backup og meta

បញ្ហាចាស់មុនវ័យបណ្តាលមកពីកត្តាអ្វីខ្លះ? អាចបង្ការបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2022

    បញ្ហាចាស់មុនវ័យបណ្តាលមកពីកត្តាអ្វីខ្លះ? អាចបង្ការបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ រាងកាយ​យើង​តែងតែ​វិវត្ត​ទៅ​តាម​ពេលវេលា​ជានិច្ច។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ចាស់​មុន​អាយុ​ផង​ដែរ។ តើ​កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ? គួរ​ការពារ​បែប​ណា?

    សញ្ញា​ទូទៅ​ទាំង​នេះ​ ​បង្ហាញ​ថា​យើង​​ឆាប់​ចាស់​មុន​អាយុ​​៖

  • ស្បែក​ប្រែប្រួល​ ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ ស្ងួត មាន​ស្នាម​អុជ​ខ្មៅ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​នៅ​ជុំវិញ​ថ្ពាល់
  • ជ្រុះ​សក់ ឬ​សក់​ស្កូវ
  • ផត​ថ្ពាល់
  • កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ចាស់​មុន​វ័យ?

  • ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ឬ​ពន្លឺ​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ដៃ
  • ជក់​បារី
  • របប​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់
  • ផឹក​គ្រឿង​ស្រវឹង​ច្រើន​
  • គេង​មិន​គ្រប់គ្រាន់
  • ស្រ្តេស
  • ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    យើង​អាច​កែខៃ​បញ្ហា​ចាស់​មុន​វ័យ​ដោយ​វិធី​ណា​?

    ដើម្បី​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​ គ្នា​យើង​គួរ​​តែ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​ ឬ​អាច​ជ្រើសរើស​​យក​ការ​ព្យាបាល​​តាម​បច្ចេកវិទ្យា​ទំនើប​ដូចជា៖

    • ការ​ចាក់​Fillers
    • ការ​វះកាត់​ទាញមុខ
    • ការ​ជួសជុល​ស្បែក​មុខ​ដោយ​ម៉ាស៊ីន​ឡាស៊ែរ ។

    យើង​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​បាន​អត់?

    ជាក់ស្ដែង កត្តា​បរិស្ថាន និង​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​ចាស់​​មុន​វ័យ​ ប៉ុន្តែ​យើង​ក៏​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​​មួយ​នេះ​បាន​ ដោយ៖

    • ការពារ​ស្បែក​​​ដោយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទោះ​ជា​យើង​នៅ​ក្នុង​ម្លប់​ក៏​ដោយ ព្រម​ទាំង​ជ្រើសរើស​ប្រភេទ​ក្រែម​ដែល​មាន​SPFយ៉ាង​ហោច​ណាស់​៣០ ឬ​ខ្ពស់​ជាង​នេះ។ បន្ថែម​ពី​នេះ យើង​គួរ​ពាក់​មួក ស្លៀក​សំលៀកបំពាក់​បិទ​ជិត ជាមួយ​នឹង​វ៉ែនតា​​ការពារ​កម្ដៅ​ថ្ងៃ។
    • បញ្ឈប់​ការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល។ ផ្ទុយ​មក​វិញ គ្នា​យើង​គួរ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។
    • កាត់បន្ថយ​គ្រឿង​ស្រវឹង និងត្រូវ​ហាត់ប្រាណ​ជា​ទៀងទាត់
    • លើស​ពី​នេះ យើង​គួរ​លាង​សម្អាត​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​ចោល​រាល់​ធូលី​ដី ញើស ឬ​សារធាតុ​បង្ក​ការ​រលាក​ផ្សេងៗ ព្រម​ទាំង​ផ្ដល់​សំណើម​ដល់​ស្បែក​ ដើម្បី​​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត និង​រមាស់។
    • គ្រប់គ្រង​ស្រ្តេស និង​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

    ចំណុចសំខាន់

    ស្បែករបស់យើងតែងតែវិវត្តទៅតាមវ័យឥតឈប់ឈរ ប៉ុន្តែមានអ្នកខ្លះអាចប្រឈមនឹងបញ្ហាស្បែកចាស់មុនវ័យទៅទៀត។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាមួយនេះ យើងគួរតែអនុវត្តតាមវិធីសាស្រ្តថែទាំស្បែកដូចខាងក្រោម៖
    • ការពារ​ស្បែក​​​ដោយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទោះ​ជា​យើង​នៅ​ក្នុង​ម្លប់​ក៏​ដោយ។
    • បញ្ឈប់​ការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល។ ផ្ទុយ​មក​វិញ គ្នា​យើង​គួរ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។
    • កាត់បន្ថយ​គ្រឿង​ស្រវឹង និង​ត្រូវហាត់ប្រាណ​ជា​ទៀងទាត់
    • លើស​ពី​នេះ យើង​គួរ​លាង​សម្អាត​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​ចោល​រាល់​ធូលី​ដី ញើស ឬ​សារធាតុ​បង្ក​ការ​រលាក​ផ្សេងៗ ព្រម​ទាំង​ផ្ដល់​សំណើម​ដល់​ស្បែក​ ដើម្បី​​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត និង​រមាស់។
    • គ្រប់គ្រង​ស្រ្តេស និង​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម