backup og meta

តិចនិក​ងាយៗ​​ថែ​ទាំ​សក់​ឲ្យ​រឹងមាំ​​ នៅ​រដូវ​រងា

តិចនិក​ងាយៗ​​ថែ​ទាំ​សក់​ឲ្យ​រឹងមាំ​​ នៅ​រដូវ​រងា

សក់​ក៏​ជា​ផ្នែក​មួយ​នៃ​សម្រស់​ ដែល​ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង ​ដូច​​ទៅ​នឹង​ស្បែក​មុខ​ និង​ស្បែក​ខ្លួន​​​ដែរ​។ ​​រដូវ​រងា​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត​ ​ងាយ​​បែក​ចុង​ ក៏​ដូច​ជា​ខូច​ខ្លាំង​ ព្រម​ទាំង​ជ្រុះ​ច្រើន​​​ថែម​ទៀត​ផង​។​​ ជា​ពិសេស​ រដូវ​រងា​​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ និង​កើត​អង្កែ​ ដែល​ធ្វើ​ឲ្យ​យើង​ចេះ​តែ​រមាស់​ក្បាល​មិន​បាត់​ផង​ដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ ​ដើម្បី​ថែ​ទាំ​សក់​នៅ​អំឡុង​ពេល​រដូវ​រងា​នេះ​ យើង​អាច​សាកល្បង​តិចនិក​ងាយ​ៗ​​ខាង​ក្រោម​នេះ​។

.ចៀសវាង​កក់​សក់​ញឹកញាប់​ពេក

ដើម្បី​​ការពារ​ស្បែក​ក្បាល​​​ពី​ការ​រមាស់​ និង​របក​ យើង​ត្រូវ​ចៀសវាង​កក់​សក់​ញឹកញាប់​ពេក​។​ នៅ​ក្នុង​រដូវ​រងា​​នេះ​ ​យើង​នឹង​មិន​សូវ​បែកញើស​នោះ​ទេ​ ហើយ​ការ​កក់​សក់​​គឺ​ជា​ការ​​សម្អាត​ស្បែក​ក្បាល​របស់​យើង​ ​ដែល​អាច​ធ្វើ​ឲ្យ​ប្រេង​ធម្មជាតិ​​​សម្រាប់​​ជួយ​ផ្ដល់​សំណើម​ និង​ការពារ​ស្បែក​ក្បាល​របស់​យើង​ត្រូវ​​បាត់បង់​​ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច​ និង​ពិបាក​ជួស​ជុល​​ផង​ដែរ​​។

. ​ប្រើ​ម៉ាស​អប់​សក់​​​​ជា​រៀងរាល់​សប្ដាហ៍​​

​​ក្នុង​អំឡុង​ពេល​រដូវ​រងា​នេះ​​ ​យើង​អាច​សាកល្បង​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​បន្ទន់​សក់​​​​ជា​រៀង​រាល់​សប្ដាហ៍​។​ ​ចូរ​ប្រើ​ម៉ាស​អប់​សក់​ប្រភេទ​ប្រេង​ ដើម្បី​ផ្ដល់​សំណើម​ដល់​សក់​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ម៉ាស​អប់​សក់​គឺ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​របស់​យើង​មាន​ជាតិ​ទឹក​ ព្រម​ទាំង​ភ្លឺ​រលោង​ថែម​ទៀត​ផង​។​

. ប្រើ​ប្រេង​លាប​​សក់​ជា​ប្រចាំ​​​​

​​​​​​​​បន្ថែម​ពី​នេះ​ យើង​អាច​​ធ្វើ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ នៅ​អំឡុង​ពេល​រដូវ​រងា​ ពី​ព្រោះ​វា​អាច​រំញោច​ស្បែក​ក្បាល​ និង​ជំរុញ​ចរន្ត​ឈាម​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​ប្រសិន​បើ​យើង​​មិន​ចូលចិត្ត​ប្រើ​ប្រេង​លាប​សក់​ទេ​នោះ​ យើង​អាច​ប្រើ​ក្រែម​បន្ទន់​សក់​ ឬ​សេរ៉ូម​ដែល​មាន​ជាតិ​ប្រេង​ជំនួស​វិញ​ក៏​បាន​​។​

សក់២

. កុំ​ប្រើ​ឧបករណ៍​ធ្វើ​​ម៉ូត​សក់​ច្រើន​ពេក​​​

ម៉ាស៊ីន​​​កៀប​សក់​ត្រង់​ ឬ​សក់​រួញ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​​ផុយ​ស្រួយ​​ និង​ស្ងួត​​ផង​ដែរ​។​ ចំណែក​ឯ​ម៉ាស៊ីន​ផ្លុំ​សក់​វិញ​ ​ក៏​អាច​បំផ្លាញ​ដល់​សរសៃ​សក់​របស់​យើង​ដូច​គ្នា​​ ប្រសិន​បើ​យើង​ផ្លុំ​សក់​នៅ​​ក្នុង​កម្រិត​ក្ដៅ​ខ្លាំង​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កំណត់​កម្ដៅ​ឲ្យ​នៅ​ទាប​ ក៏​ដូច​ជា​ប្រើ​ស្រ្តៃយ៍​បាញ់​ការពារ​សក់​ពី​កម្ដៅ​ជា​មុន​សិន​ ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.vogue.in/beauty/content/how-to-treat-and-repair-winter-related-hair-damage

កំណែ​ប្រែបច្ចុប្បន្ន

06/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗ​យើងមានសក់វែង គួរដឹងវិធីថែសក់សាមញ្ញៗទាំង ៣យ៉ាង នេះ

ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម