ការប្រើប្រាស់
១- ដើមប្រេងខ្យល់ប្រើដើម្បីអ្វី?
ដើមប្រេងខ្យល់ ជាភាសាអង់គ្លេសហៅថា Eucalyptus ដោយគេប្រើស្លឹករបស់រុក្ខជាតិនេះ ដើម្បីព្យាបាលបញ្ហាសុខភាពមួយចំនួន ដូចជា៖
– ការបង្ករោគ
– គ្រុនក្ដៅ
– ឈឺពោះ
– ក្អក
– ការបង្ករោគលើផ្លូវដង្ហើម
– ក្អកមាន់
– ហឺត
– របេងសួត
– រលាកសន្លាក់ និងឆ្អឹង
– ឈឺសន្លាក់
– កើតមុន
– របួស
– របួសមិនងាយជា
– រលាក
– រាកមួលដោយសារបាក់តេរី
– ស្រែង
– បញ្ហាថ្លើម និងថង់ទឹកប្រមាត់
– មិនឃ្លានអាហារ
– មហារីក
ដូចគ្នានេះដែរ ប្រេងចម្រាញ់ពីដើមប្រេងខ្យល់ ជាទូទៅ៖
– ដើម្បីសុវត្ថិភាព មិនត្រូវផឹក ឬលេប ឬលាបនៅលើស្បែក ដោយមិនបានពង្រាវ (លាយជាមួយទឹក) នោះទេ។
– ប្រេងពង្រាវរួច (លាយទឹករួច) អាចផឹកដើម្បីព្យាបាល អាការៈឈឺ និងហើម (រលាក) ស្រទាប់ភ្នាសស្ដើងរបស់បំពង់ដង្ហើម ក្អក រលាកទងសួត ឈឺ និងរលាកប្រហោងច្រមុះ ហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងការបង្ករោគលើផ្លូវដង្ហើម។
– ប្រេងខ្យល់ ក៏អាចប្រើជាថ្នាំកាត់ស្លេស្មនៅពេលក្អក ជាថ្នាំ Antiseptic ជាថ្នាំបញ្ចុះកំដៅ និងជាសារធាតុរាវសម្រាប់បញ្ចេញជាចំហាយ (Vaporizer fluids)។ ការប្រើផ្សេងទៀត រួមមាន ការព្យាបាលរបួស រលាក ដំបៅ និងមហារីក។
– ប្រេងខ្យល់ពង្រាវរួច អាចប្រើដោយផ្ទាល់លើស្បែកដែលឈឺ និងហើម នៅលើភ្នាសបំពង់ដង្ហើម ឈឺសន្លាក់ រើមលើប្រដាប់ភេទ និងតឹងច្រមុះ។ ប្រេងនេះ ក៏អាចប្រើជាសារធាតុ បណ្ដេញសត្វល្អិតបានទៀតផង។
– ក្នុងការព្យាបាលធ្មេញ ប្រេងខ្យល់ ប្រើរួមជាមួយផលិតផលផ្សេងទៀត ជាសារធាតុសម្រាប់បិត និងជាធាតុរំលាយ សម្រាប់បំពេញប្រហោងធ្មេញ។
២- ប្រេងខ្យល់ដំណើរការម៉េចខ្លះ?
ស្លឹកដើមប្រេងខ្យល់ មានសារធាតុគីមី អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងមានសកម្មភាពប្រឆាំងនឹងបាក់តេរី និងផ្សិត។
ប្រេង ដើមប្រេងខ្យល់ មានជាតិគីមី អាចជួយព្យាបាលការឈឺចាប់ និងរលាក អាចបញ្ឈប់ជាតិគីមី ដែលបង្កឲ្យមានជំងឺហឺតផងដែរ។
សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណដើម្បីទទួលបានព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុននឹងប្រើប្រាស់ដើមប្រេងខ្យល់?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយប្រេងខ្យល់ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ
– បើផឹកទឹកខ្ញីមុនពេលវះកាត់ ឬដាក់ថ្នាំសន្លប់។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ដើមប្រេងខ្យល់មានសុវត្ថិភាពកម្រិតណា?
– ស្ត្រីពពោះ និងកំពុងបំបៅដោះកូន៖ ដើមប្រេងខ្យល់ អាចមានសុវត្ថិភាពចំពោះស្រីៗមានផ្ទៃពោះ និងបំបៅដោះកូន បើប្រើក្នុងកម្រិតតិចតួចបានហើយ ព្រោះមិនមានព័ត៌មានគ្រប់គ្រាន់ ពីសុវត្ថិភាពប្រើប្រាស់អំឡុងពេលពពោះ ឬបំបៅដោះកូននៅឡើយទេ។
– ចំពោះក្មេង៖ ប្រេង ដើមប្រេងខ្យល់ អាចនឹងមិនមានសុវត្ថិភាពក្នុងការប្រើចំពោះចំពោះឡើយ។ មិនគួឲ្យក្មេងផឹក ឬលាបនៅលើស្បែកទេ។ នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ពីសុវត្ថិភាពក្នុងការប្រើស្លឹកដើមប្រេងខ្យល់ចំពោះក្មេងនៅឡើយទេ។ ដូចនេះ មិនត្រូវប្រើច្រើនជាងកម្រិតធម្មតាឡើយ។
– ការវះកាត់
ដោយសារដើមប្រេងខ្យល់ (eucalyptus) អាចធ្វើអោយប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ដូចនេះហើយទើបគ្រូពេទ្យមានការព្រួយបារម្ភថាអាចនឹងពិបាកក្នុងការគ្រប់គ្រងជាតិស្ករ នៅអំឡុងពេលវះកាត់ និងក្រោយវះកាត់។ ត្រូវឈប់ប្រើផលិតផលពីប្រេងខ្យល់ យ៉ាងហោចពីរសប្ដាហ៍មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៥- ដើមប្រេងខ្យល់អាចបង្កជាផលរំខានអ្វីខ្លះ?
ដើមប្រេងខ្យល់ អាចបង្កឲ្យមានផលរំខានមួយចំនួន ដូចជា៖
– ចង្អោរក្អួត
– ឈឺពោះ
– ត្បៀតទងសួត
– ប្រកាច់
– ឡើងស្វាយស្បែក (Cyanosis)
– រវើរវាយ
– វិលមុខ
– ក្រហាយកក្រពះ (Epigastric burning)
– ខ្សោយសាច់ដុំ
– បញ្ហាផ្លូវដង្ហើម
– ដង្ហើមញាប់ ជាមួយបញ្ហាធ្លាក់ចុះផ្លូវដង្ហើមធ្ងន់ធ្ងរ
– មានអារម្មណ៍ថប់ដង្ហើម
មិនមែនសគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងអស់ទេ អាចនៅមានផលរំខានផ្សេងទៀត មិនបានរៀបរាប់ខាងលើ ដូចនេះបើសិនក្តីបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថរុក្ខជាតិ។
អត្ថបទពាក់ព័ន្ធ៖
- ដូងប្រេង
- វ៉ាសាប៊ិ
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ដើមប្រេងខ្យល់អាចអន្តរកម្មជាមួយអ្វីខ្លះ?
ដើមប្រេងខ្យល់ អាចមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពសុខភាពយើងកំពុងកើតមាន។ ហេតុនេះ ពិគ្រោះជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ មុននឹងប្រើ ខណៈថ្នាំមួយចំនួន អាចនឹងប្រើទៅមានប្រតិកម្មអន្តរកម្មជាមួយនឹង ដើមប្រេងខ្យល់មានដូចជា៖
– ថ្នាំប្រែប្រួលសកម្មភាពដោយសារថ្លើម៖ ផឹកប្រេងខ្យល់ ជាមួយនឹងថ្នាំមួយចំនួន ដែលបំបែកនៅក្នុងថ្លើម អាចបង្កឲ្យកើនឡើងប្រសិទ្ធិភាព និងផលរំខានពីថ្នាំបាន។ ថ្នាំទាំងនោះ រួមមាន ថ្នាំ Amitriptyline (Elavil) ថ្នាំ Haloperidol (Haldol) ថ្នាំ Ondansetron (Zofran) ថ្នាំ Propranolol (Inderal) ថ្នាំ Theophylline (Theo-Dur, others) ថ្នាំ Verapamil (Calan, Isoptin, others) ថ្នាំ Omeprazole (Prilosec) ថ្នាំ Lansoprazole (Prevacid) និងថ្នាំ Pantoprazole (Protonix) ថ្នាំ Diazepam (Valium) ថ្នាំ Carisoprodol (Soma) ថ្នាំ Nelfinavir (Viracept) ថ្នាំ Diclofenac (Cataflam, Voltaren) ថ្នាំ Ibuprofen (Motrin) ថ្នាំ Meloxicam (Mobic),និងថ្នាំ Piroxicam (Feldene) ថ្នាំ Celecoxib (Celebrex) ថ្នាំ Warfarin (Coumadin) ថ្នាំ Glipizide (Glucotrol) ថ្នាំ Losartan (Cozaar) ថ្នាំ Lovastatin (Mevacor) ថ្នាំ Ketoconazole (Nizoral) ថ្នាំ Itraconazole (Sporanox) ថ្នាំ Fexofenadine (Allegra) និងថ្នាំ Triazolam (Halcion)។
– ថ្នាំទឹកនោមផ្អែម៖ សារធាតុចម្រាញ់ចេញពីស្លឹកដើមប្រេងខ្យល់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ថ្នាំទឹកនោមផ្អែម ក៏អាចធ្វើឲ្យចុះជាតិស្ករដូចគ្នា។ ហេតុនេះ ផឹកសារធាតុចម្រាញ់ពីស្លឹកដើមប្រេងខ្យល់ ជាមួយថ្នាំទាំងនោះ អាចបណ្ដាលជាតិស្ករក្នុងឈាមធ្លាក់ចុះកាន់តែខ្លាំង។ ត្រូវពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យបានដិតដល់ ហើយកម្រិតថ្នាំទឹកនោមផ្អែម អាចនឹងត្រូវផ្លាស់ប្ដូរដូចគ្នា។ ថ្នាំទឹកនោមផ្អែម រួមមាន ថ្នាំ Glimepiride (Amaryl) ថ្នាំ Glyburide (DiaBeta, Glynase PresTab, Micronase) ថ្នាំចាក់អាំងស៊ុយលីន (Insulin) ថ្នាំ Pioglitazone (Actos) ថ្នាំ Rosiglitazone (Avandia) ថ្នាំ Chlorpropamide (Diabinese) ថ្នាំ Glipizide (Glucotrol) ថ្នាំ Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
កម្រិតប្រើ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ដើមប្រេងខ្យល់ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថរុក្ខជាតិនេះ ក៏មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ដែរ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- ទម្រង់ឱសថចម្រាញ់ពីដើមប្រេងខ្យល់មានអ្វីខ្លះ?
– ប្រេង ចម្រាញ់ពីដើមប្រេងខ្យល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]