ជំងឺប្រព័ន្ធប្រសាទ

ជំងឺ​ប្រព័ន្ធ​ប្រសាទ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានជំងឺ​ប្រព័ន្ធ​ប្រសាទ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺប្រព័ន្ធប្រសាទ

ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?

ជំងឺ​អេពីឡឹបស៊ី ដែល​ពលរដ្ឋ​យើង​ស្គាល់ និង​ចំណាំ​តែ​ហៅ​ថា ឆ្កួតជ្រូកនោះ តើ​​បណ្តាល​មក​ពីមូលហេតុ​អី? យើង​ត្រូវ​ជួយ​អ្នក​ជំងឺ​ដោយ​របៀប​ណា ទើប​មិន​មានគ្រោះ​ថ្នាក់ដល់ជីវិត? តាម​ពិត​ជំងឺ​អេពីឡឹបស៊ី មិន​មែន​ជា​ជំងឺ​ឆ្កួត​ជ្រូក​ដូច​ដែល​គេ​ហៅ​នោះ​ឡើយ ជំងឺ​នេះ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​កោសិកា​ខួរក្បាល។ ជំងឺ​អេពីឡឹបស៊ី មាន​ច្រើន​ទម្រង់ ដូចជា ការ​ប្រកាច់​ដោយ​ផ្នែក ការ​ភ្លឹក ការ​កន្ត្រាក់​សាច់ដុំ និង​ការ​ប្រកាច់​ពេញ​ទាំង​ខ្លួន​ជា​ដើម។ សមាគម​គ្រូពេទ្យ​ប្រសាទសាស្ត្រ​កម្ពុជា នា​ពេល​កន្លង​មក​បាន​ស្នើ​ឲ្យ​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ប្រើ​ឈ្មោះ អេពីឡឹបស៊ី ជំនួស​ឲ្យ​ជំងឺ​ឆ្កួត​ជ្រូក ដើម្បី​កុំ​ឲ្យ​មាន​ការ​រើស​អើង ពេប​ជ្រាយ​លើ​អ្នក​ជំងឺ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មិន​ថា​នៅ​ស្រុក​ខ្មែរ ឬ​បរទេស​នោះ​ទេ អ្នក​ជំងឺ​​អេពីឡឹបស៊ី ​ច្រើន​មិន​បាន​មក​ទទួល​ការ​ព្យាបាល​ ដោយសារ​ទម្លាប់ និង​កង្វះ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ពេល​ខ្លះ​អ្នកជំងឺត្រូវ​ខក​ខាន​មិន​បាន​បញ្ចប់​ការ​សិក្សា ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ។ ឯមូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​អេពីឡឹបស៊ីមាន​ច្រើន ហើយ​អ្នក​ជំងឺ​លេច​ចេញ​ជា​រោគ​សញ្ញា​ម្តងៗ គឺ​ដោយ​សារ​មាន​ការ​ប្រែប្រួល​ខុស​ពី​ធម្មតា នៃ​បន្ទុក​ចរន្ត​អគ្គិសនី​របស់​កោសិកា​ខួរក្បាល។ មូលហេតុនាំឲ្យកើតជំងឺអេពីឡឹបស៊ី – ធ្លាប់​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃរឈាម​ខួរក្បាល – ធ្លាប់​មាន​គ្រោះ​ថ្នាក់​ប៉ះ​ក្បាល – ធ្លាប់​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល – មាន​ដុំ​សាច់ មហារីក ដុំ​មេរោគ​របេង ឬ​ដុំ​ពង​តេនញ៉ា នៅ​ក្នុង​ខួរក្បាល – ការ​វិវត្ត​ខុស​ប្រក្រតី​របស់​ខួរក្បាល​ដោយសារ​កត្តា​ផ្សេងៗ តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ – ពុល​ដោយសារ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក ឬ​ប្រើ​ថ្នាំ​ញៀន​ផ្សេងៗ។ ចំពោះ​វិធី​ជួយ​សង្គ្រោះ​អ្នក​ជំងឺ អេពីឡឹបស៊ី នៅ​ពេល​មាន​អាការៈ​ប្រកាច់ សន្លប់​បាត់​ស្មារតី​ដួល​ម្តងៗ យើង​ត្រូវ​ជួយ​អ្នក​ជំងឺ​ឲ្យ​ដេក​ផ្អៀង ចៀស​វាង​ការ​ដាក់​ឲ្យ​គេង​ត្រង់ ឬ​ផ្ងារ ដើម្បីបង្ការពេលអ្នក​ជំងឺ​ច្រាល​អាហារ​ចេញ​មក​អំឡុង​ពេល​ប្រកាច់ បង្ក​ទៅ​ជា​ស្ទះ​ដង្ហើម ប៉ះពាល់​ដល់​ជីវិត។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស