ការប្រើប្រាស់
១- រុក្ខជាតិញប្រើដើម្បីអ្វី?
ផ្លែញ ភាសាអង់គ្លេសហៅថា Noni រុក្ខជាតិដើមតូច មានពណ៌បៃតងគ្រប់រដូវកាល ច្រើនដុះនៅបណ្ដុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក តំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា។
ការពីអតីតកាល គេប្រើរុក្ខជាតិនេះ ជាថ្នាំពណ៌លើសំលៀកបំពាក់ ជាពណ៌ក្រហម ឬលឿង ហើយក៏ប្រើជាថ្នាំព្យាបាល សម្រាប់លាបលើស្បែកផងដែរ។
បច្ចុប្បន្ន ផ្លែ ស្លឹក ផ្កា ដើម សម្បក និងឫស របស់រុក្ខជាតិនេះ នៅតែប្រើជាថ្នាំព្យាបាលជំងឺជាច្រើន។ តែយ៉ាងនេះក្ដី ប្រសិទ្ធិភាពរបស់ញ នៅមិនទាន់មានអ្វីមកបញ្ជាក់នៅឡើយទេ។
គេប្រើរុក្ខជាតិនេះ ដើម្បីព្យាបាលជំងឺពោះវៀនធំ ប្រកាច់ ក្អក ទឹកនោមផ្អែម នោមឈឺចុកចាប់ ភ្ញោចឲ្យមានរដូវ គ្រុនក្ដៅ ជំងឺថ្លើម ទល់លាមក ធ្លាក់សអំឡុងពេលពពោះ គ្រុនចាញ់ និងចង្អោរ។
វាក៏ត្រូវប្រើដើម្បីព្យាបាលជំងឺអុតស្វាយធំ ហើមអណ្ដើក (Enlarged spleen) ហើម ហឺត រលាក់សន្លាក់ និងជំងឺឆ្អឹងផ្សេងៗ បញ្ហាសន្លាក់ ជំងឺមហារីក ជំងឺភ្នែកឡើងបាយ (Cataracts) ជំងឺគ្រុនផ្ដាសាយ ជំងឺបាក់ទឹកចិត្ត បញ្ហារំលាយអាហារ និងដំបៅក្រពះ។
ការប្រើប្រាស់ព្យាបាលផ្សេងទៀតរួមមាន ជំងឺលើសឈាម ការបង្ករោគ ជំងឺតម្រងនោម ឈឺក្បាលប្រកាំង បណ្ដុំរោគសញ្ញាមុនមករដូវ (Premenstrual syndrome) ជំងឺស្ត្រូក ការឈឺចាប់ និងថ្នាំសណ្ដំ។
ទឹកផ្លែញ អាវប្រើដើម្បីព្យាបាល ជំងឺរលាកសន្លាក់ ទឹកនោមផ្អែម ឡើងសម្ពាធឈាម ឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗ ការលំបាកពេលមករដូវ ឈឺក្បាល ជំងឺបេះដូង ជំងឺអេដស៍ ជំងឺមហារីក ដំបៅក្រពះ ថ្លោះគ្រេច ជំងឺបាក់ទឹកចិត្ត ភាពចាស់ជរា (Senility) ការពិបាករំលាយអាហារ ក្រិនសរសៃឈាម បញ្ហាចរន្តឈាម និងការញៀនថ្នាំ។
ស្លឹករុក្ខជាតិនេះ ប្រើជាថ្នាំដើម្បីព្យាបាលជំងឺ ឈឺសន្លាក់ និងហើមសន្លាក់ ឈឺក្រពះ រាកមួល និងហើមដោយសារការបង្ករោគរបស់ប៉ារ៉ាស៊ីតឈ្មោះថា Filariasis (ពពួកព្រូនមូល)។
សំបកឈើ ត្រូវបានគេប្រើក្នុងការរៀបចំដើម្បីជួយដល់ការសម្រាលកូន។
ញ ពេលខ្លះអាចប្រើជាថ្នាំលាបលើស្បែកបាន ព្រោះញរមានសារធាតុផ្ដល់សំណើមស្បែក (Moisturizer) អាចកាត់បន្ថយភាពចាស់។ ស្លឹក ប្រើព្យាបាលជំងឺរលាកសន្លាក់ ដោយរុំនៅជុំវិញសន្លាក់មានបញ្ហា។ ចំពោះករណីឈឺក្បាល ត្រូវលាបវានៅលើក្បាល ហើយចំពោះករណីរលាក ឈឺចាប់ និងរបួស ត្រូវលាបដោយផ្ទាល់នៅកន្លែងមានបញ្ហា។
ល្បាយរបស់ស្លឹក និងផ្លែ អាចលាបនៅកន្លែងមានអាប់សែរ ហើយចំពោះឫស ប្រើព្យាបាលរបួស និងដំបៅជំងឺអុតស្វាយធំ។
ចំពោះប្រើជាអាហារវិញ ទាំងផ្លែ ស្លឹក ឫស គ្រាប់ និងសម្បកដើម សុទ្ធតែអាចហូបបាន។
២- រុក្ខជាតិញមានសកម្មភាពដូចម្ដេច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ពីសកម្មភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ ដូចនេះ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេក្ដី គេដឹងថា រុក្ខជាតិនេះ មានផ្ទុកសារធាតុជាច្រើន រាប់បញ្ចូលទាំងប៉ូតាស្យូមផង។ សារធាតុខ្លះក្នុងរុក្ខជាតិនេះ អាចនឹងជួយជួសជុលកោសិកាខូចខាតក្នុងរាងកាយ ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែសកម្ម និងមានសកម្មភាពផ្សេងៗទៀត។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើប្រាស់រុក្ខជាតិញ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយញព ថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- រុក្ខជាតិញមានសុវត្ថិភាពកម្រិតណា?
ញ (Noni) អាចនឹងសុវត្ថិភាពបើញ៉ាំផ្លែជាអាហារធម្មតា ប៉ុន្តែនៅមានការព្រួយបារម្ភថា បើញ៉ាំក្នុងកម្រិតជាថ្នាំ អាចនឹងមិនមានសុវត្ថិភាពទេ។
៥- កត្តាប្រុងប្រយ័ត្ន
– ស្ត្រីពពោះ និងបំបៅដោះកូន៖ ចំពោះស្ត្រីមានផ្ទៃពោះ មិនត្រូវប្រើរុក្ខជាតិនេះទេ ព្រោះកាលពីមុនគេប្រើរុក្ខជាតិនេះ ធ្វើជាថ្នាំដើម្បីពន្លូតកូន ហើយគួរចៀសវាង កុំប្រើញ បើអ្នកកំពុងបំបៅដោះកូន។ គេនៅមិនទាន់ដឹងថា តើវាមានសុវត្ថិភាព ឬអត់នោះទេ ពេលប្រើប្រាស់រុក្ខជាតិញ អំឡុងពេលបំបៅកូនឡើយ។
– បញ្ហាតម្រងនោម៖ រុក្ខជាតិនេះ មានកម្រិតជាតិប៉ូតាស្យូមខ្ពស់ណាស់ ជាហេតុនាំឲ្យមានបញ្ហា ជាពិសេសចំពោះគ្នាយើងមានជំងឺតម្រងនោមតែម្ដង។ ធ្លាប់មានរបាយការណ៍ពីអ្នកជំងឺតម្រងនោម បានវិវត្តទៅជាមានកម្រិតប៉ូតាស្យូមខ្ពស់ក្នុងឈាម បន្ទាប់ពីផឹកទឹកញ ហេតុនេះ មិនត្រូវប្រើរុក្ខជាតិនេះឡើយ មានបញ្ហាតម្រងនោម។
– មានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់៖ ផឹកទឹកញ អាចធ្វើឲ្យកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាមអាចធ្វើឲ្យកម្រិតប៉ូតាស្យូមកាន់តែឡើងខ្ពស់ ចំពោះគ្នាយើងមានបញ្ហានេះស្រាប់។
– ជំងឺថ្លើម៖ រុក្ខជាតិនេះ មានការពាក់ព័ន្ធនឹងករណីខូចថ្លើមជាច្រើន។ ដូចនេះត្រូវចៀសវាងប្រើ បើយើងមានជំងឺណាមួយពាក់ព័ន្ធនឹងថ្លើម។
ស្វែងយល់ពីផលរំខាន
៦- តើ ញរ (Noni) មានផលរំខានអ្វីខ្លះ?
តែ ឬទឹកញ អាចបង្កឲ្យខូចថ្លើមចំពោះមនុស្សមួយចំនួន។ មានរបាយការណ៍ខ្លះ ទាក់ទងនឹងបញ្ហាខូចថ្លើមចំពោះអ្នកជំងឺមួយចំនួន ផឹកទឹកញ រយៈពេល ២-៣ សប្ដាហ៍។ តែទោះជាយ៉ាងនេះក្ដី នៅមិនទាន់ដឹងច្បាស់ថា បញ្ហានេះពិតជាបណ្ដាលមករុក្ខជាតិនេះនៅឡើយទេ។
មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀត មិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី គ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
- ញព្រៃ (Indian Mulberry)
- ដើមប្រេងខ្យល់ (Eucalyptus)
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- រុក្ខជាតិញមានប្រតិកម្មអន្តរកម្មជាមួយអ្វីខ្លះ?
ញ អាចនឹងមានអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន ពេលបច្ចុប្បន្ននេះ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណមុននឹងប្រើ។ ខណៈផលិតផលមានប្រតិកម្មជាមួយរុក្ខជាតិញរួមមាន៖
– ថ្នាំព្យាបាលជំងឺលើសឈាម (ពពួកថ្នាំ ACE inhibitors)៖ ថ្នាំមួយចំនួន ប្រើព្យាបាលជំងឺលើសឈាម អាចធ្វើឲ្យកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម។ ដូចនេះ ពេលញ៉ាំទឹកញ ជាមួយថ្នាំទាំងនោះ អាចបណ្ដាលឲ្យកម្រិតជាតិប៉ូតាស្យូមក្នុងឈាមកាន់តែច្រើន។ ថ្នាំទាំងនោះរួមមាន ថ្នាំ Captopril (Capoten) ថ្នាំ enalapril (Vasotec) ថ្នាំ lisinopril (Prinivil, Zestril) ថ្នាំ ramipril (Altace) និងថ្នាំផ្សេងៗទៀត។
– ថ្នាំព្យាបាលជំងឺលើសឈាម (ពពួកថ្នាំ Angiotensin receptor blockers (ARBs)៖ ថ្នាំមួយចំនួន ប្រើព្យាបាលជំងឺលើសឈាម អាចធ្វើឲ្យកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម។ ដូចនេះ ពេលញ៉ាំទឹកញ ជាមួយថ្នាំទាំងនោះ អាចបណ្ដាលឲ្យកម្រិតជាតិប៉ូតាស្យូមក្នុងឈាមកាន់តែច្រើន។ ថ្នាំទាំងនោះរួមមាន ថ្នាំ Losartan (Cozaar) ថ្នាំ Valsartan (Diovan) ថ្នាំ Irbesartan (Avapro) ថ្នាំ Candesartan (Atacand) ថ្នាំ Telmisartan (Micardis) ថ្នាំ Eprosartan (Teveten) និងថ្នាំផ្សេងៗទៀត។
– ថ្នាំប៉ះពាល់ថ្លើម (Hepatotoxic drugs)៖ រុក្ខជាតិនេះ អាចធ្វើឲ្យថ្លើមមានគ្រោះថ្នាក់។ ញ៉ាំញ ជាមួយនឹងថ្នាំអាចបង្កគ្រោះថ្នាក់ដល់ថ្លើម នាំឲ្យកើនឡើងគ្រោះថ្នាក់ខូចថ្លើម។ មិនត្រូវហូបរុក្ខជាតិនេះទេ បើកំពុងប្រើថ្នាំ ប៉ះពាល់ដល់ថ្លើម។ ថ្នាំមួយចំនួនអាចប៉ះពាល់ដល់ថ្លើម រួមមាន ថ្នាំ Acetaminophen (Tylenol and others) ថ្នាំ Amiodarone (Cordarone) ថ្នាំ Carbamazepine (Tegretol) ថ្នាំ Isoniazid (INH) ថ្នាំ Methotrexate (Rheumatrex) ថ្នាំ Methyldopa (Aldomet) ថ្នាំ Fluconazole (Diflucan) ថ្នាំ Itraconazole (Sporanox) ថ្នាំ Erythromycin (Erythrocin, Ilosone, others) ថ្នាំ Phenytoin (Dilantin) ថ្នាំ Lovastatin (Mevacor) ថ្នាំ Pravastatin (Pravachol) ថ្នាំ Simvastatin (Zocor) និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ប្រើដើម្បីពង្រាវឈាម។ ផឹកទឹកញ អាចធ្វើឲ្យកាត់បន្ថយសកម្មភាពរារាំងឈាមកករបស់ថ្នាំនេះ នាំឲ្យកើនឡើងឱកាសមានបញ្ហាកំណកឈាម។
– នាំបញ្ចុះទឹកនោម (ពពួក Potassium-sparing)៖ ញ មានកម្រិតជាតិប៉ូតាស្យូមខ្ពស់ ខណៈថ្នាំបញ្ចុះទឹកនោមមួយចំនួន អាចនឹងធ្វើឲ្យកើនឡើងកម្រិតប៉ូតាស្យូមក្នុងរាងកាយ។ ញ៉ាំថ្នាំបញ្ចុះនោមជាមួយនឹងរុក្ខជាតិនេះ អាចធ្វើឲ្យកម្រិតប៉ូតាស្យូមក្នុងខ្លួនកាន់តែច្រើនឡើង។ ថ្នាំបញ្ចុះនោម ឲ្យកើនកម្រិតប៉ូតាស្យូមក្នុងខ្លួន រួមមាន ថ្នាំ Amiloride (Midamor) ថ្នាំ Spironolactone (Aldactone) និងថ្នាំ Triamterene (Dyrenium)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ញ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៩- ទម្រង់រុក្ខជាតិញជាថ្នាំមានអ្វីខ្លះ?
– ទឹកផ្លែឈើ
– ថ្នាំគ្រាប់មានសម្បក (ខេបស៊ុល)
– ម្សៅ
– តែញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]