backup og meta

ស្រីៗ​យើង​ដឹង​អត់​? មូលហេតុ​ទាំង​៥​នេះ​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 03, 2021

    ស្រីៗ​យើង​ដឹង​អត់​? មូលហេតុ​ទាំង​៥​នេះ​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ

    ​ប្រសិនបើ​យើង​មាន​ស្បែក​មុខ​​ខ្លាញ់​ ភាគ​ច្រើន​​គឺ​ជា​រន្ធ​ញើស​រីក​ធំ ដែល​បណ្ដាល​មក​ពី​ការ​ផលិត​ប្រេង​ច្រើន​ជ្រុល​ កោសិកា​ងាប់​ និង​ភាព​កង្វក់​តោង​ជាប់​ស្បែក​។​ ពិត​ណាស់​ រន្ធ​ញើស​រីក​ធំ​គឺ​កើត​ឡើង​ជា​ទូទៅ​​ នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​​មិន​ស្រស់​ស្អាត​ មិន​មាន​​សុខភាព​ល្អ​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​​ លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មុន​​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។​

    មូលហេតុ​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​រីក​ធំ​។

    ១. កត្តា​ហ្សែន​

    ​ជាក់​ស្ដែង​ ហ្សែន​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ទំហំ​រន្ធ​ញើស​​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​យើង​មាន​រន្ធ​ញើស​ធំៗ យើង​ក៏​មាន​ឱកាស​ខ្ពស់​​ក្នុង​​ការ​មាន​រន្ធ​ញើស​ធំ​ដូច​គ្នា។​ ហ្សែន​អាច​បណ្ដាល​ឲ្យ​រន្ធ​ញើស​នៃ​ស្បែក​​រីក​ធំ និង​បើក​ចំហ​នៅ​ជុំវិញ​ថ្ពាល់​ ថ្ងាស​ និង​ច្រមុះ ហើយ​ប្រសិនបើ​យើង​មិន​ថែទាំ​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​នឹង​បណ្ដាលឲ្យ​កើត​មាន​​ស្បែក​ងាប់​ ដែល​​នាំ​ឲ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ​។

    ​២. បង្កើន​ការ​ផលិត​ខ្លាញ់​

    កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ​ ​បណ្ដាល​មក​ពី​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​។​ ​រន្ធ​ញើស​នីមួយ​ៗ​ផ្ទុក​ក្រពេញ​Sebaceous ​ដែល​​បញ្ចេញ​ខ្លាញ់​។​ នៅ​ពេល​ដែល​ក្រពេញ​នេះ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ វា​នឹង​បណ្ដាល​ឲ្យ​​ស្បែក​ឡើង​ប្រេង។​ ទោះ​បី​ជា​ខ្លាញ់​មាន​តួនាទី​ជា​ក្រែម​ផ្ដល់​សំណើម​ធម្មជាតិ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​។​

    ៣. បាត់បង់​ភាព​យឺត​នៃ​ស្បែក​ដោយ​សារ​កត្តា​អាយុ

    នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​ក៏​យើង​ក៏​បាត់បង់​ភាព​យឺត​ដូច​គ្នា ដែល​បង្ក​ឲ្យ​រន្ធ​ញើស​កាន់​តែ​រីក​ធំ​ជាង​ធម្មតា​។​ រន្ធ​ញើស​ធំ​គឺ​ជា​រឿង​ធម្មជាតិ​នៃ​ដំណើរការ​វិវត្តន៍​នៃ​វ័យ​ ពីព្រោះ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក​ចាប់ផ្ដើម​ថយចុះ​ និង​ធ្វើ​ឲ្យ​ស្បែក​ចាប់ផ្ដើម​យារ​ធ្លាក់​បន្តិច​ម្តង​ៗ​។

    ៤. ​ការ​បំផ្លាញ​ពី​ពន្លឺ​ព្រះអាទិត្យ​

    អាកាសធាតុ​សើម​ និង​ការ​​​កើន​ឡើង​នៃ​ការ​ប៉ះពាល់​​​ពី​កម្ដៅ​ថ្ងៃ​ អាច​កាត់​បន្ថយ​ការ​ផលិត​ខូឡាជែន​ ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ និង​រន្ធ​ញើស​រីក​ធំ។​ ការ​ផលិត​ខូឡាជែន​​សំខាន់​ណាស់​ ពីព្រោះ​វា​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​តឹងណែន​ និង​មាន​សុខភាព​ល្អ​។​

    រន្ធ​ញើស២

    ៥. ឫស​រោម​ធំ​

    ​ជាមួយ​គ្នា​នេះ​ដែរ​ ​រោម​នីមួយ​សុទ្ធ​តែ​មាន​ឫស​​ និង​មាន​ទីតាំង​នៅ​ក្រោម​រន្ធ​ញើស​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​ឫស​រោម​ធំ​ រន្ធ​ញើស​ក៏​រីក​ធំ​ផង​ដែរ​។

    យ៉ាង​ណា​មិញ​ ​យើង​ក៏​អាច​បង្រួម​រន្ធ​ញើស​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​៖

    • លាង​សម្អាត​មុខ​ជា​ប្រចាំ​
    • ជម្រុះ​កោសិកា​ចាស់​ៗ​២​ដង​ក្នុង​មួយ​សប្ដាហ៍​
    • ​ផ្ដល់​សំណើម​ដល់​ស្បែក​២​ដង​ក្នុង​មួយ​ថ្ងៃ​
    • ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​
    • សម្អាត​ និង​ថែទាំ​ស្បែក​​ជា​ប្រចាំ​ជាមួយ​នឹង​អ្នក​ជំនាញ​​ខាង​ផ្នែក​ស្បែក​មុខ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម