ស្វែងយល់ពីការប្រើប្រាស់
១- តើគេប្រើម្រះដើម្បីអ្វី?
ម្រះជាប្រភេទរុក្ខជាតិវល្លិ ខ្មែរយើងនិយមប្រើជាបន្លែចម្អិនក្នុងប្រភេទអាហារជាច្រើន ប៉ុន្តែចាស់ៗពីដើម ចូលចិត្តប្រើម្រះជាថ្នាំបុរាណ ដោយ ផ្លែ ស្លឹក ប្រេងចម្រាញ់ពីគ្រាប់ និងឫស អាចប្រើជាថ្នាំលេប ទឹកចម្រាញ់ពីម្រះ ក៏ដូចជាម្សៅម្រះ ដើម្បីព្យាបាលជំងឺមួយចំនួនដូចជា៖
– ជំងឺក្រពះពោះវៀន (GI)
– ដំបៅក្រពះ
– រលាកពោះវៀនធំ
– ទល់លាមក
– ដង្កូវពោះវៀន
– ទឹកនោមផ្អែម
– គ្រោះតម្រងនោម
– គ្រុនក្ដៅ
– បញ្ហាស្បែកមួយហៅថា Psoriasis
– ជំងឺថ្លើម
– ឈឺចាប់ពេលមករដូវ
– ប្រើជាការព្យាបាលជំនួយ ចំពោះអ្នកជំងឺអេដស៍
– បង្ករោគជ្រៅក្នុងស្បែក និងរបួស។
ម្រះអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើក្នុងករណីផ្សេងទៀត សូមសួរគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងព័ត៌មានបន្ថែម។
២- ម្រះដំណើរការម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ពីសកម្មភាពរបស់រុក្ខជាតិនេះនៅឡើយទេ ដូចនេះ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី មានការសិក្សាខ្លះបង្ហាញថា ម្រះ មានសារធាតុគីមី ដែលមានសកម្មភាពដូចនឹងអ័រម៉ូនអាំងស៊ុយលីន អាចដោយជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើម្រះជាថ្នាំ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ហាមប្រើចំពោះស្រ្តីមានគភ៌
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំ អាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងម្រះ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- ម្រះមានសុវត្ថិភាពកម្រិតណា?
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ ម្រះអាចមិនមានសុវត្ថិភាពពេលប្រើជាថ្នាំបុរាណអំឡុងពេលពពោះ ព្រោះថា សារធាតុគីមីមួយចំនួននៅក្នុង ផ្លែ ទឹក និងគ្រាប់ម្រះ (ចំពោះសត្វ) អាចបង្កឲ្យធ្លាក់ឈាមរដូវ ឈានដល់រលូតកូន។ យើងនៅមិនទាន់ដឹងពីសុវត្ថិភាពក្នុងការប្រើរុក្ខជាតិនេះ នៅពេលកំពុងបំបៅដោះកូននោះទេ។ ដើម្បីសុវត្ថិភាពសូមចៀសវាងប្រើ។
– វះកាត់៖ ត្រូវឈប់ប្រើថ្នាំម្រះយ៉ាងតិច ២ សប្ដាហ៍មុនការវះកាត់។
ស្វែងយល់ពីផលរំខាន
៥- ម្រះមានផលរំខានអ្វីខ្លះ?
ម្រះ ជាទូទៅ អាចបង្កជាផលរំខានតិចតួចដូចជា៖
– រលាកក្រពះពោះវៀន (ឈឺពោះ រាក)
– ឈឺក្បាល។
មានករណីខ្លះ ត្រូវគេអាចឈានដល់សន្លប់ ដោយសារជាតិស្ករក្នុងឈាមទាប និងចង្វាក់បេះដូងញាប់មិនប្រក្រតី (Heart atrial fibrillation) ដោយសារតែញ៉ាំម្រះ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ម្រះមានអន្តរកម្មនឹងអ្វីខ្លះ?
ឱសថរុក្ខជាតិនេះ អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពសុខភាពយើងកំពុងមានបច្ចុប្បន្ន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើជាថ្នាំបុរាណ។ ថ្នាំពេទ្យ ឬស្ថានភាពជំងឺ អាចមានអន្តរកម្មពេលប្រើជាមួយម្រះ មានដូចជា៖
– ថ្នាំទឹកនោមផ្អែម៖ ញ៉ាំម្រះជាមួយនឹងថ្នាំប្រភេទនេះ អាចបង្កឲ្យជាតិស្ករក្នុងឈាមកាន់តែចុះទាប ដូចនេះហើយកម្រិតថ្នាំទឹកនោមផ្អែម អាចនឹងត្រូវផ្លាស់ប្ដូរ។ ថ្នាំទឹកនោមផ្អែម រួមមាន ថ្នាំ Glimepiride (Amaryl) ថ្នាំ Glyburide (DiaBeta, Glynase PresTab, Micronase) អាំងស៊ុយលីន ថ្នាំ Pioglitazone (Actos) ថ្នាំ Rosiglitazone (Avandia) ថ្នាំ Chlorpropamide (Diabinese) ថ្នាំ Glipizide (Glucotrol) ថ្នាំ Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។
– បញ្ហាអង់ហ្ស៊ឹម Glucose-6-phosphate dehydrogenase (G6PD) មិនគ្រប់គ្រាន់៖ គ្នាយើងមានបញ្ហាសុខភាពនេះ មិនគួរញ៉ាំម្រះទេ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
– ទឹកម្រះ ៖ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម កម្រិតណែនាំពី ៥០-១០០ មិល្លីលីត្រ/ថ្ងៃ ។
– សារធាតុចម្រាញ់ពីម្រះ៖ ជាទូទៅកម្រិតណែនាំឲ្យព្យាបាលជំងឺភាគច្រើន ពី ១-២ មិល្លីក្រាម/ថ្ងៃ (ដោយចែកជា ២-៣ កម្រិត) ហើយម្រះត្រូវចៀសវាងប្រើចំពោះស្ត្រីមានផ្ទៃពោះ គ្នាយើងកំពុងប្រើថ្នាំទឹកនោមផ្អែម និងទើបវះកាត់។
កម្រិតដូសក្នុងការប្រើប្រាស់ឱសថរុក្ខជាតិនេះ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថរុក្ខជាតិ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង
៨- ម្រះមានទម្រង់អ្វីខ្លះ ?
– ទឹកម្រះ
– ម្រះស្រស់ ឬចម្អិនរួច
– សារធាតុចម្រាញ់ និងគ្រាប់ថ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]