backup og meta

មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

សម័យ​មុន​ សាក់​ចិញ្ចើម ជាចំណូល​ចិត្ត​របស់​ស្រីៗ​វ័យ​កណ្តាល ប៉ុន្តែ​សម័យនេះ វ័យក្មេងក៏​ចូលចិត្ត​សាក់​ចិញ្ចើមដែរ។ យ៉ាង​ណាក៏ដោយ គួរ​ស្វែងយល់​ពីគុណសម្បត្តិ និងគុណវិបត្តិ មុនសម្រេចចិត្តសាក់​ចិញ្ចើម។

១- សាក់​ចិញ្ចើម​សម័យ​ទំនើប

ការ​សាក់​​ចិញ្ចើមកំពុងពេញ​និយម​ខ្លាំង ​ដោយ​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ​ ដូចជា ​សាក់​ចិញ្ចើម​បែប​ 3D ​និង​សាក់​ពណ៌​ទឹកក្រូច (Pigment Embroidery) មនុស្ស​មួយ​ចំនួន​ហៅ​ថា Microblading Embroidery។

​អំឡុង​ទសវត្ស​ឆ្នាំ​ ៦០​-​៧០​ ការ​សាក់​ចិញ្ចើម​ គឺប្រើ​ទឹក​ពណ៌​ខ្មៅ​លាយ​ខៀវ ​តែ​យូរ​ទៅ​នឹង​ហើរ​ពណ៌​អស់។ ​បច្ចុប្បន្ន​ ដោយ​សារ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប គេ​ប្រើ​បច្ចេកទេស​ចាក់​ម្ជុល​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​​មើល​ទៅ​ដូច​ចិញ្ចើម​ធម្មជាតិ​ពិតៗ​ ស៊ីគ្នា​ជាមួយ​ស្បែក​ និង​សក់​តែ​ម្តង។ ការ​សាក់​ចិញ្ចើម​ មាន​ប្រយោជន៍ចំពោះស្រីៗ​មាន​​ចិញ្ចើម​ស្ដើង ​​ចង់​បានចិញ្ចើម​ក្រាស់​ ឬ​កាន់​តែ​ខ្មៅ​ជាង​មុន​។

សាក់ចិញ្ចើម

២- ត្រូវរៀប​ចំ​អ្វី​ខ្លះ​មុខ​សាក់ចិញ្ចើម?

អ្វី​ត្រូវ​ធ្វើ ​គឺ​ត្រូវឲ្យ​​ច្បាស់​ក្នុង​ចិត្ត​ថា ​គួរទៅ​រក​សេវាកម្ម​សាក់​ចិញ្ចើម​នៅ​ទីណាទើប​ល្អ ហាង​កែ​សម្ផស្ស​មាន​សេវា​កម្មនេះ​ គួរ​ឲ្យ​​ទុកចិត្ត​ដែរទេ? ហើយ​ពេល​វេលា​ណា​សមស្រប​សម្រាប់យើង ខណៈ​ព័ត៌មាន​ទាំងអស់​នេះ​ អាច​ស្វែងរក​បាន​តាម​អ៊ីនធឺណិត ឬទស្សនាវដ្តី ក៏​ដូច​ជា​បណ្តាញ​សង្គម​ផងដែរ។ ​ចាំ​ថា​ មិន​គួរ​សាក់​ចិញ្ចើម​ ១ថ្ងៃ ​មុន​ពេល​ទៅ​លេង​សមុទ្រ​នោះ​ទេ។ មួយ​ទៀត​ ចំពោះ​តម្លៃ​ អាច​ប្រែប្រួល​​ទៅ​តាម​ទឹក​ដៃ​​ជាង និង​​បទពិសោធ ក៏​ដូច​ជា​យីហោ​ហាង​ ជាដើម។

៣- គុណ​សម្បត្តិសាក់ចិញ្ចើម

សាក់​ចិញ្ចើម មាន​គុណសម្បត្តិ​​ជួយ​ស្រីៗអស់​ក្ដី​កង្វល់​នឹង​បញ្ហា​កោ​ររោមចិញ្ចើម​។ មិន​ចាំបាច់​ខ្ជះខ្ជាយ​លុយ​ទាំងដុល​ទៅលើ​ផលិតផល​កែ​សម្ផស្ស ​ដូចជា ​ក្រែម ​និង​ម្សៅ​លាប​រោមចិញ្ចើម​ជាដើម។ ​អាច​ចំណេញ​ពេល​ដល់​ទៅ​ ២០​នាទី​ រៀង​រាល់ថ្ងៃ ​ដោយ​មិន​បារម្ភ​អំពី​ការ​តុបតែង​ចិញ្ចើមមុន​ចេញ​ទៅ​ណា​ម្តងៗ​។ ជប់លៀង​លើ​ឆ្នេរខ្សាច់​ ក្រោមកម្ដៅ​ថ្ងៃ​​ខ្លាំង​ ក៏​លែង​ជា​ក្ដី​បារម្ភ​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

៤- គុណ​វិបត្តិ​សាក់​ចិញ្ចើម

គុណ​វិបត្តិចម្បង គឺ​សុវត្ថិភាព​យើង​តែ​ម្តង បើ​មាន​ការ​ថ្លោះធ្លោយ ធ្វើ​ឲ្យ​មុខ​មើល​ទៅ​មិន​ស្អាត ឬ​អាច​ឆ្លង​រោគ​ពី​ការ​ម្ជុលសាក់​ក៏​មាន។ ​ចាំ​ថា​ ការ​សាក់​ចិញ្ចើម ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ ដរាបណា​យើងទៅ​ហាង​កែ​សម្ផស្ស​ដែលមាន​គុណភាព​ និង​កេរ្តិ៍ឈ្មោះ​ល្អ។

បើ​​ទៅ​រក​ហាង​កែ​សម្ផស្ស​មាន​តម្លៃ​ថោក គ្មាន​គុណភាព​ ​ត្រូវ​ប្រាកដ​ថា​ ឧបករណ៍​ប្រើសាក់​ចិញ្ចើម​ទាំង​នោះ​ ​មាន​សម្លាប់​មេរោគ​ត្រឹមត្រូវ ឬ​ការ​ព្យាបាល​ក្រោយ​សាក់​ចិញ្ចើម​ អាច​បង្ការ​​​ឆ្លង​រោគ ​ដូចជា​ ប្រតិកម្ម​អាលែកហ្ស៊ីដែរឬទេ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is The Eyebrow Embroidery Beauty Trend Safe?

http://www.besthealthmag.ca/best-looks/beauty/is-the-eyebrow-embroidery-beauty-trend-safe/ acessed 23 April, 2017

 

Why I Tattooed My Eyebrows — & What It Was Really Like

https://www.google.com.vn/amp/www.refinery29.com/amp/3d-eyebrow-embroidery acessed 23 April, 2017

 

What Is Eyebrow Embroidery? Here’s What You Need To Know, According To An Expert

https://www.bustle.com/articles/172253-what-is-eyebrow-embroidery-heres-what-you-need-to-know-according-to-an-expert acessed 23 April, 2017

កំណែ​ប្រែបច្ចុប្បន្ន

21/05/2021

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម