backup og meta

តិចនិក ៥ យ៉ាង​ ជួយ​សង្គ្រោះស្បែកពីការរលាកដោយកម្ដៅព្រះអាទិត្យ​

តិចនិក ៥ យ៉ាង​ ជួយ​សង្គ្រោះស្បែកពីការរលាកដោយកម្ដៅព្រះអាទិត្យ​

គ្នា​យើង​មួយ​ចំនួន​ពិត​ជា​ធ្លាប់​ជួប​​បញ្ហា​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ហើយ។ ស្បែក​របស់​យើង​អាច​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​​បើ​សិនជា​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​ពេក និងមិន​បាន​ការពារ​ត្រឹម​ត្រូវ។ យ៉ាងណា​យើង​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ការ​រលាក​នេះ​បាន​ដែរ បើ​យើង​បាន​ដឹង​ពី​បញ្ហា​ទាន់​ពេល។

ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​គ្នា​យើង​អាច​សាក​អនុវត្ត​បាន​បើ​មាន​បញ្ហា​នេះ​៖

. ងូតទឹក​​ត្រជាក់​

យើង​អាច​ងូត​ទឹក​​ត្រជាក់​​​ញឹកញាប់​បន្តិច​ដើម្បី​បន្ថយ​អាការៈ​ឈឺ​ចាប់​នៅ​លើ​ស្បែក​ដែល​រលាក។ ពេល​យើង​ងូត​ទឹក​រួច​ហើយ ត្រូវ​ប្រើ​កន្សែង​ជូត​​ខ្លួន​ថ្នមៗ តែ​ត្រូវ​ធ្វើ​ម៉េច​រក្សា​សំណើម​ទឹក​ឲ្យ​មាន​នៅ​លើ​ស្បែក​ខ្លះ​។​ ក្រោយ​ពី​ងូត​ទឹក​យើង​អាច​ប្រើ​ក្រែ​ម​ផ្ដល់​សំណើម​ដល់​ស្បែក​បន្ថែម​ទៀត ដែល​ការ​ធ្វើ​ដូច​នេះ​ជួយ​ការ​ពារ​កុំ​ឲ្យ​ស្បែក​យើង​ស្ងួត។

. ប្រើ​ក្រែម​ផ្ដល់​​សំណើម​ដល់​ស្បែក​

យើង​គួរ​ជ្រើស​រើស​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​មាន​ផ្ទុក​ប្រទាល​កន្ទុយ​ក្រពើ ឬ​សណ្ដែក ព្រោះថា​សារ​ធាតុ​នេះ​អាច​ជួយ​បន្ថយ​អាការៈ​រលាក​ស្បែក​ដោយ​កម្ដៅ​ព្រះអាទិត្យបាន។​ បើ​យើង​មាន​រលាក​នៅ​កន្លែង​ណាមួយ​លើ​ស្បែក យើង​អាច​លាបក្រែម​ប្រភេទ​ hydrocortisone cream ដែល​មាន​អាច​រក​ទិញ​បាន​នៅ​លើ​ទីផ្សារ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។

. ផឹកទឹក​ឲ្យ​បាន​ច្រើន

ពេល​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​ជាតិ​ទឹក​នឹង​ប្រមូល​ទៅ​នៅ​ស្បែក​ច្រើន ជាង​កន្លែង​ផ្សេង​នៃ​រាង​កាយ​។ ដូច​នេះ​បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​​ច្រើន​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​។

. ពិនិត្យ​មើល​ក្រែង​មាន​ពងលើស្បែក

បើ​យើង​ឃើញ​ថា​មាន​ពង​នៅ​លើ​ស្បែកកុំ​ជោះ​ពង​ទាំងនោះ ត្រូវ​ទុក​ឲ្យ​ជា​សះ​ដោយ​ខ្លួនឯង។ ការ​មាន​ពង​លើ​ស្បែក​បែប​នេះ​ គឺ​យើង​មាន​ការ​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​កម្រិតពីរ​ហើយ។ ពង​នៅ​លើ​ស្បែក​លេច​ឡើ​ង​ដើម្បី​ជួយ​ឲ្យ​ស្បែក​ជាសះ និង​ការ​ពារ​ការ​ឆ្លង​រោគ។

. យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក​ក្រោយ​ជាសះ​ស្បើយ

ក្រោយ​បាន​ជា​សះពី​ការរលាក​នេះ​ហើយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក​បន្ថែម​ទៀត។ យើង​ត្រូវ​ស្លៀក​ពាក់​ជិតៗ​ពេល​យើង​ចេញ​ក្រៅ​ផ្ទះ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.aad.org/public/everyday-care/injured-skin/burns/treat-sunburn

https://www.healthline.com/health/sunburn#loose-clothing

កំណែ​ប្រែបច្ចុប្បន្ន

14/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម