គណនា​ថ្ងៃ​សម្រាល​កូន

ម៉ាក់ៗ​អាច​គណនា​រក​ថ្ងៃ​ឈឺ​ពោះ​សម្រាល​កូន​តាម​វិធី​​សាមញ្ញ ៣ យ៉ាង​នេះ
ត្រួតពិនិត្យដោយ
Jun 24, 2021
health-tool-icon

តើ​អ្នក​កំពុង​ពិនិត្យ​សម្រាប់​អ្នក​ខ្លះ​ឫ?

ការ​មក​រដូវចុងក្រោយ

តើនេះគឺជាកន្លែងបើកដំណើរក្នុងការរាយការណ៍ទីមួយរបស់អ្នកទេ?

ព័ត៌មាន

តើការគណនា​ថ្ងៃសម្រាលកូន​ជាក់លាក់កម្រិតណាដែរ?

រង្វាស់សុខភាព​ដែល​អាច​ប៉ាន់ប្រមាណ​ពី​ពេលវេលា​ក្នុង​ការ​ឆ្លងទន្លេ ដើម្បី​ជា​គន្លឹះ​អាច​ឲ្យ​ប៉ាម៉ាក់​ត្រៀមខ្លួន​ ​តាមដានសុខភាពម្ដាយ/កូន ឬ​ការវិវត្តន៍​កូន​ក្នុង​ផ្ទៃ​បាន​ស្រួលបួល​ជាង​មិន​ដឹង។ ការគណនាថ្ងៃសម្រាលគឺ​យោងទៅតាមថ្ងៃចុងក្រោយនៃការមករដូវ និង​រយៈពេលមធ្យម​នៃ​ការ​មក​រដូវ ឬ​ពេល​ចាប់​ពពោះ។ ជារួម ទោះជាមានវិធីគណនាល្អិតល្អន់ក៏ដោយ ក៏​ថ្ងៃសម្រាលពិតប្រាកដ​មិន​អាច​ធានា​ថាត្រឹមត្រូវជាក់លាក់ ១០០% ទេ។

តើការគណនាថ្ងៃបង្កកំណើតជាក់លាក់ជាងការបង្កកំណើតកូនក្នុងកែវ(IVF) ឬអត់?

ការបង្កកំណើតធម្មតាវាអាចជាក់លាក់ជាការបង្កកំណើតក្នុងកែវ ប៉ុន្តែ​ថ្ងៃបង្កកំណើតជាក់លាក់វាយោងទៅលើកត្តាជាច្រើន យក​ល្អចំណុចនេះគួរទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែម ព្រោះលក្ខណៈរាងកាយ​យើង​ម្នាក់ៗ​មិន​អាច​សន្និដ្ឋាន​បានទេ ដើម្បី​ដឹង​ពី​ប្រសិទ្ធិភាពជាក់ស្ដែង និងមធ្យោបាយល្អបំផុតណាមួយ។

គភ៌អាយុ​ប៉ុន្មានហើយ?

អាយុ​របស់​គភ៌អាច​បង្ហាញ​ពីរយៈពេល​នៃ​ការ​ពពោះ ដោយរាប់ចាប់ពីថ្ងៃ​បាត់រដូវចុងក្រោយ និង​ដំណាក់កាលនៃ​ការ​វិវត្តន៍​គភ៌ ដូចជា ដៃ ជើង និង​ទម្រង់រាងកាយ​ទារក។

ការ​មក​រដូវចុងក្រោយ

សម្រាប់​រយៈ​ពេល​មា​ន​ផ្ទៃ​ពោះ​ភាគច្រើន​គឺ​៤០​សប្ដាហ៍​ (ឬ​៣៨​សប្ដាហ៍​សម្រាប់​អ្នក​ខ្លះ)។ ដូច​នេះ​វិធី​ល្អ​​ដើម្បី​ទាយ​​ដឹង​ពី​ពេល​ត្រូវ​សម្រាល គឺ​ត្រូវ​រាប់​រយៈ​ពេល​៤០​សប្ដាហ៍ ឬ​២៨០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​យើង​។ វិធី​មួយ​ទៀត គឺ​រាប់​ថ្ងៃទី១ ពី​ថ្ងៃមករដូវ​ចុងក្រោយ ដក​ចេញ​បី​ខែ និង​បូក​បន្ថែម​ប្រាំពីរ​ថ្ងៃ​។

ដូច​នេះ បើ​សិន​ជា​រដូវ​ចុង​ក្រោយ​របស់​យើង​នៅ​​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ២០២០ យើង​នឹង​ដក​បីខែ​​ថយក្រោយ មក​​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ២០២០ និង​បន្ទាប់​មក​បូក​ថែម​ប្រាំពីរ​ថ្ងៃ​វិញ នោះ​ថ្ងៃ​សម្រាល​គឺ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ២០២១​។ នេះ​ជា​វិធី​ដែល​គ្រូពេទ្យ​គណនា​ថ្ងៃ​សម្រាល​របស់​ស្រ្តី​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ វា​ជា​រឿង​ធម្មតា​ទេ ដែល​ត្រូវ​សម្រាល​មុន​ពេល​កំណត់​មួយ​សប្ដាហ៍ ឬ​យូរ​ជាង​ពេល​កំណត់​នោះ​។

ថ្ងៃ​បង្ក​កំណើត

ការ​គណនា​អាយុ​គភ៌​តាម​ថ្ងៃ​រួម​ភេទ អាច​អនុវត្ត​ទូ​ទៅ​បាន​​គ្រប់​គូ​ស្វាមី​ភរិយា​ទាំង​អស់ ដែល​បាន​ចាំ​ច្បាស់​ពេល​វេលា​រួមភេទ​ ហើយ​សម្រាប់​ស្រ្តី​មាន​វដ្ដរ​ដូវ​ទៀង​ទាត់ ការ​ទុំ​ជ្រុះ​មេជីវិត​ញី​អាច​កំណត់​បាន​។ ហេតុ​ផល​នេះ​ គឺ​ថាមេជីវិត​ញី​ដែល​ទំជ្រុះ​មក​អាច​មាន​ជីវិត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​មេជីវិត​ឈ្មោល​អាច​ចូល​ទៅ​រស់នៅ​ក្នុង​រាង​កាយ​មនុស្ស​ស្រី​បាន​រហូត​ដល់​ប្រាំថ្ងៃ​។ មេជីវិត​ឈ្មោល អាច​បង្ក​កំណើត​ជា​មូយ​មេជីវិត​ញី​បាន នៅ​ពេល​មាន​មេជីវិត​ញី​ធ្លាក់​មក​។

បើ​តាម​ការ​គណនា​នេះ អាយុ​គភ៌​នៅ​ថ្ងៃ​ដំបូង​នឹង​ត្រូវ​ចាប់​រាប់​ពី​ថ្ងៃ​បាន​រួមភេទ និង​បន្ថែម​៣៦​សប្ដាហ៍ ឬ​២៦៦​ថ្ងៃ​ (​គិត​ថា​មាន​មេ​ជីវិត​ញី​ទុំ​ធ្លាក់)​។

តើការពពោះពេញលេញគ្រប់ខែមានប៉ុន្មានសប្ដាហ៍?

ជាទូទៅ​គឺ ៤០សប្ដាហ៍។ ករណី​កូន​មិនគ្រប់ខែដែលកើតមុនស្បដាហ៍ទី ៣៩ ភាគច្រើន​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ដង្ហើម (ពិបាក​ដក​ដង្ហើម) ជាតិ​ស្ករ​ក្នុង​ឈាម​មិនគ្រប់ បញ្ហា​ក្នុង​ការ​បំបៅ មានជំងឺខាន់លឿង ឬ​តម្រូវឲ្យ​ស្នាក់នៅ​មន្ទីពេទ្យ​យូរ។

ការ​បង្កកំណើត​ក្នុង​កែវ(IVF)

ការ​គណ​នា​សប្ដាហ៍​នៃ​ការ​ពពោះ និង​រយៈពេល​សម្រាល ដោយ​ការ​ចាក់​ស្ពែម​សិប្បនិម្មិត​មាន​ភាព​ងាយ​ស្រួល​ច្រើនជាង​ការ​គណនា​ការ​ពពោះ​ធម្មតា​ ព្រោះ​ថា​នេះ​យើង​បាន​ដឹង​ពី​ពេល​វេលា​ច្បាស់​លាស់​ដែល​អំប្រីយ៉ុង​​ចាប់​ផ្ដើម​តោង​ជាប់​ជញ្ជាំង​ស្បូន ឬការ​ទុំធ្លាក់​មេជីវិត​ញី​។

នៅ​ពេល​ ស្រ្តី​យើង​ក្លាយ​ផ្នែក​មួយ​នៃ​​ម្ដាយ​ដែល​មាន​កូនលូតលាស់​ IVF ហើយ​រយៈពេល​នៃ​​ការ​សម្រាល​អាច​គណនា​ដោយ​បូក​បន្ថែម​៣៨​សប្ដាហ៍ (២៦៦ថ្ងៃ) គិត​ចាប់​ពី​ស៊ុត​បង្ក​កំណើត​។ វិធី​មួយ​ទៀត អាច​គណនា​ដោយ​បូក​បន្ថែម​៣៨​សប្ដាហ៍ តែ​ដក​ចំនួន​ន​ថ្ងៃ​ដែល​អំប្រីយ៉ុង​ចាប់​កំណើត​។ ឧទាហរណ៍​ថា​ការ​ដាក់អំប្រីយ៉ុង​មានពេល​បីថ្ងៃ យើង​ត្រូវដក​បីថ្ងៃចេញ និង​បើ​រយៈពេល​ដាក់​អំប្រីយ៉ុង​ចូល​មាន​ប្រាំថ្ងៃ យើង​ត្រូវ​ដក​ប្រាំ​ថ្ងៃ​ចេញ​។​​

តើ​ជំងឺទឹកនោមផ្អែមពេលពពោះយូរប៉ុណ្ណា?

ជំងឺទឹកនោមផ្អែមពេលពពោះ​គឺ​សំដៅលើរយៈពេល​ចាប់តាំងពីស្ត្រីពពោះ រហូត​ដល់​ឆ្លងទន្លេ។ ជាធម្មតាស្ត្រី​ពពោះ​ក្នុង​រង្វង់ ៣៨ – ៤២សប្ដាហ៍។ ពេលវេលា​ល្អ​បំផុត​សម្រាប់​ឆ្លងទន្លេ​គឺ​នៅ​ចន្លោះពី​សប្ដាហ៍ទី ៣៩ ទៅ ៤០។ ប៉ុន្តែ​ប្រសិនបើទារក​ចាប់កំណើតមុនសប្ដាហ៍ ៣៧ ។ ក្នុងករណី​ទារក​ចាប់​កំណើត​ក្រោយ​សប្ដាហ៍​ទី ៤២ គឺ​​ទារកចាស់ខែ។

បើឆ្លងទន្លេ​កូន​មិន​គ្រប់ខែ​ មានបញ្ហា ឬ​គ្រោះថ្នាក់ឬអត់?

ប្រាកដណាស់! សម្រាប់​អ្នកម្ដាយដែលពពោះ​កូនភ្លោះ២ ឬ​ ៣នាក់ ប្រឈមនឹងគ្រោះថ្នាក់​កូន​មិន​គ្រប់ខែកាន់តែខ្ពស់។ កត្តាសុខភាព​ម្ដាយ​ជា​ច្រើន​ដែល​អាច​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់​ដូចជា អ្នក​ម្ដាយ​មាន​ជំងឺទឹកនោមផ្អែម មានជំងឺលើសសម្ពាធឈាម ជក់បារី ផឹកគ្រឿងស្រវឹង ចន្លោះពពោះកូនម្នាក់ទៅម្នាក់​ខ្លីពេក ប្រវត្តិក្នុងការពពោះ ការបង្កកំណើតក្នុងកែវ(IVF) ឬ​ខ្វះតំហែថែទាំសុខភាពមុនមានផ្ទៃពោះក៏ជាកត្តាចម្បង​ដែល​បណ្ដាល​ឲ្យ​កូនមិនគ្រប់ខែដែរ។

ធ្វើម៉េច​ទើបច្បាស់ក្នុងចិត្តថា ផ្ទៃពោះគ្រប់ខែហើយសុខភាពល្អ?

ពេលខ្លះ​ការ​ឆ្លងទន្លេកូនមិនគ្រប់ខែជារឿងចៀសមិនរួច ប៉ុន្តែយើងមានវិធីមួយចំនួន​ក្នុង​ការការពារ ទោះជាប្រសិទ្ធិភាព​មិន​ធានា ១០០% ក៏ជា​រឿង​ល្អ​គួរ​អនុវត្តន៍ដែរ។ ធ្វើចិត្តឲ្យ​សប្បាយ​រីករាយចៀសវាង​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់ កើតទុក្ខមិនដាច់ ជា​រឿង​គួរ​ធ្វើ។ រក្សាសុខភា​ព​ឲ្យ​ល្អ ក៏ជះឥទ្ធិពល​ដល់​ការ​មិន​បង្កកំណើតមុខខែដែរ។ ការថែទាំសុខភាពឲ្យដិតដល់ក៏ជារឿងចាំបាច់ បើសិនម៉ាក់ៗ​ចេះផឹក ឬ​ជក់បារីគួរ​ឈប់​ជា​បន្ទាន់។ ករណីមាន​បញ្ហាសុខភាព​គួរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​បន្ទាន់។

ប្រភព

Gestational age. MedlinePlus US National Institute of Health. Retrieved 8 June 2021 from https://medlineplus.gov/ency/article/002367.htm

Why is 40 weeks so Important? New York Department of Health. Retrieved 8 June 2021 from https://www.health.ny.gov/community/pregnancy/why_is_40_weeks_so_important.htm#:~:text=Pregnancy%20lasts%20for%20about%20280,between%2029%20and%2033%20weeks.

Baby due date. Better Health Channel Victoria Department of Health. Retrieved 8 June 2021 from https://www.betterhealth.vic.gov.au/health/healthyliving/baby-due-date

Know Your Terms – Full Term Pregnancy. US National Institute of Child and Health Development. Retrieved 8 June 2021 from https://www.nichd.nih.gov/ncmhep/initiatives/know-your-terms/moms

ACOG Committee Opinion No. 764: Medically Indicated Late-Preterm and Early-Term Deliveries. US National Institute of Health National Library of Medicine. Retrieved 8 June 2021 from https://pubmed.ncbi.nlm.nih.gov/30681545/

មាតិកាពពោះច្រើនទៀត

មុនមានផ្ទៃពោះ

សម្រាលកូន

មានផ្ទៃពោះ

សុខភាពម្ដាយ

ឧបករណ៍សុខភាព
មាតិកា
ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់