backup og meta

ស្រីៗ​មាន​មុខ​ស្ងួត គួរ​ចៀសវាង​ទម្លាប់​ថែទាំ​ស្បែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​មាន​មុខ​ស្ងួត គួរ​ចៀសវាង​ទម្លាប់​ថែទាំ​ស្បែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ស្បែក​ស្ងួត​​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ស្បែក​ ពីព្រោះ​វា​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ស្បែក​របក​ និង​ស្រអាប់​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​បង្ក​ឲ្យ​​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ទៀត​ផង​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់ប្ដូរ​ប្រភេទ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​គប្បី​ធានា​ថា​ស្បែក​របស់​យើង​មាន​សំណើម​ជាប់​ជានិច្ច​។​ ជាក់​ស្ដែង​ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ស្បែក​របស់​យើង​កាន់​តែ​យ៉ាប់យឺន​ទ្វេ​ដង​ ហេតុ​ដូច្នេះ​ហើយ​ ​ស្រីៗ​យើង​គួរ​កម្ចាត់​ចោល​កត្តា​ទាំង​នេះ​​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ និង​មាន​សុខភាព​ល្អ​។

ទម្លាប់​ថែទាំ​ស្បែក​ដែល​មិន​ស័ក្ដិសម​សម្រាប់​ស្បែក​ស្ងួត​មាន​ដូច​ខាងក្រោម​៖

១. ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល​

ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ស្ងួត​។ ​ដូចនេះ​ហើយ​ ​គ្នា​យើង​គប្បី​​សាកល្បង​​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​ជាតិ​ទឹក​ស្រាលផ្ដល់​សំណើម​ខ្លាំង​ ដើម្បី​​ងាយ​ផ្ដល់​សំណើម​ដល់​ស្បែកបាន​យូរ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ប្រើ​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល ឬមាន​ជាតិ​សំណើម​ទាប វា​​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​បាន​ពេញលេញ​ឡើយ​។​

២. ចូល​ចិត្តប្រើប្រាស់​ហ្វូម​លាង​មុខ​​មាន​ជាតិ​កាត់​ខ្លាំង​​

ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​គួរ​ជ្រើសរើស​ហ្វូម​​លាង​មុខ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​។​ ការ​ប្រើប្រាស់​ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង​ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​ ក្រហាយ​ និង​រលាក។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​​បំផ្លាញ​ប្រេង​ធម្មជាតិ​នៃ​​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​​ផង​ដែរ​​។ ដូច​នេះ យើង​គួរ​ជ្រើស​ហ្វូមលាង​មុខ​ណា​ដែល​មិន​សូវ​មានជាតិ​កាត់​ខ្លាំង​។​

៣. មិន​លាង​ជម្រះ​គ្រឿង​សម្អាង​ចេញ​

គ្នា​យើង​ខ្លះ​អាច​​​ចូល​គេង​ដោយ​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ចេញ​ ដែល​នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​។​ ជា​ទូទៅ​ គ្រឿង​សម្អាង​រារាំង​ស្បែក​មិន​ឲ្យ​ដក​ដង្ហើម​ ដែល​ធ្វើ​ឲ្យ​​ស្ទះ​រន្ធ​ញើស​ និង​បណ្ដាល​ឲ្យ​កើត​មុន​។​ ដូចនេះ​ មុន​ចូលគេង យើង​ត្រូវ​លាងសម្អាត​គ្រឿង​សម្អាង​ចេញ​ជាមុន​សិន​។​

ស្បែកមុខស្ងួត២

៤. ប្រើប្រាស់​ទឹក​ជូត​មុខ​ (​Toner)​ដែល​មាន​ជាតិ​អាកុល​

​ទន្ទឹម​នឹង​នេះ​ ទឹក​ជូត​មុខ​ដែល​មាន​ជាតិ​អាកុល​អាច​ធ្វើ​ឲ្យ​​ស្បែក​​របស់​យើង​កាន់​តែ​ស្ងួត​លើស​ដើម​។​ ​ដោយ​សារ​តែ​ទឹក​ជូត​មុខ​ជា​ច្រើន​មាន​សារធាតុ​ផ្សំ​ដូចជា​ជាតិ​អាកុល​ និង​សារធាតុ​Propylene Glycol​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត​ខ្លាំង​ ​ស្រីៗ​យើង​គប្បី​ជ្រើសរើស​ទឹក​ជូត​មុខ​ដែល​គ្មាន​ជាតិ​អាកុល​ និង​​ប្រើ​ទឹក​ជូត​មុខ​​ប្រភេទ​ធម្មជាតិ​ជំនួស​វិញ​។

​​​​៥. មិន​ជម្រុះ​កោសិកា​ចាស់​

បន្ថែម​ពី​នេះ​ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​នៅ​លើ​ផ្ទៃ​មុខ​ ដើម្បី​កម្ចាត់​ចោល​ស្បែក​របក​ និង​ស្បែក​ងាប់​។​ ប្រសិនបើ​យើង​មិន​បាន​ជម្រុះ​កោសិកា​ចាស់​ទេ​នោះ​ វា​នឹង​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ស្រអាប់​ និង​ស្ងួត​។​ រី​ឯ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ញឹកញាប់​ពេក​ ក៏​អាច​​ប៉ះពាល់​ដល់​រនាំង​ការពារ​ស្បែក​ធម្មជាតិ​ ដោយ​បណ្ដាល​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ដូច​គ្នា។​ ដូច្នេះ​ហើយ​ យើង​គប្បី​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀង​រាល់​៣​ទៅ​៤​ថ្ងៃ​ម្ដង​ ទើប​ជា​ការ​ប្រសើរ​។

៦. មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

អ្នក​ដែល​មាន​ស្បែក​ស្ងួត​ ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​​ស្បែក​របស់​យើង​ងាយ​នឹង​រលាក​ដោយ​កត្តា​ខាង​ក្រៅ​ដូចជា​ជាតិ​ពុល​ និង​កម្ដៅ​ថ្ងៃ​។​ ការ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ស្បែក​ ពីព្រោះ​វា​មាន​តួនាទី​ជា​ស្រទាប់​ការពារ​ប្រឆាំង​នឹង​កត្តា​​​ខាង​ក្រៅ​​ទាំង​នេះ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​។​ ទោះ​បី​ជា​យើង​នៅ​ក្នុង​ផ្ទះ​ ឬ​នៅ​​រដូវ​រងា​ក៏​ដោយ​ គ្នា​យើង​គប្បី​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lorealparisusa.com/beauty-magazine/skin-care/skin-care-concerns/dry-skin-things-to-avoid.aspx

https://www.fashionfiasca.com/skin-care-mistakes-to-avoid-if-you-have-dry-skin/

កំណែ​ប្រែបច្ចុប្បន្ន

19/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម