backup og meta

រូបមន្ត​ងាយ​ៗ ដោះស្រាយ​បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    រូបមន្ត​ងាយ​ៗ ដោះស្រាយ​បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា

    ពិត​ណាស់​ ស្រីៗ​យើង​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​ស្បែក​ស​ស្អាត​ ​ភ្លឺ​ស្រស់​ថ្លា និង​ទន់​ម៉ត់​រលោង​។​ យ៉ាង​ណា​មិញ​ បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ក៏​​ជា​កង្វល់​ដ៏​ធំ​​មួយ​ដែល​អាច​​បំផ្លាញ​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ខ្លួន​ឯង​​ផង​ដែរ​។​

    តើ​កត្តា​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​?

    កត្តា​ទូទៅ​ដែល​បង្ក​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ មាន​ដូច​ខាង​ក្រោម​៖

    • ការ​ប្រែប្រួល​អ័រម៉ូន នៅ​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​នៅ​ពេល​មាន​ផ្ទៃពោះ​
    • ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​
    • ​ភាព​ចាស់​​

    យើង​អាច​ដោះស្រាយ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ដោយ​របៀប​ណា​?

    ​​​បន្ទាប់​ពី​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ​ស្រីៗ​​យើង​ក៏​​អាច​កម្ចាត់​បញ្ហា​មួយ​នេះ​ ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​។

    ​១. ម៉ាស​ប៉េងប៉ោះ​ ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​

    ប៉េង​ប៉ោះ​សំបូរ​ទៅ​ដោយ​វីតាមីន​A ​ដែល​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​មុន​ ឬ​ស្នាម​ខ្មៅ​​ផ្សេង​ៗ​ដែល​មាន​នៅ​លើ​ស្បែក​។​

    ចូរ​លាយ​ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​២ឬ​៣​ដំណក់​ និង​ទឹក​ប៉េងប៉ោះ​ចំនួន​១​ស្លាបព្រា​បាយ​​ ​ដោយ​​លាប​ទៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​​ល្អ។​ បន្ទាប់​មក​ ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​ ចុង​ក្រោយ​ ចូរ​លាង​សម្អាត​​ម្ដង​ទៀត​ ដោយ​ប្រើ​ទឹក​ត្រជាក់​ ដើម្បី​បន្តឹង​រន្ធ​ញើស​។

    ២. ម៉ាស​ល្ហុង​បៃតង​ និង​ទឹក​ដោះ​គោ​

    ​ដោយ​សារ​តែ​ល្ហុង​បៃតង(ខ្ចី)​សំបូរ​ទៅ​ដោយ​អង់ស៊ីម​ដូចជា​Papain និង​​អាស៊ីដ​​Alpha Hydroxy វា​អាច​កម្ចាត់​ចោល​រាល់​កោសិកា​ស្បែក​ងាប់​ និង​ធ្វើ​ឲ្យ​ស្បែក​​ត្រលប់​មក​រក​ភាព​ស៊ី​គ្នា​វិញ​។

    ដើម្បី​ទទួល​បាន​ម៉ាស​មួយ​ប្រភេទ​នេះ​ យើង​ត្រូវ​កិន​ល្ហុង​ចំនួន​កន្លះ​ពែង​ និង​បន្ថែម​ទឹក​ដោះ​គោ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ដើម្បី​ទទួល​បាន​ល្បាយ​ខាប់​។​ បន្ទាប់​មក លាង​សម្អាត​ផ្ទៃ​មុខ​ រួច​លាប​​ល្បាយ​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​។​ នៅ​ពេល​ដែល​ម៉ាស​ស្ងួត​ យើង​ត្រូវ​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។

    ពណ៌ស្បែក២

    ៣. ទឹក​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​

    ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​ មាន​គុណប្រយោជន៍​​​ក្នុង​ការ​កម្ចាត់​ចោល​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ ដោយ​កាត់​បន្ថយ​ស្នាម​ខ្មៅ​ និង​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។

    ចូរ​លាយ​ត្រសក់​ដែល​ឈូស​រួច​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​កន្លះ​​ស្លាបព្រា​​បាយ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ ​និង​ទុក​ចោល​រយៈពេល​១៥​នាទី​ ទើប​​ជូត​ចេញ​ដោយ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​នឹង​ទឹក​ត្រជាក់​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម