គណនារកចង្វាក់បេះដូងលោត

ប្រើប្រាស់រង្វាស់សុខភាពនេះ ដើម្បី​វាស់ស្ទង់ដឹងពី​កម្រិត​ចង្វាក់បេះដូងលោត
ត្រួតពិនិត្យដោយ
Oct 19, 2021
health-tool-icon

អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

60
ចុះ​វាស់​អត្រាបេះដូងលោតពេលសម្រាក ដោយ​វិធីណាដែរ?

អ្វី​ជាអត្រាចង្វាក់បេះដូងលោត (RHR)?

RHR ឬ​ អត្រាចង្វាក់បេះដូងលោតពេលសម្រាក ជា​ការ​គណនាចំនួនដង​ដែលបេះដូងលោតក្នុងមួយនាទី ពេលយើងសម្រាក។ មានន័យថា បេះដូងចាប់ផ្ដើមសប់និងបញ្ជូនឈាមទៅគ្រប់ផ្នែកទាំងអស់​ក្នុង​រាងកាយ​ដើម្បី​ផ្គត់ផ្គង់កម្រិតអុកស៊ីហ្សែនដែលត្រូវការជាចាំបាច់។ កម្រិត​ធម្មតា​នៃ​អត្រាចង្វាក់បេះដូងលោត​ (RHR) ស្ថិតនៅចន្លោះពី ៦០ – ១០០ដង​ក្នុង​មួយ​នាទី (60-100/bpm)។

យើងវាស់ ​អត្រាចង្វាក់បេះដូងលោតពេលសម្រាក (RHR) ដោយរបៀបណា?

ដោយសារយើងកំពុងចង់ដឹងចង្វាក់បេះដូងលោតពេលសម្រាក ពេលដែលរាងកាយមិនបញ្ចេញសកម្មភាព ដូច្នេះពេលវេលាដែលល្អបំផុតក្នុងការគណនាគួរតែ នៅពេលព្រឹកព្រលឹក ទើបតែភ្ញាក់ដឹងខ្លួន មិនទាន់ក្រោកចេញពីគ្រែ។

ចំពោះវិធីគណនា យើងអាចធ្វើបាន ២របៀប៖

– យកម្រាមដៃចង្អុល និងម្រាមកណ្ដាល (២ម្រាម) សង្កត់ថ្នមៗលើកដៃផ្នែកខាងមុខ(ខាងប្រអប់ដៃ) ដើម្បីរាប់ចំនួន
– យកម្រាមដៃចង្អុល និងម្រាមកណ្ដាល (២ម្រាម) សង្កត់ថ្នមៗលើបំពង់ខ្យល់(បរិវេណ បំពង់ក ផ្នែកខាងក្រោម)

សូមសង្កត់ម្រាមទាំង២ ថ្នមៗ(តែឲ្យដឹងជីពចរលោត) ចំនួន ១៥វិនាទី។ បន្ទាប់ពីបានចំនួនជីពចរលោត ក្នុងរយៈពេល ១៥វិនាទីរួចហើយ យកមកគុណនឹង៤ (x4) អ្នកនឹងបានលទ្ធផល ឬ​អត្រាចង្វាក់បេះដូងពេលសម្រាកលោត(RHR) ហើយ ថាតើវានៅល្អចន្លោះពី ៦០ – ១០០ bmp ឬអត់។

ឧបករណ៍សុខភាព
មាតិកា
ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់