ​ដឹង​ថា ការ​ដែល​មាន​ក្លិន​ខ្លួន​ក្រអូប ដើរ​ដល់​ណា​ប្រហើរ​ក្លិន​ឈ្ងុយ​ដល់​ហ្នឹង សំខាន់​ដូច​ការ​តុបតែង​សម្រស់​ខាង​ក្រៅ​ឲ្យ​ស្អាត​អ៊ីចឹង​ដែរ។ ហេតុ​នេះ​ហើយ តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ ជួយ​ឲ្យ​រាងកាយ​យើង​ជាប់​ក្លិន​ក្រអូប​បាន​យូរ ប្រហើរ​ក្លិន​ជាប់​ច្រមុះ​មនុស្ស​នៅ​ក្បែរ​ខ្លួន។

    ១. ផ្ដល់​សំណើម​ស្បែក​ភ្លាម​ក្រោយ​ងូតទឹក

    បន្ទាប់​ពី​ងូត​ទឹក​រួច ជូត​សម្អាត​ស្បែក​ឲ្យ​នៅ​សល់​សំណើម​តិចៗ រួច​លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​មាន​ក្លិន​ដែល​យើង​ចូល​ចិត្ត​សព្វ​រាងកាយ។ ប្រសិន​បើ​យើង​ឲ្យ​ក្លិន​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ យក​ល្អ​យើង​គួរ​ប្រើ​សាប៊ូ ឡេ ឬ​ទឹក​អប់​ក្លិន​តែ​មួយ​ដូច​គ្នា (ឧ. ប្រើ​សាប៊ូ​ក្លិន​ផ្អែម​បែប​ស្ករគ្រាប់ ឡេ ឬ​ទឹក​អប់​ក៏​ត្រូវ​មាន​ក្លិន​ដូច​គ្នា) ព្រោះ​វា​នឹង​ជួយ​ឲ្យ​ខ្លួន​យើង​ជាប់​ក្លិន​ប្រហើរ​កាន់​តែ​ខ្លាំង និង​បាន​យូរ។

    ២. មាន​របប​អាហារ​ត្រឹម​ត្រូវ

    អាហារ​មួយ​ចំនួន​ដូច​ជា ប្រភេទ​ខ្ទឹម (ខ្ទឹមស ខ្ទឹមបារាំង។ល។) អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់ ឬ​រាងកាយ​ធុំក្លិន​ពេល​បែក​ញើស។ ដូច​នេះ​ហើយ យើង​គួរ​ចេះ​លៃលក​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ បន្ថែម​បន្លែ ផ្លែ​ឈើ សាច់ ឬ​កាត់បន្ថយ​អាហារ​ដែល​ផ្ដល់​ក្លិន​អាក្រក់​ដល់​រាងកាយ។ លើស​ពី​នេះ យើង​ក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ប្រចាំ​ផង​ដែរ។

    ៣. ធ្វើ​ឲ្យ​ទឹក​អប់​ជាប់​បាន​យូរ

    ចំណុច​សំខាន់​ជួយ​ឲ្យ​ខ្លួន​យើង​ក្រអូប​បាន​យូរ​នោះ​គឺ ការ​ចេះ​តិចនិក​ធ្វើ​ម៉េច​ឲ្យ​ទឹក​អប់​យើង​ជាប់​លើ​ខ្លួន​បាន​យូរ មិន​មែន​គ្រាន់​តែ​បាញ់​លើ​ខ្លួន​រួច​ហើយ​នោះ​ទេ។ មុន​បាញ់​ទឹក​អប់ យើង​អាច​លាប​ជែល ឬ​គ្រីម​ថ្លា​ស្អិត​ៗ (ដូច​ជា​ក្រែម​រលោង​ព្យាបាល​បបូរ​ជាដើម) លើ​ក​ដៃ​ខាង​ក្នុង ផ្នត់​ដៃ និង​ពី​ក្រោយ​ត្រជាក់ ដើម្បី​ឲ្យ​ក្លិន​ទឹក​អប់​ជាប់​បាន​យូរ។

    ៤. ដាក់​ទឹក​អប់​ដប​តូច​តាម​ខ្លួន

    ពេល​យើង​ចេញ​ក្រៅ​ច្រើន​ម៉ោង ក្លិន​ទឹក​អប់​ច្បាស់​ជា​សាយ​ភាយ​អស់​ក្លិន​ក្រអូប​ពី​ខ្លួន​ខ្លះ​ហើយ ហេតុ​នេះ​យើង​ត្រូវ​មាន​ទឹក​អប់​ក្លិន​ដែល​យើង​ស្រលាញ់​ដប​តូច​ដាក់​តាម​ខ្លួន ស្រួល​បាញ់​បន្ថែម​ពេល​យើង​នៅ​ក្រៅ​យូរ និង​នៅ​កន្លែង​មនុស្ស​ច្រើន។​

    ក្លិនខ្លួន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម