backup og meta

ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Sep 10, 2019

    ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

    មាន​វិធី​ហាត់​ប្រាណ​ជា​ច្រើន និង​កីឡា​មួយ​ចំនួន មិន​ត្រឹម​តែ​ជួយ​សុខភាព​ឲ្យ​ល្អ​នោះ​ទេ ថែម​ទាំង​ជួយ​មុខ​ងារ​ខួរ​ក្បាល​កាន់​តែ​ប្រសើរ ខណៈអ្នក​ជំនាញ​ជប៉ុន ណែនាំ​ឲ្យ​ស្រីៗចង់​បាន​រាង​ស្អាត​ខ្ញង់ សុខភាព​ផ្លូវចិត្ត ផ្លូវកាយ​ល្អ គួរ​តែ​សាក​ល្បង​ជា​មួយ​កីឡា​វាយ​សី។

    តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail លទ្ធផល​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ Tohoku Gakuin ប្រទេស​ជប៉ុន​ បាន​សិក្សា​លើ​​​យុវវ័យ​មួយ​ចំនួន ដោយផ្តោត​ទៅ​លើ​សមត្ថភាព​ចងចាំ ក៏​ដូច​ជា​សួរ​នាំ​ ក៏ដូច​ជា​អនុញ្ញាត​ឲ្យ​លេង​កីឡា​យើង​ចូល​ចិត្ត បាន​បង្ហាញ​ជា​លទ្ធផលថ្មី​មួយ​ទៀត ដោយ​ក្រុម​យុវវ័យបាន​ជ្រើស​រើសប្រភេទ​កីឡា​វាយ​សី ទទួល​ពិន្ទុ​ខួរ​ក្បាល​ផ្នែក​ចងចាំ​បាន​យ៉ាង​ល្អ នឹង​​កើន​ពិន្ទុ​យ៉ាង​រហ័ស។

    បើ​តាម​ អ្នក​ស្រាវជ្រាវ​បាន​​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​វាយ​សី តម្រូវ​ឲ្យ​កីឡាករផ្តោត​អារម្មណ៍​ខ្លាំង ត្រៀម​ខ្លួន គិត និង​បញ្ចេញ​សកម្មភាព​ភ្លាម​ៗ បូក​ផ្សំ​ទាំង​ការ​គ្រប់​គ្រង​អារម្មណ៍ និង​ស្មារតី ជា​ហេតុ​​មួយ​ ជំរុញឲ្យ​ផ្នែក​​ខួរ​ក្បាល សកម្ម និង​ធ្វើ​ការ​ ដូច​ខួរ​ក្បាល​ធ្វើ​លំហាត់ ខណៈ​ពេល​កីឡា​ផ្សេង​ៗ ដូច​ជា​រត់​លើ​ម៉ាស៊ីន ជា​ដើម​ ទទួល​បាន​ផល​តិច​តួច។

    តំណាង​​សាកលវិទ្យាល័យ Tohoku Gakuin ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា ដោយ​សារ​កីឡា​បែប​នេះ ទាម​ទារ​ឲ្យ​ខួរ​ក្បាល​​ធ្វើ​ការ គឺ​វា​ជួយ​ដាស់​តំបន់​ខួរក្បាល មុខ​ងារ​គិត​​​ ឲ្យ​ធ្វើ​សកម្មភាព ប្រៀប​ដូច​ជា​ដាស់​ខួរ​ក្បាល​ឲ្យ​​ហ្វឹក​ហាត់​យ៉ាង​សកម្ម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Sep 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម