ស្វែងយល់ពីការប្រើប្រាស់
១- សុក្រំត្រូវគេប្រើដើម្បីអ្វី?
សុក្រំ ជាប្រភេទឈើធំ មានកម្ពស់រហូតដល់ទៅ ៣០ម៉ែត្រ មានសាច់ឈើរឹង មានពណ៌ក្រហមតិចៗ។ រុក្ខជាតិនេះច្រើនដុះនៅតំបន់ខ្ពង់រាប និងព្រៃរបោះ ហើយបើតាមវេជ្ជសាស្ត្របុរាណខ្មែរ ផ្នែកផ្សេងៗនៃរុក្ខជាតិនេះ ប្រើដើម្បីព្យាបាលជំងឺដូចជា៖
– សម្បកដើម៖ បំបាត់រាក និងគ្រុនក្ដៅ។
– ខ្លឹម៖ ព្យាបាលបញ្ហាទល់លាមក មហារីកកន្សោមស្បូន មហារីកស្បូន មហារីកសួត (ចំពោះប្រុសៗ)។
– សម្បកដើម និងខ្លឹម៖ ដាំទឹកផឹក ១ កែវ/ថ្ងៃ ព្យាបាលរបួសខាងក្នុង (ក្រំ) និងស្បូនធ្លាក់ឈាម (ប៉ុន្តែហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ)។
– ផ្កា៖ បញ្ចុះកម្ដៅ ជំនួយបេះដូង។
– ផ្លែ៖ ព្យាបាលក្រំក្នុង ក្អកធ្លាក់ឈាម ជំនួយសរសៃ។
២- សុក្រំវាដំណើរការម៉េច?
មិនទាន់មានការសិក្សាពីមុខងារធ្វើការរបស់រុក្ខជាតិសុក្រំនៅឡើយទេ។ សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយសុក្រំ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
សុក្រំ មិនមានការសិក្សាបញ្ជាក់ពីសុវត្ថិភាព ពេលប្រើជាឱសថបុរាណនៅឡើយទេ តែបើតាមវេជ្ជសាស្ត្របុរាណខ្មែរ រុក្ខជាតិនេះហាមមិនឲ្យស្ត្រីមានផ្ទៃពោះប្រើជាដាច់ខាត។
ស្វែងយល់ពីផលរំខាន
៥- មានផលរំខានអីខ្លះ?
បើមានក្តីបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
- អម្ពិល (Tamarind)
- ដើមទឹកដោះគោ (Milk Fruit)
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- មានអន្តរកម្មជាមួយអីខ្លះ?
សុក្រំ អាចមានអន្តរកម្មជាមួយថ្នាំដែលអ្នកប្រើបច្ចុប្បន្ន ឬស្ថានភាពជំងឺកំពុងមាន។ ប្រឹក្សាយោបល់ជាមួយ អ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។ ប៉ុន្តែកម្រិតប្រើជាទូទៅពី ១៥-៣០ ក្រាមក្នុងមួយថ្ងៃ។
៨- មានទម្រង់អ្វីខ្លះ?
– សម្បកដើម
– ខ្លឹម
– ផ្កា
– ផ្លែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អ បំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]