អំពីអ្នកនិពន្ធ
ការីនិពន្ធ លោក ទូច សុខា - បញ្ចប់បរិញ្ញាបត្រផ្នែកប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំណូលចិត្តខាងសរសេរ និងស្រាវជ្រាវ ស្វែងរកការពិត។
ក្រោយបញ្ចប់ការសិក្សាលោក ទូច សុខា បានធ្វើការទាក់ទងនឹងការសរសេរប្រវត្តិសាស្រ្តខ្មែរក្រហម ផលិតកម្មវិធីវិទ្យុនិងផលិតវីដេអូ ជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនបីឆ្នាំ មុននឹងចាប់អាជីពជាអ្នកសារព័ត៌មាននៅឆ្នាំ២០១៤។ ក្នុងរយៈពេលប្រាំឆ្នាំក្នងវិស័យសារព័ត៌មានលោកបានធ្វើការជាមួយស្ថាប័នព័ត៌មានវិទ្យុ កាសែត និងអនឡាញ។