backup og meta

នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Dec 30, 2019

    នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ

    ១- តើសក់ប្រែជាព៌ណប្រផេះដោយរបៀបណា?

    សក់យើងទាំងអស់ប្រែជាប្រផេះនៅដំណាក់កាលខ្លះនៅក្នុងជីវិតយើង។ ចំពោះមនុស្សមួយចំនួន វាកើតឡើងឆាប់រហ័សមុន​កំណត់ជា​ជាងកើតឡើងយូរនៅពេលក្រោយ។ សក់ទៅជាប្រផេះ ពេលកោសិកាដែលទទួលខុសត្រូវចំពោះការផលិតជាតិ​ព៌ណខកខាន​មិន​បាន​បំពេញការងារខ្លួន។ ចំពោះមនុស្សផ្សេងទៀតពួកគេនោះមានសារធាតុអ៊ីដ្រូសែន​ពីរ៉ុក​ស៊ីតប្រមូលផ្តុំ​ចាល់​នៅក្នុងសក់ជាប្រភេទសារធាតុឲ្យសតាមធម្មជាតិ។

    ជាទូទៅសក់ប្រផេះកើតឡើង​ ចំពោះជន​ជាតិ​ស្បែក​សនៅក្នុងវ័យពាក់កណ្តាល ៣០ឆ្នាំ ខណៈដែលជនជាតិដែលជាកូនចៅ​បុព្វបុរសជនជាតិអាស៊ីបានកត់សម្គាល់ឃើញសក់ប្រផេះនៅក្នុងវ័យ៣០ ឆ្នាំក្រាស់របស់ពួកគេ ហើយអស់អ្នកទាំង​ឡាយ​ដែលជាជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមិនទំនងនឹងមានសក់ប្រផេះឡើយរហូតទាល់តែដល់វ័យពាក់កណ្តាល​៤០ឆ្នាំ។ វាត្រូវបានគេចាត់ទុកថាជាការឡើងប្រផេះមុនកាលកំណត់ប្រសិនបើជនជាតិស្បែកសមានសក់ប្រផេះ​នៅត្រឹមអាយុ២០ឆ្នាំ ឬប្រសិនបើជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមានពណ៌នេះ​នៅ​មុនអាយុ ៣០ឆ្នាំ។

    ២- តើអ្វីបណ្តាលឲ្យសក់អ្នកប្រែជាប្រផេះលឿនពេកមុនកំណត់?

    កត្តាសេនេទិច

    ហ្សែនចូលរួមចំណែកយ៉ាងច្រើនសម្បើមទៅនឹងពេលណាដែលសក់ប្រែជាប្រផេះ។​ ប្រសិនបើមានប្រវត្តិ​ក្រុមគ្រួសារដែលមានសក់ឡើងប្រផេះលឿនមុនកាលកំណត់ នោះវាទំនងដែលថាអ្នកដើរតាមគន្លងមាគ៌ានេះ​ដូច​គ្នា។ បន្ថែមពីនេះហ្សែនផ្តល់ការឡើងពណ៌ប្រផេះនឹងដំណើរវិវឌ្ឍរហ័សប៉ុនណាដែលសក់ប្រែជាព៌ណប្រាក់ ឬគ្រាន់តែព៌ណស។

    បញ្ហាសុខភាព

    សក់ពណ៌ប្រផេះមុនកាលកំណត់បង្កដោយជំងឺស្លេកស្លាំងជំងឺស្បែកបាត់ព៌ណស (Vitiligo) ឬកង្វះវីតាមីន បេ១២ (B12)។ មនុស្សដែលមានបញ្ហាក្រពេញ pituitary ឬក្រពេញទីរ៉ូអ៊ីត (Thyroid) ក៏ឆាប់នឹង​មាន​ការឡើងប្រផេះសក់មុនកាលកំណត់ផងដែរ។

    ការប្រើប្រាស់ថ្នាំជក់

    ការសិក្សាបានរកឃើញនូវទំនាក់ទំនងផ្សារភ្ជាប់រវាងសក់ឡើងប្រផេះមុនកាលកំណត់ និងការជក់បារី។ ការសិក្សាក្នុង​ឆ្នាំ២០១០បានលើកឡើងថាអ្នកដែលជក់បារី គឺមានពីរដងកន្លះច្រើនកើត​មានសក់ប្រផេះនៅក្នុងវ័យក្មេងខ្ចី។ ដោយសារតែជាតិគីមីនៅក្នុងផ្សែងអាចបំផ្លាញកោសិកា​​សក់បាន។ ការជក់បារីក៏មាននូវហានិភ័យកើនឡើងខ្ពស់ប្រឈមនឹងការទំពែកផងដែរ។

    ការថប់បារម្ភ

    ថ្វីបើគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីភ្ជាប់ការថប់បារម្ភទៅនឹងសក់ឡើងប្រផេះលឿនមុនកំណត់ក្តីក៏អ្នកវិទ្យាសាស្ត្រជឿ​ថាស្រេស្តអ័រម៉ូនមាន​ផលប៉ះទង្គិច​អវិជ្ជមានទៅលើកោសិកាដែលទទួលបន្ទុកផលិតជាតិព៌ណនៅក្នុង​សក់​បណ្តាលឲ្យវាប្រែជាប្រផេះលឿនមុនកំណត់។ ការថប់បារម្ភ នាំឲ្យមានការជ្រុះសក់ដែរ។ ហេតុនេះប្រសិនបើចង់រក្សាសក់ឲ្យស្ថិតនៅក្នុងរូបរាងល្អវាប្រសើរបំផុតដែលត្រូវគ្រប់គ្រងកម្រិតតាន​តឹង។

    តើអ្នកអាចធ្វើអ្វីបានខ្លះទាក់ទងនឹងសក់ប្រផេះ?

    ចង់បិទបាំងសក់ប្រផេះមែនទេ? នេះគឺជាជម្រើសមួយចំនួន៖

    · ថ្នាំលាបសក់ជាប់យូរ ឬមិនយូរ អាចបានពីរបីសប្តាហ៍ ហើយជាជម្រើស​ល្អសម្រាប់​អស់​អ្នកទាំងឡាយណាដែលទើបតែមានសក់ប្រផេះ។

    · ការលាបពណ៌សក់ដោយកន្លែងអាចប្រើប្រាស់ដើម្បីច្របល់ឡូកឡំសរសៃសក់ប្រផេះជាមួយសក់​ទាំងឡាយដែលនៅសេសសល់ធ្វើឲ្យពណ៌ប្រផេះមិនសូវលេចធ្លោខ្លាំងពេក។

    · ថ្នាំលាបសក់ជាប់បានយូណែនាំឲ្យប្រើបើអ្នកមានសក់មានពណ៌ប្រផេះរួច​ទៅហើយ។

    · ផលិតផលសំរាប់ថែទាំសក់ខ្លះផ្តល់នូវការបិទបាំងបណ្តោះអាសន្នតែប៉ុណ្ណោះ។ អ្នកគ្រាន់តែបាញ់វា​នៅ​លើសក់​ដើម្បីបិទបាំងសក់ប្រផេះពេលអ្នកចង់ហើយក៏អាចលាងជម្រះវាចេញដោយសាប៊ូកក់សក់។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។​Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Dec 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម