backup og meta

ចង់ឲ្យស្បែក​ភ្លឺ​ចែង​ចាំង​​​ថ្ងៃ​រៀបការ​ កុំរំលងតិចនិក​ទាំង​៥​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    ចង់ឲ្យស្បែក​ភ្លឺ​ចែង​ចាំង​​​ថ្ងៃ​រៀបការ​ កុំរំលងតិចនិក​ទាំង​៥​នេះ

    មង្គល​ការ​ គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ឆាក​ជីវិត​របស់​​​មនុស្ស​​រាល់​​គ្នា​។​​ ជា​ពិសេស​ស្រីៗ​គ្នា​យើង​ ដែល​តែង​តែ​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​ ដោយ​​ក្តី​រំភើប​រីករាយ​ជា​ទីបំផុត​​។ ​យើង​​ច្បាស់​ជា​​ចង់​ស្លៀកពាក់​​រ៉ូប​កូន​ក្រមុំ​ដ៏​ស្រស់​សោភា​ ​និង​មាន​ភាព​​ស្រស់​ស្អាត​លេចធ្លោ​ជាង​គេ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ជាក់​ជា​មិន​ខាន​។

    ​​​យ៉ាងណាមិញ​ ចំពោះ​គ្នា​យើង​ដែល​ជិត​នឹង​ក្លាយ​ជា​កូន​ក្រមុំ​ ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់​​មុន​កម្មវិធី​មកដល់​ ហើយ​អ្វី​ដែល​យើង​មិន​អាច​ខ្វះ​បាន​នោះ​ គឺ​ស្បែក​ម៉ត់​រលោង​​ និង​ភ្លឺ​ស្រស់​ថ្លា​ចេញ​ពី​ខាងក្នុង​។​ នៅ​ពេល​ដែល​ស្បែក​​​យើង​មាន​សុខភាព​ល្អ​​​ យើង​ក៏​​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​តុបតែង​មុខ​​ ​ក៏​ដូច​ជា​ការ​ស្លៀក​ពាក់​ផង​ដែរ​។

    ដូច្នេះ​ ចូរ​ចាប់ផ្ដើម​​តិចនិក​​ងាយ​ៗ​ទាំង​៥​​នេះ​ ដើម្បី​បង្កើន​​​សម្រស់​របស់​យើង​នៅ​ក្នុង​ថ្ងៃ​ដ៏​​វិសេស​។

    ​​​​​​​​​​​​​​. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    ពិត​ណាស់​ នៅ​ពេល​ដែល​យើង​គេង​ ស្បែក​របស់​យើង​ត្រូវ​បាន​ជួសជុល​ បណ្ដុះ​កោសិកា​ថ្មី​ និង​ធ្វើ​ឲ្យ​ស្បែក​រស់​រវើក​ឡើង​វិញ​។​ ប៉ុន្តែ​ បើ​យើង​គេង​​​មិន​បានគ្រប់​គ្រាន់​ទេ​ នោះ​​វា​​នឹង​ធ្វើ​ឲ្យ​ភ្នែក​យើង​ឡើង​ស្លក់​ ផ្ទៃ​មុខ​ស្រអាប់​មិន​ភ្លឺ​ថ្លា​ ក៏​ដូចជា​ឆាប់​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។​ ដូចនេះ​ ចូរ​គេង​ឲ្យ​បាន​យ៉ាង​តិច​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ និង​បង្កើត​ជាតិ​ខូឡា​ជែន​នៃ​ស្បែក។

    ស្បែកភ្លឺថ្លា

    . ផ្ដល់​សំណើម​ដល់​ស្បែក

    ​​នៅ​ពេល​​ដែល​រវល់​ខ្លាំង​ ក្នុង​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ពិសេស​ ស្រី​ៗ​យើង​មួយ​ចំនួន​ អាច​នឹង​ភ្លេច​ថែ​បំប៉ន​ស្បែក​ដោយ​ការ​លាប​​​​ក្រែម​​ផ្ដល់​សំណើម​។ ​ទង្វើ​នេះ​ ​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​ចុះ​ខ្សោយ​ និង​ឆាប់​ជ្រីវជ្រួញ​ដោយ​មិន​ដឹង​ខ្លួន។​ ​ដូច្នេះ​ហើយ​ ​ការ​លាប​ក្រែម​ផ្ដល់​សំណើម​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​។

    . គ្រប់គ្រង​ស្រ្តេស​ និង​បន្ធូរ​អារម្មណ៍

    បញ្ហា​ស្រ្តេស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​ផង​ដែរ​។ ​ស្រ្តេស​​ធ្វើ​ឲ្យ​ស្បែក​យើង​ស្រអាប់​មិន​ភ្លឺ​ថ្លា​ ក៏​ដូចជា​​កើត​មាន​​​បញ្ហា​មុន​​​​ជាដើម​​។ ហេតុនេះ​ហើយ​ ប្រសិន​បើ​ស្រី​ៗ​យើង​មិន​​ចង់​​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​ពិសេស​ទេ​នោះ​ សូម​ព្យាយាម​កាត់​បន្ថយ​ស្រ្តេស​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ការ​ស្ប៉ា​ស្បែក​ ញ៉ាំ​សូកូឡា​ក្ដៅ​មួយ​ពែង​ ឬ​ស្ដាប់​​តន្ត្រី​ ជាដើម​។​

    . របប​អាហារ​ល្អ​ៗ​ និង​ហាត់​ប្រាណ

    ​​​​​ការ​ជ្រើសរើស​របប​អាហារ​ល្អ​ៗ​ ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក។​​​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ ដូចជា​បន្លែ​ ភេសជ្ជៈ​ក្រឡុក​ពណ៌​បៃតង​ ផ្លែឈើ​ និង​ជាតិ​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ នឹង​​ធ្វើ​ឲ្យ​ស្បែក​យើង​​ក្មេង​ជាង​វ័យ​ ក៏​ដូចជា​ភ្លឺ​ថ្លា​គួរឲ្យ​ចង់​គយគន់​។​ ផ្ទុយ​ទៅវិញ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ កាបូន​អ៊ីដ្រាត​ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​កាន់​តែ​ដុនដាប​ជា​លំដាប់​។

    ជាមួយ​គ្នា​នេះ​ដែរ​ កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​ គឺ​ជា​នារី​ដែល​មាន​រាងកាយ​រឹងមាំ​ និង​ពោរពេញ​ទៅ​ដោយ​ថាមពល។​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​។​ វា​មិន​ត្រឹម​តែ​ជួយ​ដល់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​បន្សាប​ជាតិ​ពុល​ចេញ​ពី​ស្បែក​យើង​តាម​រយៈ​ការ​បែក​ញើស​​ថែម​ទៀត​ផង​​។

    ​​​​​​​​​​​​. ថែ​បំប៉ន​​ស្បែក​ជា​ប្រចាំ

    អ្វី​ដែល​អនាគត​កូន​ក្រមុំ​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជាប់​នោះ​ គឺ​ការ​ថែ​បំប៉ន​ស្បែក​ជា​ប្រចាំ​ជាមួយ​នឹង​ផលិត​ផល​ដែល​ស័ក្ដិសម​ទៅ​តាម​ប្រភេទ​ស្បែក។​ ស្រី​ៗ​យើង​គួរ​ប្រើប្រាស់​​​ក្រែម​ជម្រុះ​កោសិកា​ចាស់​ៗ​ និង​​ម៉ាស​បិទ​មុខ​ជា​រៀង​រាល់​សប្ដាហ៍​ ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម