គ្នាយើងដែលចូលចិត្តកាច់ម្រាមដៃអាចនឹងត្រូវចាស់ៗហាមមិនឲ្យកាច់នោះទេ ដោយចាស់ៗអាចប្រាប់ថានឹងធ្វើឲ្យខូចម្រាមដៃបាន។ មនុស្សមួយចំនួនក៏ជឿថាការកាច់ម្រាមដៃអាចនឹងបង្កឲ្យមានជំងឺរលាកសន្លាក់។ តើការកាច់ម្រាមដៃបង្កបញ្ហាដល់យើងដែរឬយ៉ាងណា?
វេជ្ជបណ្ឌិត Mala Kaul អ្នកឯកទេសជំងឺរលាកសន្លាក់បានប្រាប់ថានៅពេលកាច់ម្រាមដៃ យើងគ្រាន់តែបញ្ចេញខ្យល់ពីសន្លាក់ឆ្អឹងប៉ុណ្ណោះ។ នៅចន្លោះសន្លាក់ម្រាមដៃយើងមានសារធាតុរាវ synovial ដែលជួយឲ្យម្រាមដៃរបស់យើងធ្វើចលនាតាមទិសដៅផ្សេងៗដោយមិនបង្កការឈឺចាប់ឡើយ។ ក្នុងសារធាតុរាវនេះអាចនឹងមានពពុះខ្យល់ ហើយនៅពេលយើងកាច់ម្រាមដៃក៏មានសំឡេងលាន់ឡើង នេះមកពីការបែកនៃពពុះខ្យល់ទាំងនោះ។
ការកាច់ម្រាមដៃនេះគឺមិនមានបង្កគ្រោះថ្នាក់អ្វីទេ តែអាចជួយឲ្យម្រាមដៃរបស់យើងមានអារម្មណ៍ធូរស្បើយទៅវិញ។ ប៉ុន្តែបើកាច់ម្រាមដៃហើយ យើងមានការឈឺចាប់ ឬហើមនៅសន្លាក់យកល្អគួរបញ្ឈប់ការកាច់ម្រាមដៃ និងពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់
- ចុចទូរសព្ទច្រើន ប្រយ័ត្នរលាកសន្លាក់ឆ្អឹងដៃ
- ឈឺជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជារលាកសន្លាក់ឆ្អឹង
- ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ
- រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន
- រឿងខ្លះគួរដឹង បង្ការកុំឲ្យមានបញ្ហាជង្គង់កើតឡើង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]