និយមន័យ
១- អាការៈបែកញើសពេលយប់ជាអ្វី?
បែកញើសពេលយប់ គឺជាអាការៈតែងកើតឡើងច្រើនដង និងមានការបែកញើសខ្លាំង អាចធ្វើឲ្យទទឹកដល់ខោអាវ ឬគ្រែ ហើយអាការៈនេះដែរ អាចទាក់ទងទៅនឹងស្ថានភាពសុខភាព ឬជំងឺអ្វីមួយ។
ក្នុងករណីខ្លះ យើងអាចនឹងភ្ញាក់ពេលពីគេងនៅពេលយប់ ដោយសារតែការបែកញើសហួសហេតុ អាចមកពីមូលហេតុ យើងដេកដណ្តប់ភួយក្រាស់ ឬក្នុងបន្ទប់គេងរបស់អ្នកក្តៅពេក។ ក្នុងករណីនេះ ទោះបីជាវាធ្វើឲ្យមានអារម្មណ៍ថាមិនស្រួលខ្លួនក៏ដោយ ប៉ុន្តែមិនត្រូវបានចាត់ទុកជាសញ្ញាបញ្ហាសុខភាពនោះទេ។
ជាទូទៅ អាការៈបែកញើសពេលយប់ តែងមានរោគសញ្ញាជាមួយនឹងការក្តៅខ្លួន ស្រកទម្ងន់ ឈឺនៅកន្លែងខ្លះ ក្អក រាក ឬមានរោគសញ្ញាផ្សេងៗទៀត។
២- ញើសពេលយប់កើតឡើងញឹកញាប់ដែរទេ?
ការបែកញើសពេលយប់ អាចកើតមានទាំងបុរស និងស្ត្រី លើមនុស្សពេញវ័យ និងក្មេងៗ។
រោគសញ្ញា
៣- រោគសញ្ញាបែកញើសពេលយប់មានអ្វីខ្លះ?
អាស្រ័យទៅលើមូលហេតុបែកញើសពេលយប់ ក្រៅមានបញ្ហាសីតុណ្ហភាពក្នុងបន្ទប់ក្តៅពេក រោគសញ្ញាដទៃទៀត ដែលអាចកើតមាន ធ្វើឲ្យបែកញើសបែបនេះ មានដូចជា៖
– មានការឆ្លងរោគ និងមហារីក
– ពេលខ្លះមានញ័រញាក់នៅពេលក្តៅខ្លួន
– ស្រក់ទម្ងន់មិនដឹងពីមូលហេតុ ដោយសារតែជំងឺហារីកកូនកណ្តុរ។
ករណីមួយផ្សេងទៀត អាការៈបែកញើសនៅពេលយប់ ដោយសារតែការអស់រដូវ ជាធម្មតាមានរោគសញ្ញាផ្សេងទៀត ដូចជា ស្ងួតទ្វារមាស ក្តៅក្រហាយនៅទ្វារមាស និងផ្លាស់ប្តូរអារម្មណ៍។
មានអាការៈបែកញើសពេលយប់ អាចបណ្តាលមកពីផលប៉ះពាល់នៃថ្នាំ រោគសញ្ញាគឺអាស្រ័យលើថ្នាំយើងកំពុងប្រើ។
បញ្ហាសុខភាពណាមួយ ធ្វើឲ្យបែកញើសច្រើនម៉ោងក្នុងមួយថ្ងៃៗ ក៏ជាមូលហេតុមួយនៅពីក្រោយអាការៈបែកញើសនៅពេលយប់ដូចគ្នា។
នៅមានរោគសញ្ញាផ្សេងៗទៀតដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងរោគសញ្ញាខាងលើសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាត្រូវទៅជួបគ្រូពេទ្យ?
គួរតែទាក់ទងទៅវេជ្ជបណ្ឌិត ប្រសិនបើអាការៈបែកញើសពេលយប់ យើងស្ថិតក្នុងស្ថានភាពដូចជា៖
– កើតឡើងជារៀងរាល់ថ្ងៃ និងទៀងទាត់
– រំខានការគេង
– មានរួមផ្សំនឹងរោគសញ្ញាក្ដៅខ្លួន ស្រក់ទម្ងន់ មានការឈឺចាប់នៅកន្លែងខ្លះ ក្អក រាក ឬរោគសញ្ញាផ្សេងៗទៀត
– កើតមានបន្ទាប់ពីអស់រដូវពីមួយខែ ទៅមួយឆ្នាំ។
បើមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យមានអាការៈបែកញើសពេលយប់
ថ្នាំបណ្តាលឲ្យយើងកើតមានការបែកញើសពេលយប់ដូចជា៖
– ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត (ថ្នាំ Antidepressants)
– ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម (នៅពេលកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
– ថ្នាំទប់ស្កាត់អ័រម៉ូន (Hormone-blocking drugs) ប្រើដើម្បីព្យាបាលជំងឺមហារីក
លក្ខខណ្ឌជំងឺបង្កឲ្យមានការបែកញើសពេលយប់ដូចជា៖
– ជំងឺថប់បារម្ភ
– ជំងឺប្រព័ន្ធភាពស៊ាំ (Autoimmune disorders)
– ជំងឺ Autonomic neuropathy (ការខូចខាតដល់ប្រព័ន្ធប្រសាទដោយខ្លួនឯង)
– ជំងឺ Brucellosis (ការបង្ករោគដោយបាក់តេរី)
– ជំងឺ Carcinoid syndrome (ប្រភេទដុំមហារីកក្នុងពោះវៀន)
– ញៀនថ្នាំ ឬការផ្តាច់សារធាតុញៀន (អាល់កុល អាភៀន កូកាអ៊ីន កញ្ឆា និងថ្នាំ Benzodiazepines)
– ជំងឺរលាកស្រទាប់សាច់ដុំបេះដូង (រលាកស្រទាប់ខាងក្នុងបេះដូង)
– ជំងឺអេដស៏ (HIV/AIDS)
– ជំងឺ Hodgkin’s lymphoma (Hodgkin’s disease)
– ជំងឺ Hyperthyroidism (ក្រពេញទីរ៉ូអ៊ីតធ្វើការហួស)
– ជំងឺមហារីកឈាមស
– ជំងឺ Myelofibrosis (ជំងឺខួរឆ្អឹង)
– ជំងឺ Non-Hodgkin’s lymphoma (មហារីកគ្រាប់ឈាម)
– ជំងឺរលាកសន្លាក់ឆ្អឹង (ឆ្លងមេរោគលើឆ្អឹង)
– ជំងឺ Pheochromocytoma (មានដុំមហារីកនៅក្រពេញលើតម្រងនោម)
– ជំងឺ Pyogenic abscess (មានបង្ករោគ ដែលបង្កឲ្យមានខ្ទុះ)
– ជំងឺ Sleep disorders (ដូចជំងឺគេងមិនដកដង្ហើម)
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺ Syringomyelia (បណ្តុំសារធាតុរាវនៅក្នុងខួរឆ្អឹងខ្នង)
– ជំងឺទីរ៉ូអ៊ីត (Thyroid disease)
– ជំងឺរបេង
បែកញើសពេលយប់ និងការមានអារម្មណ៍ក្តៅក្នុងខ្លួន កើតមានច្រើនលើស្រីៗអស់រដូវ។ បើយើងមានអាយុប្រហែល ៥០ឆ្នាំ ហើយមានរដូវមិនទៀងទាត់ អាចជាមូលហេតុនៃរោគសញ្ញាដូចគ្នា។
កត្តាប្រឈម
៦- កត្តាប្រឈមឲ្យមានអាការៈបែកញើសពេលយប់
សំរាប់ពត័មានបន្ថែម គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- រោគវិនិច្ឆ័យអាការៈបែកញើសពេលយប់
គេអាចវាយតម្លៃអាការៈបែកញើសពេលយប់បាន តាមរយៈការសួរនាំពីប្រវត្ដិជំងឺ និងការពិនិត្យរាងកាយ បើបញ្ហាទាំងនេះមិនបានបង្ហាញពីមូលហេតុ ជំហានបន្ទាប់អាចមានភាពខុសៗគ្នាច្រើន ដូចជាតេស្តតាមមន្ទីរពិសោធន៍ និងថតស្កេនរូបភាព និងតេស្តផ្សេងៗទៀត។
តេស្តសមស្របក្នុងការប្រើ មាន រាប់គ្រាប់ឈាម (CBC) តេស្តលើក្រពេញទីរ៉ូអ៊ីត (TSH) តេស្តរាប់គ្រប់ឈាម (ESR) តេស្តប្រូតេអ៊ីន (PPD) តេស្តមេរោគអេដស៍ និងថតកាំរស្មីអ៊ិចលើទ្រូង។
បើលទ្ធផលនៅតែរកមិនឃើញ ការប្រើថ្នាំប្រឆាំងការចាល់អាហារមកក្រៅ (Antireflux) ត្រូវបានគេណែនាំឲ្យប្រើ។ បើអ្នកជំងឺនៅតែមិនធូរស្បើយ យើងត្រូវកំណត់ពីសីតុណ្ហភាពក្នុងបន្ទប់ ដើម្បីជួយដឹងពីស្ថានភាពវត្តមាន ឬអវត្តមាន ជីពចរបណ្តាលមកពីគ្រុនក្តៅខ្លួន និងដើម្បីវាយតម្លៃពីជំងឺរលាកស្រទាប់បេះដូង ឬជំងឺមហារីកកូនកណ្តុរ។
៩- វិធីព្យាបាលការបែកញើសពេលយប់
ការព្យាបាលនៃការបែកញើសពេលយប់ អាស្រ័យទៅលើមូលហេតុជាក់ស្តែងរបស់វា។ បែកញើសពេលយប់ ជាធម្មតា មិនបង្កឲ្យមានគ្រោះថ្នាក់ទេ។ យ៉ាងណា វាក៏អាចជារោគសញ្ញាពាក់ព័ន្ធស្ថានភាពសុខភាពណាមួយ។ មានអាការៈបែកញើសពេលយប់មិនអាចពន្យល់ បានគួរតែស្វែងរកការថែទាំផ្នែកសុខភាពឲ្យបានត្រឹមត្រូវ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]