backup og meta

Sulbutiamine (ឱសថ Sulbutiamine)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ​ Sulbutiamine ជួយអីខ្លះដល់រាងកាយ?

ថ្នាំ​ Sulbutiamine ជា​សារធាតុ​គីមី គេ​បង្កើត​ឡើង​មាន​លក្ខណៈស្រដៀង​វីតាមីន​​ B១ ប៉ុន្តែ​​ខុស​ពី​​វីតាមីន​​ B១ ​ត្រង់​រលាយ​ក្នុង​ខ្លាញ់។ ថ្នាំ​នេះ​ជួយ​បង្កើន​កម្រិត​​វីតាមីន​​ B១ នៅ​ក្នុង​ខួរ​ក្បាល ប្រើ​វា​ដើម្បី​ជួយ​បំប៉ន​ដល់​អ្នក​កីឡា។

​ថ្នាំ​នេះ​ក៏​អាច​ប្រើ​សម្រាប់​អ្នក​ជំងឺ​ចាស់​វង្វេង (Alzheimer’s disease) ខ្សោយ អ្នក​កីឡា ​ជំងឺបាក់​ទឹក​ចិត្ត ទឹក​នោម​ផ្អែម​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ អ្នក​ជំងឺ​លិង្គ​មិន​ឡើង​រឹង អស់​កម្លាំង និង​មាន​បញ្ហាពាក់ព័ន្ធ​ការ​ចង​ចាំ។

២- វាដំណើរការម៉េច?

នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាពី​អំពើ​របស់​ថ្នាំ​បំប៉ន​នេះ​នៅ​ឡើយ​ទេ។ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះយ៉ាង​នេះ​ក្ដី គេ​អាច​ដឹង​ថា​ថ្នាំ​នេះ មាន​ប្រសិទ្ធ​ភាព​ខ្លះ​ទៅ​លើ​ខួរ​ក្បាលបង្កើន​ចងចាំ និង​បំបាត់​អារម្មណ៍ហត់នឿយ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយឱសថ Sulbutiamine ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ថ្នាំ​នេះ​អាច​មាន​សុវត្ថិភាព​ បើ​អ្នក​ញ៉ាំ​វា​ក្នុង​រយះ​ពេល​ខ្លី។ អ្នក​អាច​ប្រើ​​ប្រាស់​ក្នុ​ង​កម្រិត​ ៦០០​មិល្លីក្រាម​ រៀងរាល់​ថ្ងៃ រហូត​ដល់​ ៤​សប្តាហ៍។ ប៉ុន្តែ​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​និយាយ​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​រយះ​ពេល​យូរ​ទេ។

៥- គួរប្រុងប្រយ័ត្ន 

– ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​៖ ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​ផល​ប៉ះ​ពាល់​របស់​វា​នៅ​ឡើយ​ទេ​ ដូច​នេះ​ដើម្បី​សុវត្ថិភាព​សូម​កុំ​ប្រើ។

– ​មាន​បញ្ហា​ផ្លូវ​ចិត្ត៖ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ព្យាបាល​​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ ជា​អ្នក​មាន​ជំងឺ​ Bipolar ជាដើម។ហេតុនេះ​មុន​ពេលមាន​ការ​សិក្សា​ច្បាស់​ពី​ថ្នាំ​នេះ​ អ្នក​ជំងឺដែលមាន​បញ្ហា​ផ្លូវ​ចិត្តគួរ​ប្រុង​ប្រយ័ត្ន​ក្នុង ហើយ​ត្រូវបន្ត​ការ​ព្យាបាល​ជំងឺតាម​វេជ្ជបញ្ជា​ធម្មតា។

ស្វែងយល់ពីផលរំខាន

៦-​មាន​ផលរំខាន​អ្វី​ខ្លះ?

អ្នក​ប្រើ​ប្រាស់​ថ្នាំ​នេះ​មួយ​ចំនួន​តូច អះអាង​មាន​ចេញ​នូវ​រោគ​សញ្ញា​ដូច​ជា ចង់​ក្អួត ឈឺ​ក្បាល ហត់ និង​គេង​មិន​លក់។

យ៉ាងណា មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ឱសថ Sulbutiamine អាច​មាន​អន្តរអំពើ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​ ដូចនេះ​ មុន​ពេល​ប្រើ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩-មាន​ជា​​ទម្រង់​អ្វី​ខ្លះ?

Sulbutiamine មាន​ទម្រង់​ជា ថ្នាំ​គ្រាប់ (ខេបស៊ុល)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sulbutiamine https://www.webmd.com/vitamins-supplements/ingredientmono-1285-sulbutiamine.aspx?activeingredientid=1285&activeingredientname=sulbutiamine Accessed January 15, 2018

Sulbutiamine http://www.nootropicsinfo.com/anxiolytics/sulbutiamine/ Accessed January 15, 2018

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម