ប្រសិនបើកូនយើងមានធ្មេញច្រពើស ភាគរយខ្ពស់ណាស់ដែលកូនត្រូវការពត់ធ្មេញតម្រង់មកវិញ ដើម្បីមានស្នាមញញឹម បែប perfect smile និងមានភាពជឿជាក់លើខ្លួនឯង។ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនមានចម្ងល់ជុំវិញការពត់ធ្មេញលើកូនក្មេងថា ក្រៅពីធ្មេញច្រពើស ធ្មេញកូនបែបណាខ្លះទើបគួរពត់ធ្មេញពីតូចទៅ? អាយុប៉ុន្មានបានពេទ្យណែនាំឲ្យពត់?