វីតាមីន C ជាសារធាតុចិញ្ចឹមចាំបាច់ដែលទារកត្រូវការ វារួមចំណែកដល់សុខភាពទូទៅ ហើយនៅអំឡុងពេល ៤-៦ខែដំបូង ទឹកដោះម្ដាយផ្ដល់នូវវីតាមីន C ទាំងអស់សម្រាប់ទារក។ ប្រសិនបើអាអូនបៅទឹកដោះគោ ម៉ាក់ៗគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យកុមារ ថាតើយើងគួរឲ្យអាអូនញ៉ាំអាហារបំប៉នឬយ៉ាងណា។ យ៉ាងណាមិញ នៅពេលដែលអាអូនមានអាយុ៦ខែ របបអាហារដែលមានតុល្យភាព អាចជួយឲ្យពួកគេទទួលបានវីតាមីន C ប្រចាំថ្ងៃគ្រប់គ្រាន់។