ស្វែងយល់ពីការប្រើប្រាស់
១- ក្រចៅអាចប្រើដើម្បីអ្វី?
ក្រចៅជារុក្ខជាតិមានដើមតូច កម្ពស់ពី ១-៣ ម៉ែត្រ មានពណ៌ក្រហម ឬ ស និងមានផ្កាពណ៌លឿង។ គេដាំរុក្ខជាតិប្រភេទនេះ ជាលក្ខណៈដំណាំឧស្សាហកម្ម។ ចំពោះការប្រើធ្វើជាឱសថវិញ គេប្រើផ្នែកផ្សេងៗរបស់រុក្ខជាតិក្រចៅដូចជា៖
– ស្លឹក៖ ព្យាបាលអាការឈឺពោះ ឆ្អល់ពោះ រាកមួល ខ្យល់ក្នុងពោះវៀន ឃាត់ឈាម។
– គ្រាប់៖ ព្យាបាលស្ត្រីរដូវមិនទៀង ជួយឲ្យដើរខ្យល់ ខ្សោយបេះដូង (គ្រាប់មានជាតិពុល ក្នុងករណីប្រើលើសកម្រិត)។
– ឫស៖ ព្យាបាលឈឺសន្លាក់ឆ្អឹង ប្រមេះ ធ្លាក់ស ពស់ចឹក និងបូស។
២- ក្រចៅដំណើរការម៉េច?
មិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រ ស្ដីពីសកម្មភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយក្រចៅ ថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានក្តីបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យ មុនធ្វើការប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ក្រចៅ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ប៉ុន្តែកម្រិតប្រើទូទៅពី ១០-៣០ ក្រាម/ថ្ងៃ (ចំពោះស្លឹក ឬឫស)
ប្រុងប្រយ័ត្ន៖ គ្រាប់របស់រុក្ខជាតិនេះមានជាតិពុល។
៧- ផ្នែកដែលប្រើប្រាស់?
– រុក្ខជាតិទាំងមូល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]