ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ

    ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ

    បញ្ហា​ជ្រុះ​សក់ ច្បាស់​ណាស់​ជា​កង្វល់​សម្រាប់​យើង​គ្រប់​គ្នា។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះៗ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។

    ១- កែ​តម្រូវ​របប​អាហារ

    កង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន។ ហេតុនេះ ត្រូវ​បញ្ចូល​អាហារ​សម្បូរ​​ជាតិ​ដែក ដូចជា ថ្លើម បន្លែ​បៃតង សាច់​សត្វ ពិសេស​សាច់​ក្រហម គ្រាប់​ធញ្ញជាតិ និង​ផលិត​ផល​ពី​សណ្តែក​សៀង។ យ៉ាង​ណា កុំ​ភ្លេច​ជាតិ​ប្រូតេអ៊ីន និង​ស័ង្កសី​ផង ខណៈ​អាហារ​មាន​ជាតិ​ស័ង្កសី​ខ្ពស់ មាន ​ស្រូវ​សាលី គ្រាប់​ល្ពៅ ស៊ុត​លឿង និង​ពពួក​ខ្យង​ខ្ចៅ។

    ២- សាក​ល្បង​អាហារ​បំប៉ន

    បើ​ពិបាក​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ស័ង្កសី និង​ជាតិ​ដែក ឲ្យ​បាន​គ្រប់គ្រាន់ អាច​ប្រើ​ថ្នាំ​បំប៉ន ដើម្បី​រក្សា​ជីវជាតិ​ចិញ្ចឹម​ទាំង​នេះ។ យើង​អាច​រក​បាន​យ៉ាង​ងាយ​ស្រួល​ពពួក​ថ្នាំ​បំ​ប៉ន​ទាំង​នេះ តាម​ហាង​លក់​អាហារ​សុខភាព ឬ​ឱសថស្ថាន​ណា​មួយ តែ​ត្រូវ​ប្រាកដ​ថា យើង​បាន​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជា​មុន​សិន ដើម្បី​សុវត្ថិភាព។

    ៣- កក់​សក់​ជាមួយ​ទឹក​ត្រជាក់

    អ្នក​ជំនាញ​សុខភាព​សក់​មួយ​ចំនួន​ជឿ​ថា បើ​យើង​កក់​សក់​ជាមួយ​ទឹក​ត្រជាក់ នោះ​ស្រទាប់​កោសិកា​ខាង​ក្រៅ​សក់ នឹង​បិទ​ជិត ហើយ​រីក​ប៉ោង​បន្តិច ជួយ​សក់​ទាំង​មូល​មើល​ទៅ​រាង​ក្រាស់​ជាង​មុន។

    អត្ថបទពាក់ព័ន្ធ​៖

    • ​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ
    • អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត

    ៤- ចាក់​ថ្នាំ​ស្តេរ៉ូអ៊ីត

    ថ្នាំ​ស្តេរ៉ូអ៊ីត អាច​ចាក់​ផ្ទាល់​ចូល​ទៅ​ក្នុង​តំបន់​ទំពែក ជ្រុះ​សក់ ដើម្បី​ជំរុញ​ឲ្យ​សក់​ដុះ​លូតលាស់​ឡើង​វិញ។ ការ​ចាក់​ថ្នាំនេះ ការ​ពា​រអង់ទីករ មិន​ឲ្យ​វាយ​ប្រហារ​ដល់​គល់​សក់​បាន។ ទោះ​យ៉ាងណា វិធី​នេះ គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ហើយ​មាន​ប្រសិទ្ធភាព​សម្រាប់​តែ​អ្នកមាន​ក្បាល​ទំពែក​តូចៗ​ប៉ុណ្ណោះ។

    ៥- ថ្នាំ​ស្តេរ៉ូអ៊ីតសម្រាប់​លេប

    ការ​ប្រើ​ថ្នាំ​ស្ដេរ៉ូអ៊ីតតាម​វេជ្ជបញ្ជា​ពេទ្យ អាច​រារាំង​ការ​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន អាច​បង្ការ​បញ្ហា​សក់​ស្តើងបាន ព្រោះ​ស្រីៗ​ជ្រុះ​សក់ អាច​នឹង​មាន​ទំនាក់​ទំនង​អ្វី​ម្យ៉ាង​ជាមួយ​អ័រម៉ូន​នេះ។ ស្រីៗ​ព្យាបាល​តាមវិធី​​នេះ ភាគ​ច្រើន​ឃើញ​ភាព​ប្រសើរ​ឡើង​ក្នុងអំឡុង​ ៣-៦ ខែ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 05/07/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត