ជាទូទៅស្បែកមុខទារកខ្ចីជាងកន្លែងផ្សេងទៀតនៃរាងកាយ ធ្វើឲ្យងាយមានប្រតិកម្ម។ ក្នុងនោះយើងសង្កេតឃើញស្បែកមុខទារកងាយរលាក ទៅជាគ្រើម ឡើងពណ៌ក្រហម ដែលចាស់ៗចំណាំហៅថា ស្រែងទឹកដោះ។
ជាទូទៅស្បែកមុខទារកខ្ចីជាងកន្លែងផ្សេងទៀតនៃរាងកាយ ធ្វើឲ្យងាយមានប្រតិកម្ម។ ក្នុងនោះយើងសង្កេតឃើញស្បែកមុខទារកងាយរលាក ទៅជាគ្រើម ឡើងពណ៌ក្រហម ដែលចាស់ៗចំណាំហៅថា ស្រែងទឹកដោះ។

បញ្ហាខាងលើនេះលោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បកស្រាយថា បញ្ហាលើស្បែកមុខទារកឡើងក្រហម ហើយគ្រើមៗ ដែលយើងច្រើនតែនិយាយថា ក្មេងកើតស្រែងទឹកដោះ តាមពិតមិនមែនមកពីការប៉ះពាល់ជាមួយទឹកដោះមួយមុខទេ គឺមកពីបញ្ហាផ្សេងៗគ្នា។
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបន្តថា មូលហេតុទី១ បណ្តាលមកពីការប៉ះពាល់ជាមួយសារធាតុអ្វីមួយដែលធ្វើប្រតិកម្មស្បែក ដូចជាទឹកដោះ ឬសាប៊ូជាដើម ខណៈកូនម៉ឹមទឹកដោះជាប្រចាំ បែបនេះហើយទើបប្រឈមជាងគេ។ ទី២ បណ្តាលមកពីក្មេងមានជំងឺត្រអក ឯទី៣ អាចមកពីស្បែកឆ្លងមេរោគ។
ដោយហេតុថាស្បែកមុខទារកឡើងរោល ទៅជាគ្រើមៗ ពណ៌ក្រហម បណ្តាលមកពីមូលហេតុផ្សេងគ្នា ឯការព្យាបាលក៏ផ្សេងគ្នាទៅតាមរោគវិនិច្ឆ័យដែរ។ ក្នុងនោះលោកស្រីវេជ្ជបណ្ឌិតលើកឡើងថា បើកូនយើងឡើងរោលមុខដោយសារប៉ះសារធាតុអ្វីមួយ ការព្យាបាលជំងឺគឺបញ្ឈប់ការប៉ះសារធាតុទាំងនោះ លាងសម្អាតមុខ កូននឹងជាសះស្បើយ។
ករណីមុខកូនកើតជំងឺត្រអកវិញ យើងត្រូវជួបគ្រូពេទ្យ ដើម្បីយកថ្នាំលាប តាមដានជំងឺបន្តបន្ទាប់ទៀត ដោយសារជំងឺត្រអកទាមទារការព្យាបាលយូរ។ តែបើស្បែកកូនឆ្លងមេរោគ យើងត្រូវព្យាបាលដោយប្រើថ្នាំសម្លាប់មេរោគទើបជា។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/01/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ