បច្ចុប្បន្នអ្នកមានជំងឺលើសជាតិអាស៊ីដមានចំនួនច្រើនដែរ ហើយកើតឡើងទាំងប្រុសទាំងស្រី និងគ្រប់វ័យ ដោយសារចំណីអាហារដែលយើងញ៉ាំជាប្រចាំ។ ដូចនេះ Helloគ្រូពេទ្យ នឹងលើកឡើងពីផលប៉ះពាល់ និងវិធីព្យាបាល ដែលណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកបានឲ្យដឹងពីមូលហេតុនាំឲ្យកើតជំងឺលើសជាតិអាស៊ីដក្នុងឈាមដែលធ្វើឲ្យប៉ះពាល់ដល់តាមសន្លាក់ ដោយសារជាតិអាស៊ីដអ៊ុយរិចវាបានទៅកកប្រមូលផ្តុំនៅតាមសន្លាក់តូចៗ ជាពិសេសសន្លាក់ម្រាមដៃ និងម្រាមជើង ធ្វើឲ្យមានការឈឺ ហើយមិនត្រឹមតែឈឺចុកចាប់ទាំងសន្លាក់ប៉ុណ្ណោះទេ ថែមទាំបណ្ដាលឲ្យខូចទ្រង់ទ្រាយរបស់អវយវៈ។ លោកវេជ្ជបណ្ឌិតក៏បន្ថែមទៀតថា ប្រសិនបើវាមានការកើតឡើងរាប់ឆ្នាំនោះ នឹងបណ្តាលឲ្យឈឺចាប់កាន់តែខ្លាំង។
ចំពោះរោគសញ្ញាលើសជាតិអាស៊ីដក្នុងឈាម ទៅប្រមូលផ្តុំតាមសន្លាក់ មានដូចជា ឈឺចុកចាប់តាមសន្លាក់ ហើម ក្រហម ស្ពឹក ហើយក៏អាចកើតចំពោះអ្នកធាត់ៗផងដែរ ពិសេសចូលចិត្តញ៉ាំស្រាច្រើន សាច់ច្រើន គ្រឿងក្នុងសត្វ និងគ្រឿងសមុទ្រជាដើម ដែលសម្បូរសារធាតុ Purines។
អត្ថបទពាក់ព័ន្ធ៖ បញ្ហាស្ពឹកដៃ! ករណីខ្លះ ធម្មតាទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ
ដូចនេះដើម្បីកាត់បន្ថយកម្រិតជាតិអាស៊ីដនេះ យើងគួរហាត់ប្រាណ ផឹកទឹកឲ្យបានច្រើន ញ៉ាំបន្លែជំនួសសាច់ ភេសជ្ជៈមានជាតិហ្គាស-ជាតិផ្អែម ស្រា កុំសូវញ៉ាំ ត្រូវលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យប្រសិនបើមានការកើនឡើងខ្លាំង។
[embed-health-tool-bmi]