backup og meta

Glycerol (ឱសថ ឃ្លីសេរ៉ូល)

ស្វែងយល់ពីការប្រើប្រាស់

– Glycerol ជួយអីខ្លះដល់រាងកាយ?

Glycerol ជា​សារធាតុ​គីមី​មាន​នៅ​ក្នុង​ធម្មជាតិ ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ ហើយ​លក្ខខណ្ឌ​ប្រើ​ប្រាស់ និង​កម្រិត​របស់​វា​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​ ​អាមេរិក (FDA)​។

ប្រើ ​Glycerol ជាថ្នាំសម្រក​​គីឡូ បង្កើន​លំហាត់​ប្រាណ ជួយ​បង្រ្គប់​ជាតិ​ទឹក​ដែល​បាត់​បង់​ដោយ​ការ​រាក និង​ក្អួត ជួយ​បន្ថយ​សម្ពាធ​ក្នុង​ភ្នែកលើអ្នក​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​ (Glaucoma)។ ​អ្នកកីឡា​ជាច្រើន​ប្រើ​ប្រាស់ថ្នាំ Glycerol ការ​ពារ​ការ​បាត់​បង់​ជាតិ​ទឹក។ ពេល​ខ្លះ គ្រូពេទ្យ ប្រើ​វា​ដោយ​ចាក់​តាម​សរសៃ​ឈាម ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ខួរ​ក្បាល និង​ព្យាបាល​បញ្ហា​ខួរក្បាល​ផ្សេង​ទៀត​ដូចជា៖

– ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke)

– រលាក​ស្រោម​ខួរ​ក្បាល (Meningitis)

– រលាក​សាច់​ខួរក្បាល (Encephalitis)

– បណ្ដុំ​រោគ​សញ្ញា Reye’s Syndrome (​ជំងឺ​កម្រ​មួយ​​បណ្ដាល​​ឲ្យហើម​ថ្លើម និង​ខួរក្បាល)

– ជំងឺ​ដុំ​សាច់​បញ្ឆោត​ក្នុង​ខួរ​ក្បាល (Pseudotumor Cerebri ​​មាន​រោគ​សញ្ញា​ស្រដៀង​​មហារីក​ខួរ​ក្បាល) និង​ការប៉ះ​ទង្គិច​លើ​ប្រព័ន្ធ​ប្រសាទ​កណ្តាល (CNS Trauma) ដុំ​សាច់​ក្នុង​ប្រព័ន្ធ​សសៃ​ប្រសាទ​កណ្តាល (CNS Tumor)

– បន្ថយ​បរិមាណ​ខួរ​ក្បាល​សម្រាប់​ដំណើរ​ការ​​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​ព្យាបាល​ករណី​សន្លប់​ពេល​ឈរ ដោយ​សារ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​ទាប (Postural syncope)។​

យើង​អាច​ប្រើ ​Glycerol ​​លាប​លើ​ស្បែក​ ជា​ផលិត​ផល​ផ្តល់​សំណើម។ ពេទ្យ​ភ្នែក​ជា​ច្រើន ​ប្រើ​សូលុយស្យុង​ដែល​ផ្ទុក​សារធាតុ​នេះ​ ដើម្បី​បន្ថយ​សារធាតុ​រាវ​ក្នុង​កញ្ចក់​ភ្នែក ​មុន​ពេល​ពិនិត្យ។ Glycerol អាច​ប្រើ​ជា​ថ្នាំ​បន្ទន់​លាមក​ដោយ​សុល​តាម​គូទ។

– វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ ​Glycerol នេះ​ទេ។ យើង​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​អ្នកជំនាញ​គ្រាន់​តែ​ដឹង​ថា​ វា​អាច​ទាញ​យក​ទឹក​ចូល​ទៅ​ក្នុង​ពោះ​វៀន​ ដើម្បី​បន្ទន់​លាមក និង​បន្ថយ​អាការៈ​​ទល់​លាមក។

កត្តាគួរប្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយ Glycerol ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

Glycerol អាច​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន តែ​អាច​​មិន​មាន​សុវត្ថិភាព​ពេល​​ចាក់​តាម​សរសៃ​ឈាម​ ព្រោះ​​ប៉ះ​ពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម​ធ្ងន់ធ្ងរ។

៥- គួរប្រុងប្រយ័ត្ន 

– ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រើ​ប្រាស់ឱសថ​នេះ​ទេ ដូចនេះ​គួរ​ចៀស​វាង​ប្រើ​ប្រាស់​វា ដើម្បី​សុវត្ថិភាព។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?

ការ​ប្រើ​ប្រាស់​ដោយ​លេប អាច​មាន​ផល​រំខាន​មួយ​ចំនួន ​ដូចជា ឈឺ​ក្បាល  វិលមុខ​ ចង្អោរ​ ក្អួត ​ស្រេក​ទឹក ​និងរាក។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

– មានអន្តរកម្មជាមួយអីខ្លះ?

Glycerol អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ​យើង​កំពុង​ប្រើ​ប្រាស់ ឬ​ជំងឺ​មួយ​ចំនួន ដូចនេះ​​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬឱសថការី​​មុន​ពេល​ប្រើ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

– កម្រិតប្រើធម្មតាម៉េចដែរ?

សម្រាប់​សុល

– ប្រើ​ជា​ថ្នាំ​បន្ទន់​លាមក​សម្រាប់​មនុស្ស​ពេញ​វ័យ៖​ កម្រិត​ទូទៅ ២-៣​ ក្រាម​ ជា​ទម្រង់​ថ្នាំ​សុស ឬ ៥​-១៥ ​មីលីលីត្រ​ ជា​ទម្រង់​សារធាតុ​រាវ​សម្រាប់​បាញ់តាម​គូទ (Enema)។

– កម្រិត​សម្រាប់​ក្មេង​ក្រោម ៦​ ឆ្នាំ៖ ១-១,៧ ក្រាម​ ជា​ទម្រង់​ថ្នាំ​សុស ឬ ២​-៥​ មិល្លីលីត្រ ​ជា​ទម្រង់​សារធាតុ​រាវ​សម្រាប់​បាញ់​តាម​គូទ (Enema)។

កម្រិត​នៃ​ប្រើ​ប្រាស់​ Glycerol លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

– អាចមានទម្រង់អីខ្លះ?

ឱសថ Glycerol ជាទូទៅ​មាន​ទម្រង់​ជា​ប្រភេទ​ម្សៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Glycerol https://www.webmd.com/vitamins-supplements/ingredientmono-4-glycerol.aspx?activeingredientid=4& Accessed January 05, 2018

Glycerol https://www.chemicalsafetyfacts.org/glycerol/ Accessed January 05, 2018

កំណែ​ប្រែបច្ចុប្បន្ន

18/01/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម