ភាពធាត់អាចធ្វើឲ្យយើងប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ ហើយនិន្នាការនៃភាពធាត់នេះកំពុងកើនឡើងនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ តើអ្នកមានបញ្ហាធាត់អាចប្រឈមនឹងជំងឺអ្វីខ្លះ?
ភាពធាត់អាចធ្វើឲ្យយើងប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ ហើយនិន្នាការនៃភាពធាត់នេះកំពុងកើនឡើងនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ តើអ្នកមានបញ្ហាធាត់អាចប្រឈមនឹងជំងឺអ្វីខ្លះ?
ផ្នែកខ្លះនៃតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ការរីកចម្រើនខាងសេដ្ឋកិច្ចបានផ្លាស់ប្តូររបៀបរស់របស់ប្រជាជនដែលបណ្តាលឱ្យចំនួនប្រជាជនលើសទម្ងន់កើនឡើងគួរឱ្យបារម្ភ ព្រោះប្រជាជនញ៉ាំច្រើន តែធ្វើចលនា ឬហាត់ប្រាណតិច។
ភាពធាត់ គឺជាមូលហេតុធំបំផុតមួយក្នុងចំណោមមូលហេតុផ្សេងៗទៀតដែលធ្វើឱ្យយើងមានជំងឺរុំារ៉ៃ ។ ការមានសន្ទស្សន៍ BMI ខ្ពស់ (ទម្ងន់ដងខ្លួនធៀបនឹងកម្ពស់) អាចធ្វើឲ្យយើងប្រឈមនឹងជំងឺរ៉ាំរ៉ៃមួយចំនួន។
ពេលយើងធាត់ យើងងាយកើតជំងឺទឹកនោមផ្អែម ឬជំងឺលើសសម្ពាធឈាមណាស់។ តាមការសិក្សាបានឱ្យដឹងថាជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យយើងកើតជំងឺតម្រងនោម ព្រោះថាអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោមបួននាក់មានជំងឺតម្រងនោម។
ភាពធាត់អាចធ្វើឲ្យយើងងាយកើតជំងឺសរសៃឈាមបេះដូង ព្រោះជំងឺនេះបណ្តាលមកពីការកកខ្លាញ់ក្នុងសរសៃឈាម។ យូរៗទៅ កំណកខ្លាញ់ធ្វើឱ្យរន្ធសរសៃឈាមកាន់តែតូចទៅៗ និងអាចធ្វើឱ្យស្ទះចរន្តឈាម (អាចស្ទះទាំងស្រុង) ដែលអាចបណ្តាលឱ្យយើងគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ការសិក្សាបានបង្ហាញថា ភាពធាត់បង្កើនហានិភ័យកើតជំងឺមហារីក។ យោងតាមស្ថិតិជំងឺមហារីករបស់សហរដ្ឋអាមេរិកបានបង្ហាញថា ស្រ្តី ៥៥% និងបុរស ២៤% ដែលកើតមហារីក ជាមនុស្សធាត់។
ការមានកោសិកាខ្លាញ់ច្រើនបង្កើនការរលាក និងបង្កើនការផលិតអ័រម៉ូនអ៊ឺស្ត្រូសែន ក៏ដូចជាអ័រម៉ូនលូតលាស់ផ្សេងទៀត ដែលសុទ្ធតែបណ្តាលឱ្យកោសិកាបំបែកខ្លួនកាន់តែញឹកញាប់។ ការបំបែកកោសិកាយ៉ាងឆាប់រហ័សនេះបង្កើនហានិភ័យក្នុងការវិវត្តទៅជាកោសិកាមហារីក។
ការមានជាតិខ្លាញ់ច្រើនពេកអាចបង្កើនហានិភ័យក្នុងការកើតមហារីកដូចជា មហារីកថ្លើម តម្រងនោម សុដន់ ក្រពេញអូវែ ពោះវៀនធំ និងលំពែង។
ភាពធាត់អាចបណ្តាលឱ្យយើងមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺពុកឆ្អឹងជាដើម ដោយសារតែការលើសទម្ងន់ផ្តល់សម្ពាធបន្ថែមលើរាងកាយ។ ការមានទម្ងន់កាន់ធ្ងន់បានបន្ថែមសម្ពាធលើជង្គង់ ដែលធ្វើឱ្យជង្គង់ពិបាកក្នុងការទ្រទម្ងន់របស់យើង និងអាចបណ្តាលឱ្យខូចសន្លាក់ ព្រោះសាច់ដុំមានការពិបាកក្នុងការទ្រទ្រង់ចលនារបស់យើង។
ជំងឺសរសៃឈាមបេះដូង ដូចជាជំងឺខ្សោយបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល បានក្លាយជាមូលហេតុចម្បងនៃការស្លាប់មុនអាយុនៅអាស៊ី។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌាមានអ្នកជំងឺទឹកនោមផ្អែមចំនួន ៧៧លាននាក់ ដែលជាចំនួនខ្ពស់បំផុតទីពីរបន្ទាប់ពីប្រទេសចិន។
ខណៈដែលគេដឹងថាអាស៊ីអាគ្នេយ៍មានចំនួនអ្នកលើសទម្ងន់ និងធាត់ ទាបជាងគេបំផុតនៅលើពិភពលោក តែតំបន់នេះក៏កំពុងមាននិន្នាការកើនឡើងនូវអ្នកលើសទម្ងន់ និងធាត់គួរឱ្យបារម្ភដែរក្នុងរយៈពេល ១០ មក១៥ឆ្នាំចុងក្រោយនេះ។
រង្វាស់សុខភាព BMI របស់ Hello Health បានប្រមូលព័ត៌មានអ្នកប្រើប្រាស់រាប់ពាន់នាក់នៅតំបន់នេះក្នុងរយៈពេល ៦ខែ។ ផ្អែកលើអ្នកដែលបានប្រើរង្វាស់សុខភាព BMIបានឱ្យដឹងថា ប្រទេសវៀតណាម ៤៣,៧៤% ប្រទេសកម្ពុជា ៤៣,០៣%) និងកោះតៃវ៉ាន់ ៤១,៦២% មានចំនួនមនុស្សដែលមានសុខភាពល្អច្រើនជាងគេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងនេះក៏មានការកើនឡើងនូវចំនួនមនុស្សជិតលើសទម្ងន់ដែរដូចជា វៀតណាមកើន ១៧,៨៣% កម្ពុជាកើន ១៧,៧៩% និងកោះតៃវ៉ាន់កើន ១៩,២៣% បើធៀបនឹងហ្វីលីពីនដែលមានការកើន ១៣,៧១% ដែលសុទ្ធតែជាប្រទេសប្រឈមនឹងភាពធាត់។
ប្រទេសឥណ្ឌា និងម៉ាឡេស៊ីមានចំនួនមនុស្សធាត់ច្រើនជាងគេ ក្នុងនោះឥណ្ឌាបានកត់ត្រាអ្នកធាត់កម្រិត១ មាន ២៧,១៩% និងអ្នកធាត់កម្រិត២ មាន ១០,៨២%។ ប្រទេសម៉ាឡេស៊ីបានកត់ត្រាអ្នកធាត់កម្រិត១ មាន ២៣,៤៣% និងអ្នកធាត់កម្រិត២ មាន ១៣,៤៧%។
ផ្ទុយទៅវិញ ប្រទេសឥណ្ឌា និងហ្វីលីពីនមានចំនួនមនុស្សធាត់ខ្លាំង (អ្នកធាត់កម្រិត៣) ច្រើនជាងគេ ដែលមាន ពិន្ទុសន្ទស្សន៍ម៉ាសរាងកាយ (BMI) ៤០ ឬខ្ពស់ជាងនេះ។ ក្នុងនោះឥណ្ឌាមាន មនុស្សធាត់ខ្លាំង ៥,៣៥% និងហ្វីលីពីនមាន ៥,៣៣%។
ទិន្នន័យដែលប្រមូលដោយ Hello Health ទាំងនេះត្រូវគ្នានឹងនិន្នាការសកលលោក។ យោងតាមទិន្នន័យចុងក្រោយនៅឆ្នាំ២០១៦ របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា នៅអាស៊ីមនុស្សពេញវ័យ ១,៩ពាន់លាននាក់លើសទម្ងន់ និងមានមនុស្សធាត់ ៦៥០លាននាក់។
តើអ្នកប្រឈមនឹងជំងឺធាត់មែនទេ? តោះចាប់ផ្តើមគណនា BMI នៅទីនេះ
តើអត្ថបទនេះមានប្រយោជន៍ដែរទេ?