ការថែរក្សាស្បែកឲ្យមានសុខភាពល្អជារឿងសំខាន់ ព្រោះថាស្បែកជាកោសិកាធំជាងគេបង្អស់របស់សរីរាង្គយើង។ ការពារស្បែកពីពន្លឺព្រះអាទិត្យដោយប្រើគ្រីមការពារកម្ដៅថ្ងៃ និងពាក់ខោអាវជិតៗ គឺ ជាវិធីមួយការពារស្បែក។
ការថែរក្សាស្បែកឲ្យមានសុខភាពល្អជារឿងសំខាន់ ព្រោះថាស្បែកជាកោសិកាធំជាងគេបង្អស់របស់សរីរាង្គយើង។ ការពារស្បែកពីពន្លឺព្រះអាទិត្យដោយប្រើគ្រីមការពារកម្ដៅថ្ងៃ និងពាក់ខោអាវជិតៗ គឺ ជាវិធីមួយការពារស្បែក។

យ៉ាងណា ស្បែកយើងក៏នៅតែត្រូវការពន្លឺព្រះអាទិត្យដើម្បីទទួលបានវីតាមីន សម្រាប់សុខភាពស្បែកដូចគ្នា។ ដូចនេះ ការត្រូវពន្លឺព្រះទិត្យត្រឹមពី១០ទៅ១៥នាទីក្នុងមួយថ្ងៃក៏មានប្រយោជន៍ដល់សុខភាពស្បែកដែរ។ ខាងក្រោមនេះជាវីតាមីនបួន សំខាន់ចំពោះសុខភាពស្បែក។
ស្បែកអាចស្រូបពន្លឺព្រះអាទិត្យ និងផលិតជាវីតាមីន D។ ពេលស្បែកស្រូបពន្លឺព្រះអាទិត្យ កូលេស្តេរ៉ូលក៏ត្រូវបំប្លែងទៅជាវីតាមីន D។ ថ្លើម និងតម្រងនោមចាប់យកវីតាមីន D និងនាំឆ្លងកាត់រាងកាយ ជួយឲ្យកោសិកាមានសុខភាពល្អ រួមទាំងស្បែកផងដែរ។ វីតាមីន D មានប្រយោជន៍ខ្លាំងចំពោះស្បែក ហើយវាអាចជួយព្យាបាលជំងឺស្បែកម្យ៉ាងច្រើនកើតនៅជង្គង់ និងកែងដៃ ឈ្មោះថា psoriasis ផងដែរ។
ក្រៅពីពន្លឺព្រះអាទិត្យ ត្រីសាល់ម៉ុន ត្រីធូណា និងយ៉ាអួរ ក៏ជាប្រភពនៃវិតាមីនD ដូចគ្នា។

វីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានតួនាទីជាអ្នកផលិតខូឡាជែន ជួយឲ្យស្បែកមានសុខភាពល្អផងដែរ។ ដូចនេះហើយ បានជាយើងឃើញវីតាមីន C ជាគ្រឿងផ្សំក្នុងផលិតផលថែរក្សាស្បែកផ្សេងៗ។
ក្រៅពីជួយការពារស្បែកពីភាពចាស់ វីតាមីននេះក៏ជួយព្យាបាលស្បែកខូច និងករណីខ្លះ ក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ មួយវិញទៀត ការទទួលបានវីតាមីន C គ្រប់គ្រាន់ ក៏ជួយជួសជុល និងការពារស្បែកស្ងួតផងដែរ។
វីតាមីន C អាចរកបាននៅក្នុងផ្លែក្រូច ស្ត្រ័របឺរី ផ្កាខាត់ណាខៀវ និងស្ពៃពួយឡេង ជាដើម។
មិនខុសពីវីតាមីន C វីតាមីន E ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែរ។ វីតាមីននេះ ដើរតួសំខាន់ក្នុងការការពារស្បែកប្រឆាំងនឹងការខូចខាតដោយសារព្រះអាទិត្យ។ ក្រៅពីនេះ ក៏នៅជួយដល់ការពារស្នាមអុជខ្មៅ និងភាពជ្រីវជ្រួញទៀតផង។
ជាធម្មតា រាងកាយយើងផលិតវីតាមីន E តាមរយៈសារធាតុខ្លាញ់(Sebum)បញ្ចេញតាមរន្ធញើស។ នៅពេលមានតុល្យភាពល្អ Sebum ជួយរក្សាស្បែក និងការពារស្បែកស្ងួត។ ក្រៅពីនេះ វីតាមីនEក៏អាចជួយព្យាបាលបញ្ហារលាកស្បែកផងដែរ។
វីតាមីនEអាចរកបាននៅគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានដូចជាគ្រាប់អាល់ម៉ុន គ្រាប់hazelnuts និងគ្រាប់ផ្កាឈូករ័ត្ន ជាដើម។
វីតាមីនK បានសារសំខាន់ជួយរាងកាយដោះស្រាយបញ្ហាដុំកំណកឈាម ដែលជួយឲ្យរាងកាយឆាប់ជាពីរបួស និងមុខរបួសកន្លែងវះកាត់។ ក្រៅពីនេះវីតាមីនK ក៏មាននាទីជួយដល់បញ្ហាស្បែកដូចជា ស្នាមសង្វារ ស្នាមអុជខ្មៅ សម្លាក និងស្នាមខ្មៅជុំវិញភ្នែកផងដែរ។
វីតាមីនK អាចរកបាននៅក្នុងស្ពៃពួយឡេង ស្ពៃក្ដោប សណ្ដែកខៀវ និងស្ពៃសាលាដ ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthline.com/health/4-best-vitamins-for-skin#Supplements-101:-Vitamin-D
កំណែប្រែបច្ចុប្បន្ន
29/03/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ