backup og meta

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ

ការដែលមានសុខភាពស្បែកស្អាត សភ្លឺរលោង មិនមានស្លាកស្នាមជាបំណងប្រាថ្នារបស់ស្រីៗ ប៉ុន្តែគ្នាយើងខ្លះគ្មានស្បែកម៉ដ្ឋរលោងបែបនេះទេ ដោយខ្លះជួបបញ្ហាស្បែកមានសម្បុរមិនស៊ីគ្នាទៀត ទោះបានប្រើផលិតផលអស់ច្រើនតែនៅមិនបានផល។ យ៉ាងណា កុំទាន់អស់សង្ឃឹមអីស្រីៗគ្នាយើង ក្នុងអត្ថបទនេះនឹងណែនាំពីរូបមន្តធម្មជាតិមួយចំនួន ដែលគ្នាយើងអាចធ្វើបាន បន្ថែមពីលើការប្រើប្រាស់ផលិតផលថែទាំស្បែក ដោយជឿថាអាចជួយបំបាត់ស្នាម និងធ្វើឲ្យសម្បុរស៊ីគ្នាបាន។

គណនា BMI

១. ទឹកឃ្មុំ

គ្រាន់តែប្រើទឹកឃ្មុំតែឯងក៏អាចជួយបំបាត់ស្នាមបានដែរ ពិសេសនោះស្នាមមុនលើផ្ទៃមុខ។ លាបទឹកឃ្មុំលើស្លាកស្នាម ហើយទុកចោលមួយយប់ និងលាងចេញនៅពេលព្រឹកឡើង។

២. ក្រូចឆ្មារ

ឃើញក្រូចឆ្មារតូចអញ្ចឹងមែន ប៉ុន្តែទឹកក្រូចឆ្មារជួយបំបាត់ស្លាកស្នាម។ លាយទឹកឃ្មុំ២-៣តំណក់ជាមួយទឹកក្រូចឆ្មាររួចលាបលើស្លាកស្នាម និងទុកចោលរយៈពេល ១០នាទី មុនលាងសម្អាតចេញជាមួយទឹកស្អាត។ បើគ្នាយើងប្រើរូបមន្តនេះ ចៀសវាងការត្រូវកម្ដៅថ្ងៃបន្ទាប់ពីលាបទឹកក្រួចឆ្មារ។ គ្នាយើងក៏អាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារដែរ ព្រោះប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្លាកស្នាម និងជួយពង្រឹងសុខភាពស្បែកផងដែរ។

៣. ប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ

យើងអាចធ្វើម៉ាសប៉េងប៉ោះ ដើម្បីកម្ចាត់បញ្ហាស្បែកស្នាម សម្បុរមិនស៊ីគ្នាបាន ដោយសារប៉េងប៉ោះសម្បូរទៅដោយវីតាមីនA ល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២-៣តំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ រួចលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើសជាការស្រេច។

បន្ថែមពីលើរូបមន្តធម្មជាតិប៉ុន្មានខាងលើនេះ ស្រីៗគ្នាយើងអាចប្រើជាផលិតផលថែទាំស្បែកដែលមានផ្ទុកសារធាតុ Occlusives (ជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ រូបមន្តផ្សំខាងលើនេះ ស័ក្ដិសមបំផុតសម្រាប់គ្នាយើងដែលមានស្បែកស្ងួត ស្បែកខ្វះសំណើម និងស្បែករមាស់ជាប្រចាំជាដើម។

សម្បុរមិនស៊ីគ្នា

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Say bye-bye to scars with these natural home hacks https://www.healthshots.com/beauty/natural-cures/say-bye-bye-to-scars-wit-these-natural-home-hacks/

Uneven Skin Tone: Tips To Manage It Naturallyhttps://www.stylecraze.com/articles/how-to-treat-uneven-skin-tone/

Uneven Skin Tone – Easy Ways to Even Out It https://parenting.firstcry.com/articles/magazine-uneven-skin-tone-easy-ways-to-even-out-it/

កំណែ​ប្រែបច្ចុប្បន្ន

13/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម