backup og meta

Topical Hydrocortisone (ឱសថ​លាប Topical Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ ​Topical Hydrocortisone ព្យាបាល​ជំងឺ​​អ្វីខ្លះ?

ថ្នាំ​ Topical Hydrocortisone ​​ជា​កតទីកូរអ៊ីត ដែល​អ័រម៉ូន​ម្យ៉ាង​​បង្កើត​ដោយ​ប្រទាប់អាដ្រេណាលកត​តិក្ស របស់ក្រពេញ​លើតម្រង់​នោម។ ជាទូទៅ គេ​ប្រើ​សម្រាប់​​ប្រឆាំង​ការ​រលាក​ ​ទាក់​ទង​នឹង​ជំងឺ​ស្បែក​ជា​ច្រើន​ដូច​ជា៖

– ប្រតិកម្ម​ដោយ​សារ​​សត្វ​ល្អិត​​ខាំ​

– ជំងឺ ​Prurigo nodularis (ដុំ​ពក និងរមាស់លើស្បែក)

– ជំងឺ​ស្បែក​ទាក់ទង​​ប្រព័ន្ធ​ប្រសាទ

– រលាក​ត្រ​ចៀក​ផ្នែក​ខាង​ក្រៅ​

– ជំងឺ​របកស្បែក (Intertrigo)

– រមាស់​បណ្ដាល​មក​ពី​កន្ទបទឹក​នោម​

– ជំងឺត្រ​អក-អា​តូ​ពិច (​Atopic បញ្ហា​ស្បែក​ក្រហម​រមាស់​នៅ​គន្លាក់​ជើង) ត្រ​អក​លើ​កូន​ក្មេង​ (​Discoid) ឬ ​​​ជំងឺ Stasis (បញ្ហា​ស្បែក​បណ្ដាល​មក​ពី​ចលនា​ឈាម​ក្នុង​សរសៃ​វ៉ែន ពិសេស​នៅ​កំភួនជើង)។

– ជំងឺ​រលាក​ស្បែក​ ប្រតិកម្ម​រលាក​ដំបូង​ ប្រ​តិ​កម្ម​ផ្ទាល់​នឹង​សារ​​ធាតុ​អ្វី​មួយ​ ដូចជា​ពន្លឺ​ព្រះអាទិត្យ ឬជំងឺ​ស្បែក​ក្បាល (Seborrhoeic) ជាដើម។

២- គេប្រើ​ថ្នាំនេះយ៉ាងម៉េច?​

– គួរ​តែ​ប្រើ​ ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ អាន​ព័ត៌មាន​លើ​ថ្នាំ​ និង​ធ្វើ​តាម​ការ​ណែនាំ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។

– មុន​ពេល​​​ប្រើ​​​ថ្នាំ​ Topical Hydrocortisone គួរ​តែ​លាងដៃ​ឲ្យ​ស្អាត​ជា​មុន​សិន។

៣- គួរ​រក្សា​ទុក​របៀប​ណា?

កន្លែង​ដែល​ល្អ​បំផុត​ សម្រាប់​រក្សា​ទុក​ថ្នាំ​ប្រភេទ​នេះ គឺក្នុងទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Topical Hydrocortisone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួសកាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

សម្រាប់​ការ​ប្រើ​ប្រាស់​ ថ្នាំ​ Topical Hydrocortisone​ អាច​ធ្វើ​ឲ្យ​មាន​ផល​​រំខាន​លើ​ស្បែក​ដូចជា៖

– ពង​បែក​ រលាកស្បែក​​ ដំ​បៅ​​ស្បែក​ ស្បែក​ស្ងួត  ឬ​របក​ស្បែក​

– រមាស់​ បែក​ស្រកា​ ស្បែក​ស្ងួត​ធ្ងន់ធ្ងរ​ ឈឺ​ ឬ​ហើម​លើ​ស្បែក​

– ឡើង​ក្រហម​ និងបែក​ស្រកា​នៅ​ជុំ​វិញ​មាត់​

– ស្បែក​ស្តើង​ជាង​មុន​ បណ្តាល​ឲ្យ​ងាយ​ជាំ​​ពិសេស​ប្រើ​លើ​មុខ ​និង​នៅ​ចន្លោះ​ម្រាម​ដៃ​

– ស្បែក​ស្តើង​ ទន់​ខ្សោយ​ ឬងាយរបក។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– Cushing’s syndrome (ជំងឺ​ទាក់​ទង​ក្រពេញ​អាដ្រេណាល់លើតម្រង​នោម)

– ជំងឺ​ទឹក​នោម​ផ្អែម​

– ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​

– កើន​សម្ពោធ​ក្នុង​ក្បាល (Intracranial hypertension)​

– មាន​ការ​បង្ក​រោគ​នៅ​នឹង​កន្លែង ឬ​ជិត​កន្លែង​លាប​ថ្នាំ​

– ការ​ឈឺ​ចាប់​ខ្លាំង មាន​ដាច់​រហែក​ស្បែក​ ឬមាន​របួស​ស្បែក​ធ្ងន់ធ្ងរ​នៅ​កន្លែង​លាប​ថ្នាំ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០– មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​នេះ​កម្រិត​ណា?

– ក្រែម​៖ លាប​​លើ​ស្បែក​មានប​ញ្ហា​​​ ២-៣ ​ដង/ថ្ងៃ​

– ឡេ៖ លាប​​លើ​ស្បែក​មានប​ញ្ហា​ ២-៤ ​ដង/ថ្ងៃ​

– ​ប្រេង​៖ លាប​​លើ​ស្បែក​មាន​បញ្ហា​ ៣-៤​ ដង/ថ្ងៃ​

– សារ​​ធាតុ​រាវ​ផ្សេង​ទៀត៖ លាប​​លើ​ស្បែក​មាន​បញ្ហា​ ៣​-៤ ​ដង/ថ្ងៃ។

១១–កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?​

– ក្រែម​៖ លាប​​លើ​ស្បែក​មានប​ញ្ហា​​​ ២-៣ ​ដង/ថ្ងៃ​

– ឡេ៖ លាប​​លើ​ស្បែក​មានប​ញ្ហា​ ២-៤ ​ដង/ថ្ងៃ​

– ​ប្រេង​៖ លាប​​លើ​ស្បែក​មាន​បញ្ហា​ ៣-៤​ ដង/ថ្ងៃ​

– សារ​​ធាតុ​រាវ​ផ្សេង​ទៀត៖ លាប​​លើ​ស្បែក​មាន​បញ្ហា​ ៣​-៤ ​ដង/ថ្ងៃ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Topical Hydrocortisone អាចមាន​ទម្រង់​​ដូច​ជា​៖

– ប្រេង​ ក្រែម​ ឡេ សារ​ធាតុ​រាវ​ផ្សេង​​​ទៀត​៖ ០,៥ភាគរយ ១ភាគរយ និង ២,៥ ភាគរយ។

១៣–ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤–ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ ត្រូវ​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hydrocortisone. https://www.medicines.org.uk/emc/medicine/24101. Accessed September 6, 2016.

Hydrocortisone. http://www.mayoclinic.org/drugs-supplements/hydrocortisone-topical-application-route/description/drg-20073814. Accessed September 6, 2016.

Hydrocortisone. http://www.webmd.com/a-to-z-guides/common-topics/default.htm. Accessed September 6, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ product-hhg


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម