backup og meta

ហេតុអ្វីបបូរ​មាត់​កាន់​តែ​ឡើងខ្មៅ​? ដោះស្រាយបែបណា?

ហេតុអ្វីបបូរ​មាត់​កាន់​តែ​ឡើងខ្មៅ​? ដោះស្រាយបែបណា?

បបូរ​មាត់​​ក៏​ត្រូវ​ការ​ការ​​ថែ​ទាំ​ជា​ប្រចាំ​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ ពីព្រោះ​​​ស្បែក​នៅ​លើ​បបូរ​មាត់​ស្ដើង​ ហើយ​ថែម​ទាំង​មិន​មាន​ក្រពេញ​ញើស​ ដែល​ធ្វើ​ឲ្យ​​ងាយ​ស្ងួត និង​របក​​ថែម​ទៀត​ផង​។ ជាក់​ស្ដែង បបូរ​មាត់​​ខ្មៅ និង​បាត់បង់​ពណ៌​ស៊ីជម្ពូ​បែប​ធម្មជាតិ​ ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ហើយ​ពណ៌​នៃ​បបូរ​មាត់​អាច​​ប្រែប្រួល​អាស្រ័យ​លើ​ទម្លាប់​នៃ​ការ​រស់នៅ​ និង​កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផង​ដែរ​​។

មូលហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ខ្មៅ​​ទៅ​ៗ​

  • ជក់​បារី​
  • អាលែកហ្ស៊ី​​នឹង​ក្រែម​លាប​មាត់
  • អាលែកហ្ស៊ី​នឹង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​សារធាតុ​Menthol
  • ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មាន​ក្លិន
  • ក្រែម​លាប​មាត់​ដែល​មាន​គុណភាព​អន់​
  • អាលែកហ្ស៊ី​នឹង​ថ្នាំ​​មួយ​ចំនួន​
  • សង្កត់​ ខាំ ឬ​លិឍ​បបូរ​មាត់។

តិចនិក​សាមញ្ញៗ​មួយ​ចំនួន​ជួយ​កាត់បន្ថយ​បបូរ​មាត់​ខ្មៅ​

​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

កត្តា​មួយ​ចំនួន​ដូចជា​ការ​បំពុល​បរិស្ថាន​ និង​កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ និង​ឡើង​ពណ៌​ខ្មៅ​។ ហេតុ​នេះ​ហើយ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ចំនួន​​ប្រាំបី​កែវ​ក្នុង​មួយ​ថ្ងៃ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​ក្នុង​រដូវ​រងា។

២. ឈប់​ជក់​បារី​

ការ​ជក់​បារី​មិន​ត្រឹម​តែ​បំផ្លាញ​សុខភាព​រាងកាយ​ និង​ស្បែក​ប៉ុណ្ណោះ​ទេ ​​ថែម​ទាំង​ប៉ះពាល់​ដល់​បបូរ​មាត់​របស់​យើង​ ក៏​ដូចជា​សុខភាព​​ផ្លូវ​ដង្ហើម​​។ ដូច​នេះ បើ​យើង​គប្បី​បញ្ឈប់​ការ​ជក់បារី​ ទើប​ជា​ការ​ប្រសើរ​។

៣. ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ឲ្យ​បាន​ច្រើន​

​ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ឪឡឹក​ ប៉េងប៉ោះ និង​ត្រសក់​ ជាដើម អាច​ជួយ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ ព្រម​ទាំង​ជួយ​ឲ្យ​ពណ៌​បបូរ​មាត់​កាន់​តែ​ប្រសើរ​ជាង​មុន​។

បបូរមាត់

៤. កាត់​បន្ថយ​​​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​ជាមួយ​នឹង​ត្រសក់​

ត្រសក់​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សមាសធាតុ​សម្បូរ​ស៊ីលីកា ដែល​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ពណ៌​ និង​ស្នាម​ខ្មៅ​នៃ​បបូរ​មាត់​។ ចូរ​កិន​ត្រសក់​២​ទៅ​៣​ចំណិត​ និង​យក​ល្បាយ​មក​លាប​នៅ​លើ​បបូរ​មាត់​ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា។ គ្នា​យើង​អាច​អនុវត្ត​តិចនិក​នេះ​ចំនួន​១​ទៅ​២​ដង​ក្នុង​មួយ​ថ្ងៃ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Get Rid Of Dark Lips Naturally

https://www.stylecraze.com/articles/get-rid-of-dark-lips/

7 reasons for dark or discoloured lips that you should know!

https://www.thehealthsite.com/beauty/skin-care/reasons-for-dark-or-discoloured-lips-that-you-should-know-d0318-560311/

Are dark lips the cause of your sorrow? THESE are the 3 easy home remedies to improve dark lips naturally

https://www.pinkvilla.com/fashion/beauty/are-dark-lips-cause-your-sorrow-these-are-3-easy-home-remedies-improve-dark-lips-naturally-616540

កំណែ​ប្រែបច្ចុប្បន្ន

03/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បង្កើតទម្លាប់ទាំងនេះ បបូរមាត់ស្ងួត ប្រេះ លែងជាបញ្ហាសម្រស់ទៀតហើយ

ប្រយ័ត្ន! ក្រៅពីជាប់គល់អណ្ដាត អាអូនក៏អាចជាប់បបូរមាត់លើដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម