ការថែទាំស្បែកដ៏ល្អមួយគឺចាប់ផ្ដើមពីរបបអាហារប្រចាំថ្ងៃរបស់យើងផ្ទាល់។ រីឯការញ៉ាំទឹកផ្លែឈើ និងបន្លែគឺជាវិធីសាស្ត្រដ៏ងាយស្រួល និងប្រសើរបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមអតិបរមាពីបន្លែ និងផ្លែឈើ ដែលធ្វើឲ្យយើងឆាប់ទទួលបានស្បែកគួរជាទីពេញចិត្ត។
១. ទឹកការ៉ុត
ការ៉ុតមិនត្រឹមតែជាប្រភពនៃវីតាមីនAដ៏ល្អ ដែលជំនួយដល់ភ្នែករបស់យើងប៉ុណ្ណោះទេ វាក៏អាចកម្ចាត់រាល់បញ្ហាមុន ស្នាមជាំ និងការបំផ្លាញពីកម្ដៅថ្ងៃថែមទៀតផង។ លើសពីនេះ វាក៏ជួយធ្វើឲ្យស្បែកភ្លឺសស្អាត។ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងការ៉ុត វារួមចំណែកជួយពន្យារភាពចាស់នៃស្បែកផងដែរ។ ដូច្នេះហើយ ស្រីៗយើងអាចសាកល្បងញ៉ាំទឹកការ៉ុតចំនួនមួយកែវនៅពេលព្រឹក ដើម្បីទទួលបានស្បែកទន់ម៉ត់រលោង។
២. ទឹកប៉េងប៉ោះ
ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទឹកប៉េងប៉ោះមានសមត្ថភាពពិសេសក្នុងការធ្វើឲ្យស្បែករបស់យើងក្មេងជាងវ័យ និងមានសុខភាពល្អ។ វីតាមីនC, A និងLycopene នៅក្នុងទឹកប៉េងប៉ោះអាចជួយការពារអុកស៊ីតកម្ម ដែលអាចកាត់បន្ថយស្នាម និងបញ្ហាមុនបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ វាក៏អាចកាត់បន្ថយរន្ធញើសរីកធំ ព្រមទាំងធ្វើឲ្យស្បែកភ្លឺរលោង។ ចូរកិនប៉េងប៉ោះជាមួយនឹងអំបិលបន្តិច រួមជាមួយនឹងទឹកឃ្មុំ ដើម្បីកម្ចាត់ជាតិអាស៊ីដនៅក្នុងប៉េងប៉ោះ ព្រមទាំងទទួលបានរសជាតិផ្អែមឆ្ងាញ់។ ញ៉ាំទឹកប៉េងប៉ោះមួយកែវ នៅក្នុងពេលព្រឹកទើបជាការប្រសើរ។
៣. ទឹកក្រូចស្រស់
ជាមួយគ្នានេះដែរ ទឹកក្រូចស្រស់អាចការពារស្បែកកុំឲ្យស្ងួត ឬរបក។ ជាក់ស្ដែង អាស៊ីដក្នុងផ្លែក្រូចអាចជួយបង្កើតភាពយឺត និងខូឡាជែននៃស្បែក ព្រមទាំងធ្វើឲ្យស្បែកតឹងណែន និងក្មេងជាងវ័យ។ ចូរញ៉ាំភេសជ្ជៈប្រភេទនេះពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹកព្រលឹម ឬមុនពេលញ៉ាំអាហារ។
៤. ទឹកប្រទាលកន្ទុយក្រពើ
ទឹកប្រទាលកន្ទុយក្រពើជួយរក្សាភាពភ្លឺរលោងនៃស្បែកពីធម្មជាតិ ជាមួយនឹងជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ បន្ថែមពីនេះ អ័រម៉ូនGibberellins និងAuxiនៅក្នុងប្រទាលកន្ទុយក្រពើក៏អាចជួយជួសជុលស្បែកបានយ៉ាងស័ក្ដិសិទ្ធិ។ ចូរញ៉ាំវាមួយកែវក្នុងមួយថ្ងៃ នៅពេលព្រឹកមុនពេលញ៉ាំអាហារ។
៥. ទឹកទទឹម
ទឹកទទឹមសម្បូរទៅដោយវីតាមីនC និងK ដែលអាចជួយបង្កើតកោសិកាស្បែកឡើងវិញ និងកាត់បន្ថយការវិវត្តទៅរកភាពចាស់។ ជាងនេះទៅទៀត វាក៏ជួយធ្វើឲ្យស្បែកទន់ភ្លឺរលោង ជាមួយនឹងសារធាតុបន្សុទ្ធឈាម។ រីឯអាស៊ីដខ្លាញ់អូមេហ្គា៣ និងPunicic អាចជួយផ្ដល់សំណើមនៅក្នុងស្បែក និងរក្សាជាតិទឹកបានយ៉ាងល្អប្រសើរ។ ស្រីៗយើងគប្បីញ៉ាំទឹកទទឹមឲ្យបានពីរកែវនៅក្នុងមួយថ្ងៃ និងនៅពេលព្រឹកព្រលឹម។
[embed-health-tool-vaccination-tool]