ស្វែងយល់ពីការប្រើប្រាស់
១- ក្រឡាញ់អាចប្រើដើម្បីអ្វី?
ក្រឡាញ់ជាប្រភេទឈើធំ មានកំពស់ពី ១៥ ទៅ ២៥ម៉ែត្រ ច្រើនដុះនៅកន្លែងដីសើម ជម្រាលភ្នំ ឬជើងភ្នំ។ គេច្រើនយករុក្ខជាតិនេះព្យាបាលអាការរាក និងឫសដូងវិល។
២- វាដំណើរការម៉េច?
មិនមានការសិក្សាជាក់លាក់បែបវិទ្យាសាស្ត្រស្ដីពីសកម្មភាពព្យាបាលរបស់វានៅឡើយទេ ប៉ុន្តែគេដឹងថាសំបករសជាតិចត់ មានផ្ទុក Tanin។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
គួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
-ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះអ្នកគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
-អ្នកកំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
-អ្នកធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយនឹងក្រឡាញ់ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
-អ្នកមានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
-អ្នកធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ក្រឡាញ់អាចមានអន្តរកម្មជាមួយថ្នាំដែលយើងប្រើបច្ចុប្បន្ន ឬស្ថានភាពជំងឺដែលមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះគឺមិនអាចជំនួសឲ្យការផ្ដល់អនុសាសន៍ ពីគ្រូពេទ្យបានឡើយ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុនប្រើថ្នាំនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ផ្លែក្រឡាញ់អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលត្រូវប្រើអាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀតរបស់អ្នកជំងឺ។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់ទេហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ ជាមុនសិន។
៧- ផ្នែកដែលប្រើប្រាស់?
– សម្បក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]