backup og meta

មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ​ ប៉ុន្តែរាល់ការវះកាត់ មិន​ថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កា​អាច​មាន​ផលវិបាកអ្វីខ្លះ?

ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការ​វះកាត់តចង្កា។ បន្ទាប់​មក​គ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពី​មុខ​ឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យ​នឹងដេរភ្ជាប់​មុខ​របួស​វិញ។

បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់​ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុង​រយៈពេលមួយ​សប្តាហ៍។

ចង់គណនា BMI ចុចទីនេះ!

តចង្កា

ការតចង្កាអាចមានផលវិបាកដូចជា៖

  • ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់
  • ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ
  • អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម  ដែលនាំឱ្យបបូរមាត់​ខាង​ក្រោម​មិនអាចធ្វើចលនាបាន
  • ខូចឫសធ្មេញមុខ​ផ្នែក​ខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា
  • អាចមានស្នាមជាអចិន្ត្រៃយ៍
  • របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុង​ដែលអាចត្រូវ​ធ្វើការ​វះកាត់​យកចង្កា តចេញ
  • មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម)

ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យ​វះកាត់​កែសម្ផស្ស​ដែលមាន​ជំនាញ​ត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

RISK AND COMPLICATIONS
https://www.radyrahban.com/procedures/face/chin/risk-and-complications/

CHIN IMPLANTS
https://www.americanboardcosmeticsurgery.org/procedure-learning-center/facial-procedures/chin-implants/

Chin Implants
https://www.hopkinsmedicine.org/health/treatment-tests-and-therapies/chin-implants

What is a Chin Implant? Should I get a Chin Implant?
https://msent.com/2019/12/02/should-you-consider-getting-a-chin-implant/

THE PROBLEM WITH CHIN IMPLANTS
https://deschamps-braly.com/the-problem-with-chin-implants/

កំណែ​ប្រែបច្ចុប្បន្ន

04/11/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗយើងមុនចង់វះកាត់បន្តឹងទ្វារមាស គួរដឹងរឿងទាំងនេះជាមុនសិន

Otoplasty In Children (វះកាត់កែ​ត្រចៀក​រីកធំលើកុមារ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម