មនុស្សវ័យចំណាស់ចេះតែមានអាការៈញ័រដៃ អាចជាអាការៈជំងឺប៉ាគីនសិន
ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺនេះច្រើនកើតលើមនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងកើតលើបុរសច្រើនជាងស្រ្តី។ តើអាការៈជំងឺប៉ាគីនសិនមានអ្វីខ្លះ? អាការៈជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សវ័យចំណាស់ម្នាក់ទៅមនុស្សវ័យចំណាស់ម្នាក់ទៀត យ៉ាងណាមិញអាការៈជំងឺទូទៅមួយចំនួនមានដូចជា៖ ១. ញ័រ អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺញ័រតែនៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជាពិសេសពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះអ្នកជំងឺមិនកម្រើកដៃឬជើង។ ២. មានចលនាយឺត ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយពេលច្រើនក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។ ៣. រឹងសាច់ដុំ ឬអវយវៈ អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងមានកម្រិតក្នុងការធ្វើចលនា។ ៤. រមួលសាច់ដុំ ឬរមួលក្រពើ អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។ ៥. បាត់បង់ចលនាស្វ័យប្រវត្តិ អ្នកជំងឹអាចថយសមត្ថភាពក្នុងការធ្វើចលនាដោយមិនដឹងខ្លួនដូចជា ការព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។ ៦. បាត់បង់លំនឹង អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេលបុក ឬបះអ្វីមួយ។ នៅពេលព្យាយាមបោះជំហានដើរទៅមុខ អ្នកជំងឺអាចមានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៧. ផ្លាស់ប្តូរការនិយាយ អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើដោយគ្មានការលើកដាក់សំឡេង។ ៨. ប្រែប្រួលអក្សរ អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និងពិបាកមើល។ អាការៈផ្សេងទៀតរួមមាន៖ មានជំងឺបាក់ទឹកចិត្ត […]