backup og meta

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិត​ផលទាំងនោះ ​គ្នា​យើង​ដឹងទេថា​​អាហារ​ និង​វីតាមីន​មួយ​ចំនួនក៏​​ល្អ​ចំពោះ​​សុខភាព​ស្បែក​យើងណាស់ដែរ។ តោះ​ចាំអីទៀត​ស្វែង​យល់​ទាំងអស់​គ្នា៖

១.ដំឡូងជ្វា

ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។

២.ការ៉ុត

ការ៉ុត​សម្បូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។

អត្ថបទពាក់ព័ន្ធ៖

៣.ផ្លែ​ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopeneដែល​សារធាតុ​នេះ​នឹង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ខូចខាត​ដោយ​សារ​កម្ដៅថ្ងៃ។

៤. ផ្លែ​ល្ហុង

ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

៥.ផ្កាខាត់ណា

ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។

៦.ទឹក​ក្រូចឆ្មារ

ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។

៧. វីតាមីនC

វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ និងស្នាម​អុជ​ពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។

វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតា​មីន​C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធ​ផល​​ដែលធ្វើឲ្យស្បែកយើង​ភ្លឺថ្លាជាងមុន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-foods-that-will-reduce-acne-scars-798349/

Vitamin C skin lightening https://www.illuminatural6i.com/info/vitamin-c-skin-lightening/ Accessed on April 10, 2017

Does Vitamin C Lighten Skin Skin Tone – How Much Vitamin C Should I Take to Lighten Skin. http://www.skincareorg.com/skin-whitening/does-vitamin-c-lighten-skin-tone-how-much-vitamin-c-should-i-take-to-lighten-skin/ Accessed on April 10, 2017

https://www.womansday.com/style/beauty/g1051/foods-good-for-skin/?slide=1

កំណែ​ប្រែបច្ចុប្បន្ន

16/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ថែរក្សាស្បែក​ មិនមែនតែលើ​ផ្ទៃ​មុខ​ទេ នៅ​មាន​កន្លែង​ផ្សេងៗច្រើន​ទៀត​

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម