ជំងឺដាច់សរសៃឈាមខួរក្បាលជះឥទ្ធិពលមិនត្រឹមតែអ្នកជំងឺផ្ទាល់នោះទេវាអាចមានអំពើលើស្នេហា,គ្រួសារនិងមិត្តភាពផងដែរ។ដូចនេះហើយការរួចផុតពីជំងឺនេះហើយក៏នៅតែពិបាកដែរ។ប្រសិនបើអ្នកមិនអាចនឹកឃើញថាការលំបាកនោះជាអ្វីទេអត្ថបទខាងក្រោមនេះនឹងប្រាប់អ្នក។
ទំនាក់ទំនងស្នេហាប៉ះពាល់យ៉ាងដូចម្ដេចទៅ?
ជំងឺដាច់សរសៃឈាមខួរក្បាលគឺអាចប៉ះពាល់ទៅលើអ្នកនិងដៃគូរបស់អ្នក។អ្នកជំងឺអាចនឹងត្រូវទ្រាំនឹងភាពឈឺចាប់,ការរឹងសាច់ដុំ,ឈឺក្បាល,ល្ហិតល្ហៃនិងស្ពឹកអវយវៈផងដែរ។អ្នកជំងឺអាចនឹងមិនមានលទ្ធភាពក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃបានដូចជាស្លៀកសំលៀកបំពាក់,ញ៉ាំអាហារនិងងូតទឹកជាដើម។អ្នកអាចនឹងមានអារម្មណ៍ទើសទាល់ដែលត្រូវពឹងផ្អែកលើអ្នកដទៃបែបនេះ។ជំងឺដាច់សរសៃឈាមខួរក្បាលអាចធ្វើឲ្យខូចខាតខួរក្បាលដែលបញ្ជាលើវេទនារម្មណ៍។
ការផ្លាស់ប្ដូរនេះអាចធ្វើឲ្យប៉ះពាល់លើទំនាក់ទំនងរបស់អ្នក។
បន្ទាប់ពីរង់គ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល,តួនាទីនៃដៃគូរអាចត្រូវផ្លាស់ប្ដូរ។គាត់ត្រូវជាអ្នកថែចម្បងរបស់អ្នកនិងគ្រួសារដូចជាផ្នែកហិរញ្ញវត្ថុជាដើម។ហើយវាត្រូវការពេលច្រើនសម្រាប់ពួកគាត់ដើម្បីសម្របទៅនឹងស្ថានភាពនេះ។
អ្នកនឹងមានអារម្មណ៍មិនស្រណុកព្រោះមិនអាចគ្រប់គ្រងអារម្មណ៍បាន។ហើយពិបាកនឹងនិយាយគ្នាពីបញ្ហាទាំងនេះជាមួយដៃគូអ្នក។លើសពីនេះទៅទៀតអ្នកអាចទទួលការជំទាស់ពីដៃគូអ្នកទៀតផង។
តម្រេកតណ្ហារបស់អ្នកនឹងធ្លាក់ចុះពេលអស់កម្លាំង,ថប់បារម្ភ,ឈឺចាប់,បាក់ទឹកចិត្ត,ខ្សោយសាច់ដុំនិងរោយសាច់ដុំជាដើម។
ចុះគ្រួសារវិញប៉ះពាល់បែបណា?
សមាជិកគ្រួសារអាចនឹងមិនយល់ពីស្ថានភាពដែលកំពុងជួបប្រទះនិងអារម្មណ៍ដែលមានក្នុងអំឡុងពេលនេះទេ។តួនាទីរបស់អ្នកក្នុងគ្រួសារអាចត្រូវផ្លាស់ប្ដូរ។ពួកគាត់ត្រូវរ៉ាប់រងច្រើនជាងមុនដូចជា៖រៀបចំម្ហូបអាហារ,រកចំណូល,ចិញ្ចឹមកូនៗនិងសម្អាតផ្ទះសម្បែងជាដើម។អ្នកនឹងមានអារម្មណ៍ថាដូចជាបន្ទុករបស់គេព្រោះថាអ្នកមិនអាចជួយអ្វីបានដូចពីមុន។
កូនៗរបស់អ្នកក៏ត្រូវមានតួនាទីផងដែរដើម្បីសម្របទៅនឹងការពិតដែលឪពុកម្ដាយមានអាការទាំងនេះហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីចិញ្ចឹមពួកគេឲ្យបានគ្រប់គ្រាន់តាមតម្រូវការ។ព្រោះថាអ្នកជំងឺមិនអាចចូលរួមសកម្មភាពសង្គមហើយគិតថាទាំងនេះជាកំហុសរបស់ខ្លួន។
កូនរបស់អ្នកដែលមានគ្រួសារហើយអាចនឹងមិនមានពេលសម្រាប់ថែទាំអ្នកដិតដល់នោះទេព្រោះថាគេមានប្ដីឬប្រពន្ធនិងកូនៗសម្រាប់មើលថែដូចគ្នា។
មិត្តភាពបន្ទាប់ពីមានជំងឺដាច់សរសៃឈាមខួរក្បាល
មិត្តភាពអាចផ្លាស់ប្ដូរដូចគ្នាក្រោយមានជំងឺដាច់សរសៃឈាមខួរក្បាល។មិត្តរបស់អ្នកអាចនឹងមិនមានភាពស្និតស្នាលនៅពេលដែលនៅជិតអ្នក។ពួកគេអាចនឹងមិនមករកអ្នកព្រោះថាមិនដឹងជួយអ្វីបាន។អ្នកមិនអាចធ្វើសកម្មភាពដែលអ្នកធ្លាប់ធ្វើជាមួយពួកគេដូចពេលពីមុនបានដូចជា(លេងបាល់,ចេញទៅក្រៅញ៉ាំអីនិងលេងកូនកូលជាដើម)
អ្នកជំងឺដាច់សរសៃឈាមខួរក្បាលខ្លះបាត់បង់មិត្តដោយសារតែមិនអាចចូលរួមសកម្មភាពទាំងនេះបាន,មានបញ្ហាកាយសម្បទា,បរិស្ថានមិនអំណោយផល,បម្រែបម្រួលក្នុងសង្គមនិងការថយចុះនៃកម្លាំងចិត្តផងដែរ។
តែទោះជាយ៉ាងណាក៏ដោយអ្នកត្រូវរក្សាមិត្តភាពទោះជាការលើកទឹកចិត្តនិងគាំទ្រមានភាពខុសគ្នាពីគ្រួសារក៏ដោយតែពួកគេអាចនឹងជាកម្លាំងចិត្តនៅពេលក្រោយដែលអ្នកសះស្បើយ។
ជំងឺដាច់សរសៃឈាមខួរក្បាលអាចធ្វើឲ្យអ្នកមានសំពាធក្នុងទំនាក់ទំនងស្នេហា,គ្រួសារនិងមិត្តភាព។ហើយការយល់ដឹងពីបញ្ហាចម្បងនិងភាពលំបាករបស់វាអាចធ្វើឲ្យអ្នកយល់ច្បាស់ពីភាពអវិជ្ជមានរបស់ជំងឺនេះហើយក៏អាចជួយអ្នកឲ្យដឹងពីអត្ថប្រយោជន៍នៃការការពារនិងរៀបចំប្រសិនបើនរណាម្នាក់មានជំងឺដាច់សរសៃឈាមខួរក្បាលនេះ។
[embed-health-tool-bmi]