backup og meta

តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2021

    តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក

    ពពួកបាក់តេរីល្អ Probiotics (ប៉្រូបាយអូទិក​) ​ដែល​មាន​នៅ​ក្នុង​ពោះវៀន​កូន​យើង​ មាន​តួនាទី​សំខាន់​ក្នុងការ​ជួយប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ កាត់បន្ថយអាការៈផ្សេងៗទាក់ទងនឹងក្រពះពោះវៀន ដូចជា ទល់លាមក ចុកពោះ និងរាក ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​រក្សា​បរិមាណ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​កូន ក៏​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងរាងកាយ​របស់​អាអូន​ផងដែរ ហេតុនេះហើយ ម៉ាក់ប៉ា​គួរ​តែ​បន្ថែម​ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​កូន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ជាមួយ​វិធី​ដូច​ជា៖

    ១. បំបៅដោះកូន

    តាមពិត​ទៅ ពោះវៀន​ទារក​ទើប​នឹង​កើត​សម្បូរ​បាក់តេរី​ល្អ​ស្រាប់ ជាពិសេសតាមរយៈការសម្រាលតាមធម្មជាតិ។ ដូចនេះ ​អ្វី​ដែល​កូន​ត្រូវ​ការ​ដើម្បី​ថែទាំ​វា​ឲ្យ​បាន​កាន់​តែ​ល្អ​នោះ គឺ​ការ​បៅដោះ​ម្ដាយ។ ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វាជា​​ប្រភព​ដ៏​សំខាន់​នៃសារធាតុ​ចិញ្ចឹម ក្នុងនោះដែរក៏មាន ប្រ៉ូបាយអូទិក (បាក់តេរីល្អ) និងប្រ៊ីបាយអូទិក​ (ចំណីរបស់បាក់តេរីល្អ) ត្រូវបានបញ្ចូនតាមរយៈការបំបៅទឹកដោះម្តាយនេះទៅកាន់កូនតូច​។​ នេះហើយធ្វើឲ្យបាក់តេរីល្អៗក្នុងក្រពះពោះវៀនរបស់ក្មេងកាន់តែរីកលូតលាស់ច្រើនឡើងបន្ថែម។

    ២.​ ញ៉ាំ​របប​អាហារ ឬ​ម្សៅទឹកដោះគោមាន Probiotics និង Prebiotics

    វិធី​មួយ​ទៀត​ ដើម្បី​បង្កើន​បាក់តេរី​ល្អ នៅពេលអូនតូចមានអាយុ ចាប់ពី៦ខែឡើង គឺ​ត្រូវ​ប្រាកដ​ថា​របប​អាហារ​របស់​កូន​មាន​ផ្ទុក ​ Probiotics និង Prebiotics។ អាហារមានប្រ៉ូបាយអូទិក Probiotics ​ ម៉ាក់ប៉ា ​អាច​រក​បាន​នៅ​ក្នុង​យ៉ាអួរ គីមឈី ឈីស (Mozarella, Cheddar…) ឬ​ត្រសក់​ជ្រក់ ​(pickle) ជាដើម។ អាហារមានប្រ៊ីបាយអូទិក (Prebiotics) មាននៅក្នុងអាហារ​ដែល​ផ្ទុក​ជាតិ​សរសៃ​ច្រើន​ដូចជា ដំឡូងជ្វា ចេក ប្រូខូលី ផ្លែសារី ខ្ទឹម។ល។

    ករណី ម៉ាក់ៗមិនអាចបំបៅកូនដោយទឹកដោះម្តាយ ម៉ាក់ៗ គួរជ្រើសរើសម្សៅទឹកដោះគោសម្រាប់កូនតូច ដែលមានទាំង Prebiotics និង Probiotics បូកបញ្ចូលគ្នា។ រូបមន្តថ្មីចុងក្រោយនៃម្សៅទឹកដោះគោ ដោយមានការសំយោគចូលគ្នារវាងប្រ៉ូបាយអូទិក និង ប្រ៊ីបាយអូទិក ហៅថា ស៊ីនបាយអូទិក (SYNBIOTICS) ជួយកសាងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ និងអភិវឌ្ឍប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ ម៉ាក់ៗនឹងសង្កេតឃើញថា បញ្ហាក្រពះពោះវៀនរបស់កូនតូច ដូចជា ការទល់លាមក​ ចុកពោះ និងអាការៈរាកដោយសារបាក់តេរីអាក្រក់ នឹងត្រូវបានកាត់បន្ថយច្រើន ហើយ មិនងាយឈឺទៀត។បំបៅដោះកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម