backup og meta

Four o'clock flower (ផ្កា​ម៉ោង​បួន)

Four o'clock flower (ផ្កា​ម៉ោង​បួន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្កា​ម៉ោង​បួន​ប្រើ​ដើម្បី​អ្វី?

ផ្កា​ម៉ោង​បួន ជា​ប្រភេទ​រុក្ខជាតិ មាន​កំពស់​ពី​ ០,៥០-​០,៨០ សង់ទីម៉ែត្រ ភាគ​ច្រើន​គេ​ដាំ​លម្អ​សួន។ គេ​ច្រើន​ប្រើ​រុក្ខជាតិ​ទាំង​មូល​ ជាថ្នាំព្យាបាល ជំងឺដុះ​សាច់​​បំពង់​ក រលាក​ផ្លូវទឹក​នោម រដូវ​មិន​ទៀង ក្អក​ធ្លាក់​ឈាម ទឹក​នោម​ផ្អែម ប្រើ​ផ្នែក​ខាង​ក្រៅសម្រាប់​​បិត​បូស រលាក​ដោះ បិត​រើម ជាដើម។

២- ផ្កា​ម៉ោង​បួន​​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ពី​រុក្ខជាតិ​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ក្នុងផ្កា​ម៉ោង​បួន ​មាន​សារធាតុ Alcaloid Trigonellin។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយផ្កាម៉ោង​បួន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- ផ្កា​ម៉ោង​បួនមាន​ផល​រំខាន​អី​ខ្លះ?

បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ផ្កា​ម៉ោង​បួន ​អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ ក៏​ដូច​ជា​ជំងឺ​​មួយ​ចំនួនយើង​កំពុង​មាន។ គប្បី​​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ និង​អ្នក​ជំនាញ​ខាងឱសថ​រុក្ខជាតិ ​មុន​ពេល​ប្រើ​ប្រាស់។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៦- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​​ប្រើប្រាស់​​ផ្កា​ម៉ោង​បួន ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

ជា​ទូទៅ គេ​ប្រើ​វា​ដោយ​ដាំ​ទឹក​ផឹក ដោយ​ប្រើ​ឫស ពី​ ១៥-២០ ក្រាម ឬ ៦-១៦ ​ក្រាម ដើម​ស្រស់​បុក​បិតខាង​ក្រៅ ឬ​ដាំ​ឲ្យ​ពុះ យក​ទឹក​លាងរបួសបូស។

៧- ផ្នែក​ប្រើ​ប្រាស់?

– រុក្ខជាតិ​ទាំង​មូល

– ឫស និង​ផ្កា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ ២០០៦

កំណែ​ប្រែបច្ចុប្បន្ន

11/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម