រឿងមួយដែលស្រ្តីជាច្រើនយកចិត្តទុកដាក់ និងសំខាន់បំផុតគឺធ្វើយ៉ាងណាឲ្យខ្លួនមើលទៅឃើញថាស្អាត និងក្មេងជាងវ័យ។ ពេលវេលាចេះតែរំកិលទៅមុខ វ័យរបស់ស្រីៗយើងក៏ចេះតែវិវត្តទៅមុខដូចគ្នា ហើយភាពជ្រីវជ្រួញក៏ជាសញ្ញាបញ្ជាក់ពីវ័យផងដែរ។ ទោះយ៉ាងណា ជាសំណាងដែលរបបអាហារពិតជាអាចជួយស្ត្រីឱ្យរក្សាភាពស្រស់ស្អាត និងមើលទៅក្មេងជាងវ័យបាន។
អត្ថបទពាក់ព័ន្ធ៖ វិធីងាយៗតាមបែបធម្មជាតិធ្វើឲ្យស្បែកសលឿន ចំណាយថវិកាតិច
១- ផ្លែបឺរ
ផ្លែបឺរ ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាព និងជួយឱ្យស្បែកស្អាត។ ជាមួយនឹងភាពខាប់ៗ និងរស់ជាតិឆ្ងាញ់ ផ្លែឈើបៃតងប្រភេទនេះមានផ្ទុកនូវ វិតាមីន E និង B-complex សម្រាប់ចិញ្ចឹមស្បែក។ បន្ថែមពីលើនេះទៅទៀត ផ្លែបឺរសម្បូរទៅដោយអាសុីតខ្លាញ់ដែលជួយផ្តល់សំណើមដល់ស្បែកដែលមើលទៅទន់ និងទន់រលោង។
អ្នកអាចប្រើផ្លែបឺរតាមវីធីមួយចំនួនដូចជាការញ៉ាំដូចផ្លែឈើធម្មតា លាយជាមួយសាឡាដ ឬធ្វើជាទឹកក្រឡុក។ មិនមែនអ្វីដែលត្រូវនិយាយច្រើនទៀតទេ គ្រាន់តែដឹងថានេះជាប្រភេទអាហារដែលជួយឲ្យស្បែកមើលទៅស្រស់ស្អាត និងមានស្បែកក្មេងជាងវ័យទៅបានហើយ។
២- សាច់ត្រីសាលម៉ុន
ត្រីសាលម៉ុនជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ ដែលពេញនិយមបំផុតចំពោះអ្នកដែលចង់ការពារភាពវ័យក្មេង។ សាច់ត្រីនេះផ្តល់នូវសុខភាពមានផ្ទុកនូវអាសុីតខ្លាញ់អូមេហ្កា-៣ ដែលមានប្រសិទ្ធភាពក្នុងការផ្តល់សំណើមដល់ស្បែកព្រមទាំងការពារវាពីការខូចខាតពីកាំរស្មី UV ដែលចេញពីពន្លឺព្រះអាទិត្យ។ លើសពីនេះទៅទៀតត្រីសាលម៉ុនក៏ជួយទប់ស្កាត់ភាពចាស់ និងស្នាមជ្រីវជ្រួញ។
ក្រៅពីអូមេហ្គា ៣ ត្រីសាលម៉ុនក៏ផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងភាពជ្រីវជ្រួញដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតដែលហៅថា astaxanthin ។ សារធាតុនេះគឺជាអ្វីដែលផ្តល់ឱ្យត្រីនូវពណ៌ផ្កាឈូក។ វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេស្គាល់ថាជាសារជាតិរ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើងដោយការប៉ះពាល់ស្បែកទៅនឹងកាំរស្មីអ៊ុលត្រាយូ។ Astaxanthin គឺមានកម្រិតខ្ពស់បំផុតនៅក្នុងត្រីសាលម៉ុនធម្មជាតិជាជាងត្រីចិញ្ចឹម។
៣- ប៊្លូបឺរី Blueberries
ផ្លែប៊្លូបឺរីជាអាហារដែលផ្ដល់នូវសុខភាពល្អ និងមានប្រយោជន៍បំផុតសម្រាប់អ្នកដែលបារម្ភពីភាពជ្រីវជ្រួញ។ ដោយសារតែការប្រមូលផ្តុំជាតិអង់តូកូញីនខ្ពស់ ប៊្លូបឺរីជួយឱ្យស្បែករបស់យើងមើលទៅក្មេង និងភ្លឺរលោង ដោយការបន្ថយអង់ស៊ីមដែលបំផ្លាញជាលិកាភ្ជាប់រួមទាំងការប្រើរ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ជាតិអង់តូកូញីន បង្កើនប្រសិទ្ធភាពនៃវីតាមីន C និងវីតាមីន E ដែលមានផ្ទុកនៅក្នុងផ្លែប៊្លូបឺរី។ ប្រហាក់ប្រហែលគ្នាទៅនឹងត្រីសាលម៉ុនដែរ ផ្លែឈើគឺល្អបំផុតបើយើងបេះមកពីព្រៃ។
៤- តែបៃតង
យោងតាមការស្រាវជ្រាវជាច្រើន តែបៃតងត្រូវបានគេវាយតម្លៃថាល្អខ្លាំងណាស់ក្នុងការប្រឆាំងនឹងស្នាមជ្រីវជ្រួញ។ សូមអរគុណដល់សមាសធាតុដ៏មានឥទ្ធិពលដែលត្រូវបានគេហៅថា កាតាសីន (catechins) ដែលមានផ្ទុកក្នុងតែបៃតង ដែលវាអាចធ្វើឲ្យស្បែកស្រស់ថ្លានិងការពារវាពីកាំរស្មីយូវី(UV)។ ដើម្បីទទួលបានបរិមាណអតិបរមានៃកាតាស៊ីនយើងគួរតែទទួលទានតែធ្វើពីស្លឹកប្រសើជាងតែដែលវេចខ្ចប់ក្នុងថង់។ លើសពីនេះទៀតចូរចង់ចាំថា ត្រូវត្រាំតែក្នុងទឹកឲ្យល្មមគ្រប់គ្រាន់ (ក្នុងរយៈពេលប្រហែល ៥ នាទី)មុនពេលទទួលទានវាដោយរីករាយ។
ដូចដែលយើងទាំងអស់គ្នាដឹងហើយថា របបអាហារល្អដើរតួនាទីសំខាន់ក្នុងការរក្សាមនុស្សឱ្យមានសុខភាពល្អនិងស្រស់ស្អាត។ ដូច្នេះការបរិភោគចំណីអាហារប្រឆាំងនឹងភាពចាស់ទាំងនោះឱ្យបានទៀងទាត់គឺជួយឱ្យើងយមានរូបរាងក្មេងជាងវ័យ និងមើលទៅល្អឥតខ្ចោះ។
អត្ថបទពាក់ព័ន្ធ៖ ចង់បានស្បែកភ្លឺស្រស់ស្អាត អនុវត្តតិចនិកទាំង ៥ នេះ
ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឫព្យាបាលជូនទេ៕
[embed-health-tool-bmi]