ស្វែងយល់ពីការប្រើប្រាស់
១- គេប្រើផ្លែខ្នុរដើម្បីអ្វីខ្លះ?
ខ្នុរ ជាភាសាអង់គ្លេសហៅថា Jackfruit ជាប្រភេទដើមឈើ គេច្រើនយកផ្លែ និងគ្រាប់មកញ៉ាំជាអាហារ ឬពេលខ្លះជាថ្នាំទៀតផង ដោយគេញ៉ាំផ្លែខ្នុរ ដើម្បីធ្វើជាថ្នាំបង្កើនអារម្មណ៍ផ្លូវភេទ ឬជាថ្នាំទឹកនោមផ្អែម។ ខ្នុរ ក៏អាចផលិតជាថ្នាំលាបលើស្បែក ដើម្បីព្យាបាលបញ្ហាសត្វពិសចិក ឬខាំ បានដូចគ្នា។
២- ផ្លែខ្នុរដំណើរការម៉េច?
មិនទាន់មានការសិក្សាស្រាវជ្រាវច្បាស់លាស់ណាមួយ អាចបង្ហាញពីដំណើរការធ្វើការរបស់ខ្នុរនៅឡើយទេ។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនពេលប្រើ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយខ្នុរ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ផ្លែខ្នុរមានសុវត្ថិភាពកម្រិតណា?
គេនៅមិនទាន់ដឹងថា ផ្លែខ្នុរមានសុវត្ថិភាព ឬអត់នៅពេលប្រើជាឱសថ។
៥- គួរប្រុងប្រយ័ត្ន
– ស្រីៗកំពុងពពោះ និងបំបៅដោះកូន៖ មិនទាន់ដឹងពីការប្រើប្រាស់ខ្នុរជាឱសថអំឡុងពេលពពោះ និងបំបៅដោះកូននៅឡើយទេ។ ដូចនេះ ដើម្បីសុវត្ថិភាពចៀសវាងប្រើផ្លែខ្នុរជាថ្នាំបុរាណ។
– អាលែកហ្ស៊ីនឹងលំអងដើម Birch៖ មនុស្សមួយចំនួន មានប្រតិកម្មជាមួយនឹងលំអងរបស់ដើម Birch ក៏អាចមានប្រតិកម្មជាមួយនឹងដើមខ្នុរដូចគ្នា។ ហេតុនេះ គួរប្រើខ្នុរជាឱសថដោយប្រុងប្រយ័ត្ន។
– ទឹកនោមផ្អែម៖ ខ្នុរអាចនឹងបញ្ចុះកម្រិតជាតិស្ករនៅក្នុងឈាម នាំឲ្យមានក្តីបារម្ភថា អាចនឹងប៉ះពាល់ការគ្រប់គ្រងជាតិស្ករអ្នកជំងឺទឹកនោមផ្អែម នាំឲ្យកម្រិតថ្នាំទឹកនោមផ្អែម ត្រូវកែតម្រូវ។
– វះកាត់៖ ខ្នុរអាចបណ្ដាលឲ្យងងុយគេងកាន់តែខ្លាំង ប្រសិនបើប្រើផ្លែខ្នុរលាយជាមួយថ្នាំ ត្រូវប្រើអំឡុងពេលវះកាត់ និងបន្ទាត់ពីវះកាត់។ ត្រូវឈប់ញ៉ាំខ្នុរយ៉ាងហោច ២សប្ដាហ៍ មុនធ្វើការវះកាត់។
ស្វែងយល់ពីផលរំខាន
៦- ផ្លែខ្នុរមានផលរំខានអ្វីខ្លះ?
សារធាតុចម្រាញ់ចេញពីផ្លែខ្នុរ អាចធ្វើឲ្យងងុយគេងខ្លាំង។ យ៉ាងណា មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀត មិនបានរៀបរាប់ខាងលើ ដូចនេះបើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ផ្លែខ្នុរអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ផ្លែខ្នុរ (Jackfruit) អាចមានអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ មុននឹងប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើផ្លែខ្នុរ អាចមានលក្ខណៈខុសគ្នា អាស្រ័យលើអ្នកជំងឺម្នាក់ៗ អាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។
ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញពីប្រើកម្រិតដូសឲ្យបានត្រឹមត្រូវ។
៩- ផ្លែខ្នុរមានទម្រងជាថ្នាំបែបណាខ្លះ?
ផ្លែខ្នុរ អាចរកបានក្នុងទម្រង់ដូចខាងក្រោម៖
– ខ្នុរស្រស់
– សារធាតុរាវចម្រាញ់ចេញពីគ្រាប់ខ្នុរ មិនមានជាតិអាល់កុល។
– សារធាតុចម្រាញ់ពីរុក្ខជាតិខ្នុរ ស្រោបក្នុងថ្នាំគ្រាប់មានសម្បក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]