backup og meta

បើ​កូន​កើត​ត្រអក​ ​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​? ឬ​បញ្ឈប់​ទាំងពីរ​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2021

    បើ​កូន​កើត​ត្រអក​ ​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​? ឬ​បញ្ឈប់​ទាំងពីរ​?

    យោង​តាមប្រព័ន្ធ​បណ្ដាញ​ប្រតិកម្ម​ថ្នាំ​ និង​អាលែកហ្ស៊ី​ចំណី​អាហារ យ៉ាង​ហោច​ណាស់​ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម ១០នាក់​កើត​រោគ​សើ​ស្បែក​ ដែល​មាន​ឈ្មោះ​ថា​​​​​ត្រអក​ ។​ ជាក់​ស្ដែង ត្រអក​គឺ​ជា​បញ្ហា​អាលែកហ្ស៊ី​ដែល​​កើត​​ឡើង​ដោយ​សារ​ចំណី​អាហារ​ ឬ​បរិស្ថាន​ រួម​ទាំង​ប្រភេទ​ទឹក​ដោះ​គោ​ផង​ដែរ​។​ ទោះ​បី​ជា​​ទឹក​សណ្ដែក​ជា​ជម្រើស​សុវត្ថិភាព​ដែល​អាច​ជំនួស​​​ទឹក​ដោះ​គោ​​​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ទារក​មួយ​ចំនួន​​នៅ​តែ​មិន​​ទ្រាំទ្រ​ជាមួយ​នឹង​ប្រូតេអ៊ីន​សណ្ដែក​សៀង​បាន​ដដែល​​។​

    រោគសញ្ញា​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​

    ម៉ាក់​ៗ​​​​​​​​អាច​សង្កេត​ឃើញ​អាការៈ​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹកដោះ​គោ​លើ​​ទារក​ តាម​រយៈ​ប្រព័ន្ធ​ដង្ហើម​ ស្បែក​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​។​ ជា​ទូទៅ​នៅ​ពេល​ដែល​ទារក​អាលែកហ្ស៊ី​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ឬ​ទឹក​ដោះ​គោ​ ពួកគេ​អាច​មាន​អាការៈ​ពិបាក​ដក​ដង្ហើម​ ក្អក​ រាករូស​ ចេញ​កន្ទួល​រមាស់​​ជាមួយ​នឹង​ខោ​ទឹក​នោម​ កន្ទាលត្រអាក ឬ​​​​កើត​មាន​រោគ​សញ្ញា​ទាំង​នេះ​លាយ​បញ្ចូល​គ្នា​​។​ នៅ​ពេល​ដែល​ទារក​ឈប់​បៅ​ទឹក​ដោះ​គោ​ ប្រភព​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​ផ្សេង​ទៀត​ អាច​ជា​ទឹក​សណ្ដែក​នេះ​តែ​ម្ដង​។

    ផលវិបាក​នៃ​ជំងឺ​ត្រអក

    ​​​​​​​ត្រអក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ទារក​ឡើង​ស្នាម​ក្រហម​ៗ​ និង​រមាស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ប្រសិនបើ​​គ្មាន​ការ​ព្យាបាល​ វា​អាច​បង្ក​ទៅ​ជា​ពង​បែក​ និង​ចេញ​ឈាម​ថែម​ទៀត​ផង​​ ហើយ​ស្បែក​ដែល​ខូច​អាច​បន្សល់​ស្លាកស្នាម​យ៉ាង​ជ្រៅ​។​ ជា​ទូទៅ​ ត្រអក​អាច​កើត​ចេញ​ពី​ការ​រលាក​ ចំណី​អាហារ​ ធូលី​ ឬ​អាលែកហ្ស៊ី​បរិស្ថាន​ដទៃ​ផ្សេង​ទៀត​ ហើយ​វា​ក៏​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​មនុស្ស​ម្នាក់​ៗ​ផង​ដែរ​។ ​បន្ថែម​ពី​លើ​ការ​ព្យាបាល​នៃ​កន្ទួល​រមាស់​ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ត្រូវ​រួម​បញ្ចូល​​ការ​​បញ្ឈប់​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​ មិន​ថា​ជា​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​នោះ​ទេ។

    ត្រអក២

    អាហារ​​អាច​ជំនួស​​ទឹក​សណ្ដែក

    អាលែកហ្ស៊ី​នឹង​​ទឹក​សណ្ដែក​ គឺ​កើត​ឡើង​ជា​ញឹកញាប់​ទៅ​លើ​កុមារ​​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹក​ដោះ​គោ​។​ នៅ​ពេល​ដែល​ទារក​​​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​ ពួក​គេ​អាច​កើត​មាន​រោគ​ត្រអក​ កន្ទួល​រមាស់​ដោយ​សារ​ខោ​ទឹក​នោម​ និង​បញ្ហា​ដក​ដង្ហើម​។​​ចំពោះ​ប្រភេទ​អាហារ​ដែល​អាច​ជំនួស​ទឹក​សណ្ដែក​សម្រាប់​ទារក​កំពុង​លូតលាស់​ ឬ​សម្រាប់​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​ រួម​មាន​ ទឹក​​អង្ករ​ និង​ទឹក​ដោះ​គោ​ជូរ​ជាដើម​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម