backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ

បញ្ហា​ស្ពឹកដៃ! ករណីខ្លះ ធម្មតា​ទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ

ការស្ពឹកដៃ ជា​រោគសញ្ញា​មួយ អាច​បង្ក​ការភ័យខ្លាច ប៉ុន្ដែក្នុង​ករណីខ្លះ វាបណ្ដាល​មកពី​ផលវិបាក​នៃថ្នាំពេទ្យ ដែល​យើង​មិន​ចាំបាច់​ព្រួយបារម្ភទេ។ ករណី​ខ្លះទៀត ជាបញ្ហា​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី​ជំងឺនានា ហើយ​យើង​ត្រូវ​ព្យាបាល​ភ្លាមៗ។

ខាងក្រោមនេះ ជាមូលហេតុ​បណ្ដាលឲ្យ​យើង​ស្ពឹកដៃ៖

១. ជំងឺដាច់សរសៃឈាមខួរក្បាល

ក្នុងករណីខ្លះ ការស្ពឹកដៃ​អាចជា​រោគសញ្ញា ដែល​យើង​ត្រូវ​ព្យាបាល​ភ្លាមៗ ដោយ​វាបណ្ដាល​មកពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល។ ការស្ពឹក​ដៃក្នុង​ស្ថានភាព​នេះ កើតឡើង​ភ្លាមៗ និង​ប៉ះពាល់​រាងកាយ​មួយ​ចំហៀង​តែម្ដង ហើយ​អ្នកជំងឺ​មិនអាច សូម្បីតែ​លើកដៃ​របស់​ខ្លួន។

ស្ពឹកដៃ

២. រោគសញ្ញា​នៃ​ជំងឺ​ប្រហោងក្នុងប្រអប់ដៃ

មូលហេតុ​មួយទៀត បណ្ដាល​ឲ្យស្ពឹកដៃ គឺ​រោគសញ្ញា​នៃ​ជំងឺ​ប្រហោងក្នុងប្រអប់ដៃ (Carpal Tunnel Syndrome)។ រោគសញ្ញានេះ កើតឡើង​នៅពេល​សរសៃប្រសាទ​ជាច្រើន​នៅក្នុងដៃ រងការ​គាប ឬសង្កត់។ ក្នុង​ដំណាក់កាល​ដំបូង រោគសញ្ញា​នៃជំងឺនេះ អាច​សម្រួល​បាន​ដោយ​វិធីសាមញ្ញទេ ប៉ុន្ដែ​ក្នុង​ដំណាក់កាល​ចុងក្រោយ ចាំបាច់​ត្រូវ​វះកាត់។

៣. រោគសញ្ញា Thoracic Outlet Syndrome

រោគសញ្ញា Thoracic Outlet Syndrome បណ្ដាល​មកពី​ការគាប​សរសៃប្រសាទ ឬសរសៃឈាម នៅ​ចន្លោះ​ឆ្អឹងដង​កាំបិត (Collarbone) និងឆ្អឹងជំងឺ។ វាក៏អាច​បណ្ដាល​មកពី​ការស្ពាយ​កាតាប​ធ្ងន់ៗ ឬធំៗ​ផងដែរ។ ស្រីៗ ប្រឈម​ការ​កើត​រោគសញ្ញានេះ​ជាងប្រុសៗ។

៤. ការខូចសរសៃប្រសាទដោយជំងឺទឹកនោមផ្អែម

បញ្ហានេះ កើតឡើង​លើអ្នក​ជំងឺទឹកនោមផ្អែម ដោយ​កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុងឈាម បាន​បំផ្លាញ​សរសៃប្រសាទ ក្នុង​រាងកាយ។ ក្នុង​ស្ថានភាព​នេះ អាចបណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា ពិការ​អវយវៈ ហើយ​យើងចាំបាច់​ត្រូវ​ដឹង​អំពី​បញ្ហា​កំពុង​ឡើង និង​ព្យាបាល​ភ្លាមៗ។

អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ

៥. ជំងឺប្រឆាំងប្រព័ន្ធការពារ Lupus

ជំងឺប្រឆាំងប្រព័ន្ធការពារ Lupus កើតឡើង នៅពេល​ប្រព័ន្ធ​ការពារ ដំណើរការខុសប្រក្រតី ដោយ​វាបែរ​ទៅជា​បំផ្លាញ​សរីរាង្គ និងជាលិកាវិញ។ រោគសញ្ញា រួមមាន​ស្ពឹកដៃ ប៉ុន្ដែ​វាអាស្រ័យ​ទៅលើ​ផ្នែក​នៃរាងកាយ ដែល​រងការ​ប៉ះពាល់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/10-causes-for-hand-numbness-that-scream-you-need-to-see-a-doctor-716210/

កំណែ​ប្រែបច្ចុប្បន្ន

01/07/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា

avatar

ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម